ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អាយប៉ាជួបសន្ទនាជាមួយដៃគូសង្កេតការណ៍ក្នុងមហាសន្និបាតលើកទី៣៨ នៅប្រទេសហ្វីលីពីន
អាយប៉ាជួបសន្ទនាជាមួយដៃគូសង្កេតការណ៍ក្នុងមហាសន្និបាតលើកទី៣៨ នៅប្រទេសហ្វីលីពីន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/17/2017 6:08:13 AM )

ហ្វីលីពីនៈ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ដែលជាថ្ងៃទី៣ នៃមហាសន្និបាតលើកទី៣៨របស់អន្តរសភាអាស៊ាន នៅទីក្រុងម៉ានីល ប្រទេស ហ្វីលីពីន អាយប៉ាជួបសន្ទនាជាមួយប្រទេសដែលជាដៃគូសង្កេតការណ៍របស់ខ្លួនជាច្រើន។ នៅក្នុងនោះគណៈប្រតិភូសភាកម្ពុជា បានបែងចែកគ្នា ចូលរួមកិច្ចសន្ទនាជាមួយដៃគូអាយប៉ានេះ ដែលមានដូចជា៖

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ចូលរួមកិច្ចប្រជុំរវាង អាយប៉ា និងសហភាពអឺរ៉ុប។

លោកជំទាវ ឃួន សុដារី សមាជិការដ្ឋសភា និងជាប្រធានក្រុមសភាជាតិនៃអ្នកនយោបាយស្រ្តី និង លោកជំទាវ បាន ស្រីមុំ សមាជិការដ្ឋសភា បាន ចូលរួមក្នុងជំនួបពិភាក្សា រវាងអាយប៉ា និងប្រទេសជប៉ុន និងបន្ទាប់មកបានចូលរួមក្នុងជំនួបរវាងអាយប៉ា និងប្រទេសឥណ្ឌា។

ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា បានចូលរួមក្នុងជំនួបរវាងអាយប៉ា និងប្រទេសចិន បន្ទាប់មកបានចូលរួមក្នុងជំនួបអាយប៉ា និងសហព័ន្ធ រុស្ស៊ី។

ឯកឧត្តម ស៊ុន ឆ័យ អនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានចូលរួមក្នុងជំនួបរវាងអាយប៉ា និងប្រទេស កាណាដា។

ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា ចូលរួមជំនួប រវាងអាយប៉ា និងប្រទេសបេឡារូស និងអាយប៉ា ជាមួយសាធារណរដ្ឋកូរ៉េ។

លោកជំទាវ មូរ​ សុខហួរ បានចូលរួមក្នុងជំនួបរវាងអាយប៉ា និងប្រទេសអូស្រ្តាលី។

ជំនួបពិភាក្សាការងារជាមួយបណ្តាប្រទេសជាអ្នកសង្កេតការណ៍អាយប៉ានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេស សង្កេតការណ៍ និងអាយប៉ា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិរវាងប្រទេសនីមួយៗ ដែលជាសមាជិកអាយប៉ា និងបណ្តាប្រទេសសង្កេតការណ៍ទំាងនោះ ផង៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh