ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ា លើកទី៣៨ នៅប្រទេសហ្វីលីពីន
សម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ា លើកទី៣៨ នៅប្រទេសហ្វីលីពីន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/13/2017 6:52:05 PM )

សមេ្តចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួម មហាសន្និបាតអន្តរសភាអាស៊ាន ដែលហៅកាត់ថា(AIPA) លើកទី៣៨ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧។

មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៣៨ ឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ “អាយប៉ា និងអាស៊ាន រួមគ្នាដើម្បីការផ្លាស់ប្ដូរសម្រាប់ទាំងអស់ គ្នា”។

នៅក្នុងរយៈពេល៥ថ្ងៃនៃមហាសន្និបាតអន្តរសភាអាស៊ាននេះ ក្រៅពីមានកិច្ចប្រជុំពេញអង្គនោះ អាយប៉ានៅមានកិច្ចប្រជុំជាច្រើនរបស់គណៈកម្មាធិការ នានារបស់ខ្លួន ដែលមានដូចជា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ គណៈកម្មាធិការសមាជិកសភាស្រ្តី(WAIPA) គណៈកម្មាធិការនយោបាយ គណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មាធិការសង្គមកិច្ច គណៈកម្មាធិការរៀបចំ និងកិច្ចប្រជុំរវាងអាយប៉ាជាមួយបណ្តាប្រទេសសង្កេតការណ៍ជាដើម។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា គ្រោងនឹងអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ដែលជាកិច្ចប្រជុំសំខាន់ ក្នុងការកំណត់របៀបវារៈសម្រាប់មហាសន្និបាតទំាងមូល។ បន្ទាប់មក សម្តេចប្រធាន នឹងចូលរួមក្នុងពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាន ដែលនា ឱកាសនោះ សម្តេចប្រធានរដ្ឋសភា នឹងត្រូវឡើងថ្លែងបទអន្តរាគមន៍ទៅកាន់អង្គពិធីទៀតផង។

ចំណែកសមាជិកគណៈប្រតិភូសភាកម្ពុជា ត្រូវបានបែងចែកចូលរួមកិច្ចប្រជុំគណៈកម្មការនីមួយៗ មានដូចជា កិច្ចប្រជុំគណៈកម្មាធិការនយោបាយ ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច ដឹកនាំដោយ ឯកឧត្តម ឈាង វុន និងកិច្ចប្រជុំគណៈកម្មាធិការស្រ្តី ដឹកនាំដោយ លោកជំទាវ ឃួន សុដារី

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh