វិទ្យាស្ថានសភាកម្ពុជាប្រគល់វិញ្ញាបនបត្រ និងបើកថ្នាក់ភាសាអង់គ្លេសវគ្គបន្ត សម្រាប់មន្ត្រីអគ្គលេខាធិការដ្ឋានសភាទាំងពីរ__ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅឆ្នាំ២០១៩__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភា​ លើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ​ ៧កើត​ ខែបឋមាសាឍ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២ ត្រូវនឹងថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ២០១៨__ រដ្ឋសភាប្រជុំពិភាក្សាសេចក្តីព្រាងច្បាប់ចំនួនពីរទាក់ទងនឹងការបង្កើតថាមពលអគ្គិសនីនៅកម្ពុជា__ ឯកឧត្តម ឈាង វុន អំពាវនាវដល់ប្រជាពលរដ្ឋ​ ប្រើប្រាស់សិទ្ធិអំណាចខ្លួនជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត ៕


ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » ពលរដ្ឋបានស្នើតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង ពិនិត្យបច្ចេកទេសដាក់លូនៅសង្កាត់អូរចារ
ពលរដ្ឋបានស្នើតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង ពិនិត្យបច្ចេកទេសដាក់លូនៅសង្កាត់អូរចារ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/27/2017 6:58:38 PM )

​មានពលរដ្ឋបានចេញមកស្នើ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្ត មណ្ឌលខេត្តបាត់ដំបង សូមឱ្យជួយពិនិត្យបច្ចេកទេស ការដាក់លូនៅក្នុងសង្កាត់របស់ពួកគាត់រស់នៅ គឺសង្កាត់ អូរចារ ស្ថិតនៅក្នុង​ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧នេះ ខណៈដែល​ ឯកឧត្តមតំណាងរាស្រ្ត ចុះសួរសុខទុក្ខពលរដ្ឋ នៅក្នុងមណ្ឌលបាត់ដំបងនេះ​។

ក្រុមប្រឹក្សាសង្កាត់អូរចារ បានជីកដីដាក់លូនៅក្នុងភូមិមួយ ក្នុងសង្កាត់នេះ តែមានពលរដ្ឋបានត្អូញត្អែរថា ការដាក់លូនោះខុសបច្ចេកទេស ដែលធ្វើ ឲ្យមាន​ទឹកលិចផ្ទះរបស់​គាត់។ តបតាមសំណើរបស់ពលរដ្ឋ ឯកឧត្តម ឈាង វុន បានចូលទៅពិនិត្យដល់កន្លែងដែលកំពុងជីកដាក់លូនោះ និងបាន សង្កេតឃើញថា ការដាក់លូនោះគ្មានការត្រួតពិនិត្យលក្ខណៈបច្ចេក​ទេស ក្នុងការផ្ទៀងផ្ទាត់សណ្ឋានដី ហើយការដាក់លូនោះ មិនមានកិច្ចសហការ ជាមួយអាជ្ញាធរ​ថ្នាក់លើ ដូចជាថ្នាក់ក្រុង និងស្ថាប័នជំនាញ។

ក្រោយពីបានសង្កេតឃើញដូច្នេះ ឯកឧត្តមបានស្នើដល់ក្រុមប្រឹក្សាសង្កាត់អូរចារ ពិសេសចៅសង្កាត់ សូមពិនិត្យការដាក់លូនេះឡើងវិញ ហើយត្រូវ សហការជាមួយអង្គភាពជំនាញ ដើម្បីកុំឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ​៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន