ទំព័រមុខ » គណៈកម្មការទី២ » សកម្មភាព » លេខាធិការដ្ឋានអន្តរសភាអាស៊ានមានគម្រោងរៀបចំសិក្ខាសាលាស្ដីពីការបញ្ជ្រៀបចំណេះដឹង ស្តីពីការអភិរក្សជីវចំរុះ និងបទល្មើសសត្វ​ព្រៃ ជូនដល់សមាជិកសភា
លេខាធិការដ្ឋានអន្តរសភាអាស៊ានមានគម្រោងរៀបចំសិក្ខាសាលាស្ដីពីការបញ្ជ្រៀបចំណេះដឹង ស្តីពីការអភិរក្សជីវចំរុះ និងបទល្មើសសត្វ​ព្រៃ ជូនដល់សមាជិកសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/27/2017 6:54:42 PM )

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានក្រុមជាតិអាយប៉ាកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Ria Rumata Aritonang ទីប្រឹក្សានៃ លេខាធិការដ្ឋានអាយប៉ា (Consultant of AIPA secretariat) លើគម្រោងការរៀបចំសិក្ខាសាលាបញ្ជ្រៀបចំណេះដឹងស្តីពីការអភិរក្សជីវចំរុះ និងបទ ល្មើសសត្វព្រៃ ជូនដល់សមាជិកសភាកម្ពុជា។

លោកស្រី Ria Rumata Aritonang បានមានប្រសាសន៍ថា កិច្ចពិភាក្សានាពេលនេះគឺផ្តោតសំខាន់លើកម្មវិធីអន្តរសភាអាស៊ាន ដែលបានសហការ ជាមួយអង្គការ USAID Wildlife ជាអង្គការមួយធ្វើការងារផ្តោតលើការអភិរក្សជីវចំរុះ និងបទល្មើសសត្វព្រៃ ដែលបានចុះកិច្ចព្រមព្រៀងជាមួយ លេខាធិការដ្ឋានអន្តរសភាអាស៊ាន តាំងពីឆ្នាំ២០១២មកម្ល៉េះ។ លោកស្រីបានបន្តថា បន្ទាប់ពីចុះកិច្ចព្រមព្រៀងជាមួយគ្នា ក្នុងឆ្នាំ២០១២កន្លងមក អន្តរសភាអាស៊ាន និងអង្គការ USAID Wildlife បានរួមសហការគ្នាអនុវត្តកិច្ចព្រមព្រៀងតាំងពីឆ្នាំ២០១៥មកទល់បច្ចុប្បន្ន ក្នុងការរៀបចំធ្វើសិក្ខាសាលា ដើម្បីបញ្ជ្រៀបចំណេះដឹងអំពីការអភិរក្សជីវចំរុះ និងវិធានការទប់ស្កាត់បទល្មើសសត្វព្រៃ ជូនដល់សមាជិកអន្តរសភាអាស៊ាន ក្នុងនោះក៏មានសមាជិក សភាកម្ពុជាផងដែរ។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានថ្លែងអំណរគុណចំពោះ លោកស្រី Ria Rumata Aritonang ទីប្រឹក្សានៃលេខាធិការដ្ឋានអាយប៉ា ក៏ដូចជាអង្គការ USAID Wildlife ដែលបានអញ្ជើញសមាជិកសភាកម្ពុជា ទៅចូលរួមក្នុងសិក្ខាសាលានោះ ដោយឯកឧត្ដមបណ្ឌិតរដ្ឋចាត់ទុកថា ជាសិក្ខាសាលាដែល ផ្តល់នូវចំណេះដឹង និងបទពិសោធន៍បន្ថែមទៀតដល់សមាជិកសភាកម្ពុជា ក្នុងការរួមចំណែកចែករំលែកនូវព័ត៌មានថ្មីៗដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងការ អភិរក្សជីវចំរុះ ក៏ដូចជាការយល់ដឹង និងចូលរួមទប់ស្កាត់បទល្មើសសត្វព្រៃ អោយកាន់តែមានប្រសិទ្ធភាព។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh