ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជានិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីបានចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៣៨ នៅក្នុងប្រទេសហ្វីលីពីន
គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជានិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីបានចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៣៨ នៅក្នុងប្រទេសហ្វីលីពីន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/20/2017 2:42:44 AM )

គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សមេ្តច​អគ្គ​​ម​ហា​ព​ញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧នេះ បាន​អញ្ជើញ​និវត្តន៍មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួម​មហាសន្និ​បាត​អន្តរ​​សភា​អា​ស៊ាន(AIPA) លើកទី​៣៨ នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី​១៤ ខែ​កញ្ញា​ឆ្នាំ២០១៧​​មក។

នៅក្នុង​​មហាសន្និបាតអន្តរសភាអាស៊ានលើកទី៣៨នេះ សម្តេចប្រធានរដ្ឋសភា ​និងគណៈ​ប្រតិ​ភូ​ជាន់ខ្ពស់សភាកម្ពុជា បានចូលរួម​កិច្ចប្រជុំកម្មវិធី ជាច្រើនរបស់អាយ​ប៉ា នៅ​ក្នុងនោះ​ សម្តេច​​ប្រធានគណៈប្រតិភូ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់​អាយប៉ា ចូលរួមពិធីបើកមហាសន្និ បាត ចូលរួមកិច្ចប្រជុំពេញអង្គលើកទី១ កិច្ច​ប្រជុំ​ពេញ​អង្គ​លើកទី២ ចូលរួម​ពិធីបិទ​មហាសន្និបាតជាដើម។ ក្រៅពីនេះឆ្លៀ​តក្នុងឱកាស​ចូល​រួមម​ហា​សន្និបាតនេះ សម្តេច​ប្រធាន​រដ្ឋសភា បានជួបសវនាការជាមួយភ្ញៀវអន្តរជាតិមួយចំនួនទៀត ជា​លក្ខណៈ​ទ្វេភាគី​ផង និងក្នុង​ក្របខណ្ឌ​អាយប៉ា ផងដែរ។

ដោយឡែកសមាជិកគណៈប្រតិភូផ្សេងទៀត បានចូលរួមក្នុងកិច្ចប្រជុំនានា របស់គណៈកម្មាធិការជំនាញរបស់អាយប៉ា ដែលមានដូចជា គណៈកម្មាធិការសេដ្ឋកិច្ច គណៈ​កម្មាធិ​​ការស្រ្តី(WAIPA) គណៈកម្មាធិការសង្គមកិច្ច គណៈកម្មាធិការរៀបចំ​ជាដើម ដែល​សរុបទៅ​គណៈ​កម្មាធិការ ជំនាញអាយប៉ា បានសម្រេចសេចក្តីសម្រេចចំនួន២២ នៅក្នុង​មហា​សន្និ​បាត​ លើក​ទី៣៨នេះ។

វត្តមានរបស់គណៈប្រតិភូសភាកម្ពុជា នៅក្នុងមហាសន្និបាតអន្តរសភាអាស៊ាន​នាពេល​​នេះ បានបង្ហាញឲ្យឃើញពីការចូលរួមយ៉ាងសកម្មរបស់សភា កម្ពុជា នៅក្នុងវិស័យ​ការទូត​សភា ដែលបានចូលរួមចំណែកកសាងសុខសន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់​ក៏ដូច​ជា​ពិភព​​លោក​ តាមយន្តការសភា ដែលយកការអនុវត្តច្បាប់ជាធំនោះ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh