ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំសភាសមាជិកអាយប៉ា ជួបសវនាការជាមួយប្រធានរដ្ឋសភាប្រទេសហ្វីលីពីន
សម្តេចប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំសភាសមាជិកអាយប៉ា ជួបសវនាការជាមួយប្រធានរដ្ឋសភាប្រទេសហ្វីលីពីន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/16/2017 7:06:39 AM )

សមេ្តច​អគ្គ​ម​ហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា និងជាប្រធានគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតលើកទី៣៨ អន្តរសភា អាស៊ាន នៅក្នុងប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះ រួមជាមួយថ្នាក់ដឹកនាំសភាប្រទេសជាសមាជិកអន្តរសភាអាស៊ាន(AIPA) ទំាងអស់ បានចូលជួបសវនាការជាមួយ ឯកឧត្តម Pantaleon D.Alvarez ប្រធានរដ្ឋសភាប្រទេសហ្វីលីពីន និងជាប្រធានអាយប៉ាលើកទី៣៨

នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសភា និងរដ្ឋាភិបាល នៃសាធារណរដ្ឋហ្វីលីពីន ដែលបាន​ធ្វើ បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ រាក់​ទាក់ជាទីបំផុតដល់គណៈប្រតិភូសភាកម្ពុជា និងគណៈប្រតិភូសភាប្រទេសនានា ក្នុងការចូលរួមមហាសន្និបាតអន្តរ សភាអាស៊ាន លើកទី៣៨ ដែលប្រារព្ធធ្វើនៅលើទឹកដីដ៏ស្រស់បំព្រង នៃសាធារណរដ្ឋហ្វីលីពីន។

សម្តេចប្រធាន បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់គ្រួសារអាស៊ាន ពិសេសស្ថាប័ននីតិប្បញ្ញត្តិរបស់អាស៊ានគឺអាយប៉ានេះ ដែលបានក្លាយជាដៃគូ ដ៏សំខាន់របស់អាស៊ាន ក្នុងការកសាងសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។ សម្តេចបានគូសបញ្ជាក់ថា តាមរយៈការជួបជុំ អាយប៉ានៅក្នុងប្រទេសហ្វីលីពីននាពេលនេះ បញ្ហារួមដែលជាបញ្ហារបស់អាយប៉ា ដែលបានលើកឡើងតាមរយៈ សេចក្តីព្រាងសេចក្តីសម្រេចនានា នឹងត្រូវបានជជែកចែករំលែកបទពិសោធន៍ជាមួយគ្នា ដើម្បីវឌ្ឍនភាពទំាងអស់គ្នា។

សូមជម្រាបថា អន្តរសភាអាស៊ានដែលហៅកាត់ថាអាយប៉ា(AIPA) ជាអង្គការស្ថាប័ននីតិប្បញ្ញត្តិ បង្កើតឡើងដោយសភាបណ្តាប្រទេសជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែលមានប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និង ហ្វីលីពីន។ សមាជិកអាយប៉ា បានផ្លាស់វេនគ្នារៀបចំមហាសន្និបាតប្រចាំឆ្នាំតាមលំដាប់អក្ខរក្រមនៃឈ្មោះប្រទេសតាមអក្សរឡាតំាង។

មហាសន្និបាតរបស់អាយប៉ាលើកទី៣៨នាឱកាសនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ “អាយ​ប៉ា និងអាស៊ាន រួមគ្នាដើម្បីការផ្លាស់ប្ដូរសម្រាប់ទាំងអស់ គ្នា” ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh