សម្តេចប្រធានរដ្ឋសភាជម្រាបយុវជនអាស៊ីអាគ្នេយ៍កម្ពុជាម្នាក់ៗ ត្រូវចេះធ្វើមគ្គុទេស និងអ្នកការទូតដ៏ល្អ__ សារលិខិតរំលែកទុក្ខ ជូន លោកជំទាវ​ ង្វៀនធី​ គីមងិន​ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម__ ថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការនានា នៃរដ្ឋសភា មានគ្រប់គ្រាន់ ក្នុងការបំពេញបេសកកម្ម ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ __ សមាជិករដ្ឋសភាទើបទទួលសុពលភាពចូលសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី១​ នីតិកាលទី៦ ថ្ងៃពុធ​ ទី១៩​ ខែកញ្ញា​ ឆ្នាំ២០១៨__ រដ្ឋសភាបានប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តចំនួន៣៨រូបជំនួសតំណាងរាស្រ្ត​ ដែលបានលាឈប់​ ។


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការ ប្រតិបត្តិរបស់អន្តរសភាអាស៊ាននៅប្រទេសហ្វីលីពីន
សម្តេចប្រធានរដ្ឋសភា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការ ប្រតិបត្តិរបស់អន្តរសភាអាស៊ាននៅប្រទេសហ្វីលីពីន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/14/2017 9:42:05 PM )

ហ្វីលីពីនៈ សមេ្តចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា កម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៣៨ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។ កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម Pantaleon D.Alvarez ប្រធានសភាប្រទេសហ្វីពីន និងជាប្រធានអាយប៉ាលើកទី៣៨

កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនេះ ជាកិច្ចប្រជុំសំខាន់មួយនៃមហាសន្និបាតអន្តរសភាអាស៊ាន ពីព្រោះជាកិច្ចប្រជុំដែលត្រូវពិនិត្យ និងអនុម័តលើ សេចក្តីស្នើសេចក្តីព្រាងសេចក្តីសម្រេចមួយចំនួន សម្រាប់លើកយកទៅប្រជុំពិភាក្សា តាមគណៈកម្មការជំនាញរបស់អន្តរសភាអាស៊ាន ជាបន្តបន្ទាប់ ទៀត នៅក្នុងមហាសន្និបាត។ ប្រធានបទរបស់អាយប៉ានាឆ្នាំនេះ គឺ “អាយប៉ា និងអាស៊ាន រួមគ្នាដើម្បីការផ្លាស់ប្ដូរសម្រាប់ទាំងអស់គ្នា”។

នៅក្នុងរយៈពេល៥ថ្ងៃ នៃមហាសន្និបាតអន្តរសភាអាស៊ាន ដែលនឹងប្រារព្ធធ្វើពីថ្ងៃទី១៥ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ អាយប៉ានឹងមានកិច្ចប្រជុំតាម គណៈកម្មាធិការនានារបស់ខ្លួន ដែលមានដូចជា គណៈកម្មាធិការសមាជិកសភាស្រ្តី(WAIPA) គណៈកម្មាធិការនយោបាយ គណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មាធិការសង្គមកិច្ច គណៈកម្មាធិការរៀបចំ និងកិច្ចប្រជុំរវាងអាយប៉ាជាមួយបណ្តាប្រទេសសង្កេតការណ៍ជាដើម។

ក្រោយពីកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ បានសម្រេចរបៀបវារៈហើយនោះ ពិធីបើកមហាសន្និបាតជាផ្លូវការនឹងប្រារព្ធធ្វើនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ស្អែកនេះ ហើយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងត្រូវឡើងថ្លែងបទអន្តរាគមន៍ទៅកាន់អង្គពិធីទៀតផង។

ចំណែកសមាជិកគណៈប្រតិភូសភាកម្ពុជា ត្រូវបានបែងចែកចូលរួមកិច្ចប្រជុំគណៈកម្មាធិការនីមួយៗ មានដូចជា កិច្ចប្រជុំគណៈកម្មាធិការនយោបាយ ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច ដឹកនាំដោយ ឯកឧត្តម ឈាង វុន និងកិច្ចប្រជុំគណៈកម្មាធិការស្រ្តី ដឹកនាំដោយ លោកជំទាវ ឃួន សុដារី ជាដើម៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន