ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភា ចូលរួមចុះហត្ថលេខាលើលទ្ធផលកិច្ចប្រជុំមហាសន្និបាតលើកទី៣៨ AIPA ក្នុងប្រទេសហ្វីលីពីន
សម្តេចប្រធានរដ្ឋសភា ចូលរួមចុះហត្ថលេខាលើលទ្ធផលកិច្ចប្រជុំមហាសន្និបាតលើកទី៣៨ AIPA ក្នុងប្រទេសហ្វីលីពីន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/19/2017 12:55:12 AM )

ហ្វីលីពីនៈ សមេ្តច​អគ្គម​ហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា នៅព្រឹកថ្ងៃទី១៩ ខែ​​កញ្ញា ឆ្នាំ២០១៧នេះ បានដឹក​នាំ​គណៈ​ប្រតិភូ​ជាន់ខ្ពស់ សភាកម្ពុជាចូល​រួមកិច្ច​ប្រជុំពេញអង្គលើកទី២របស់ម​ហាសន្និបាត​​​អន្តរ​សភា​អាស៊ាន​(AIPA) លើកទី​៣៨ នៅ​ទីក្រុង​ម៉ានីល សាធារណ​រដ្ឋហ្វី​លី​ពីន ជាមួ​យថ្នាក់ដឹកនាំ និងគណៈប្រតិភូសមាជិកអន្តរសភាអាស៊ាន និង​បណ្តា​ប្រទេសអ្នកសង្កេតការណ៍។

ឯកឧត្តម Pantaleon D.Alvarez ប្រធានសភាប្រទេសហ្វី​លី​ពីន និងជាប្រធានអាយ​ប៉ា​លើក​ទី​​៣៨​ បានដឹកនាំកិច្ចប្រជុំនេះ​ ដើម្បីពិភាក្សា និងអនុម័តលើរបាយការណ៍​របស់​គណៈ​កម្មា​ធិការនានារបស់អាយប៉ា ដែលបានប្រជុំពិភាក្សាគ្នាប៉ុន្មាន​ថ្ងៃមក​នេះ។

កិច្ចប្រជុំពេញអង្គលើកទី២នៃមហាសន្និបាតរបស់អាយប៉ា បាន​សម្រេច​អនុម័តលើ​របាយ​ការណ៍​កិច្ចប្រជុំគណៈកម្មាធិការស្រ្តី(WAIPA) គណៈកម្មា ធិការសង្គមកិច្ច គណៈ​កម្មាធិការ​រៀបចំ​ ដែលគណៈកម្មាធិការជំនាញរបស់អាយប៉ាទំាងនេះ បានផ្លាស់ប្តូរបទ​ពិសោធ​ន៍ពីគ្នាទៅវិញទៅមកលើ សេចក្តីព្រាងសេចក្តីសម្រេចចំនួន២៣​​។

ជាមួយគ្នានេះ កិច្ចប្រ​ជុំក៏បានសម្រេច​លើ​របាយ​ការណ៍របស់គណៈ​កម្មាធិការថ្លែង​ការណ៍​រួមអាយប៉ា និងរបាយការណ៍​ជំនួបសន្ទនា​របស់​អាយ​​ប៉ា ជាមួយបណ្តា​​ប្រទេស​សង្កេត​​ការណ៍ផងដែរ។ បន្ទាប់ពីបានអនុម័តលើរបាយការណ៍ទំាងនោះ ហើយថ្នាក់ដឹក​នាំគណៈប្រតិភូសភា​សមាជិកអាយ ប៉ាទំាង១០ មាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ពីតំណាងសភាកម្ពុជាផង បានចុះហត្ថ​លេខា​លើ​កំណត់​ហេតុលទ្ធផល នៃមហា សន្និបាត​លើក​ទី៣៨​នេះ។

សូមជម្រាបថា សភាប្រទេសហ្វីលីពីន បានទទួលធ្វើជាម្ចាស់ផ្ទះ​មហាសន្និ​បាត​លើក​ទី៣៨ ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ ក្រោម ប្រធានបទ “អាយប៉ា និងអាស៊ាន គឺ​ជា​ដៃគូ​ដើម្បីការផ្លាស់ប្តូរប្រកបដោយបរិយាប័ន្ន“ ពិធីបិទមហាសន្និបាត​លើក​ទី៣៨ នឹង​ប្រារព្ធធ្វើនៅរសៀល ថ្ងៃទី១៩ ខែកញ្ញានេះ។ នៅក្នុងមហាសន្និបាតលើកទី៣៨នេះ អាយប៉ាក៏ធ្វើការផ្លាស់ប្តូរស្លាកសញ្ញារបស់ខ្លួនផង។ ស្លាកសញ្ញាថ្មីរបស់អាយប៉ានិង ផ្តើមប្រើប្រាស់​ចាប់ពីមហាសន្និបាតលើកទី៣៩ ដែលប្រទេសសឹង្ហបុរីធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០១៨ទៅ​៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh