ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » ឯកឧត្តម ឈាង វុន អញ្ជើញពិនិត្យមើលប្រឡាយពីរខ្សែ មួយខ្សែប្រវែង៧៥០ម៉ែត្រ និងមួយខ្សែទៀតប្រវែង២គីឡូម៉ែត ក្នុងស្រុកសង្កែខេត្តបាត់ដំបង
ឯកឧត្តម ឈាង វុន អញ្ជើញពិនិត្យមើលប្រឡាយពីរខ្សែ មួយខ្សែប្រវែង៧៥០ម៉ែត្រ និងមួយខ្សែទៀតប្រវែង២គីឡូម៉ែត ក្នុងស្រុកសង្កែខេត្តបាត់ដំបង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/4/2017 12:40:41 AM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្ត មណ្ឌលខេត្តបាត់ដំបង អមដំណើរដោយ លោក សេក ផានិត សមាជិកក្រុមប្រឹក្សាមេឃុំអូដំបងមួយ បានអញ្ជើញចុះពិនិត្យប្រឡាយពីរខ្សែ​ដែល សាងសង់រួច មួយខ្សែប្រវែង៧៥០ម៉ែត្រ និងមួយខ្សែទៀតប្រវែង២គីឡូម៉ែត និងធ្វើផ្លូវចូលទៅក្នុងភូមិ ដែលស្ថិតក្នុងភូមិខ្ជាយស្រុកសង្កែខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ ។

លោក សេក ផានិត សមាជិកក្រុមប្រឹក្សាឃុំអូដំបងមួយ បានអោយដឹងថា៖ ប្រឡាយពីរខ្សែ មួយខ្សែប្រវែង៧៥០ម៉ែត្រ និងមួយខ្សែទៀតប្រវែង ២គីឡូម៉ែត ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម និង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអ្នក​តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង បានផ្តួចផ្តើមគំនិតដោយបានចំណាយថវិកាផ្ទាល់ខ្លួន ជួយកសាងប្រព័ន្ធធារាសាស្រ្តនេះឡើង ក្នុងការរួមចំណែក ជួយស្រោចស្រពដល់ការដាំដុះរបស់ប្រជាកសិករនៅតំបន់នោះ ដើម្បីធ្វើស្រែចំការ ហើយប្រព័ន្ធធារាសាស្រ្តទាំងនេះ ត្រូវកសាងអស់ថវិកាចំនួនជិត ៩០០០០ដុល្លា។ លោកបានបន្តថា៖ ប្រជាពលរដ្ឋទាំងអស់សូមថ្លែងអំណរគុណជូនចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបងទាំងអស់ ដែលតែងតែគិតគូរដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការប្រករបរ ចិញ្ចឹមជីវិតធ្វើស្រែចំការ។

ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំអោយមន្ត្រី រាជរដ្ឋាភិបាល និងតំណាងរាស្រ្តទាំងអស់ ត្រូវយកចិត្តទុកដាក់ចុះមើល និងជួយ ដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជួយកសាង ស្តាប្រព័ន្ធធារាសាស្រ្ត សម្រាប់ជួយដល់ការរស់នៅរបស់ប្រជាពលរដ្ឋអោយ មានការវិវត្តន៍ឈានឡើង។ ជាក់ស្តែងថ្មីៗនេះ ក្រោមការចង្អុលបង្ហាញរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានចាត់អោយឯកឧត្តម មកមើលកាសាងសង់ប្រព័ន្ធធារាសាស្រ្តនេះអោយបានឆាប់រួចរាល់ ដើម្បីជួយសម្រួលការស្រោចស្រពការដាំដុះ អោយទាន់រដូវវស្សាខាងមុខ។ នាឱកាសនោះ ឯកឧត្តម ឈាង វុន បានចូលថវិកាបុណ្យភ្ជុំចំនួន៦លានរៀល និងចាក់ដីធ្វើផ្លូវចូលភូមិចំនួន៥០០ ដុល្លារ។ នៅរសៀលថ្ងៃដដែល ឯកឧត្តមបានអញ្ជើញចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន៣៦គ្រួសារ នៅភូមិអង្គ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh