សភានៃព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅឆ្នាំ២០១៩ ជាផ្លូវការ__ ឯកឧត្តម ឈាង វុន ៖ កិច្ចសហប្រតិបតិ្តការរវាងកម្ពុជា និងកូរ៉េ ជាដៃគូយុទ្ធសាស្រ្តដើម្បីជំរុញដល់ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសទាំងពីរ__ សមាជិកសភាកម្ពុជាចូលរួមវេទិកា APPF នៅប្រទេសវៀតណាម ចំណែកមន្រ្តីជាន់ខ្ពស់រដ្ឋសភាសិក្សាស្វែងយល់ពីការរៀបចំកម្មវិធីទំាងមូល__ មូលនិធិ Konrad សន្យានៅតែបន្តជួយឧបត្ថម្ភគាំទ្រដល់ អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា __ គណៈកម្មការជំនាញនៃរដ្ឋសភាកម្ពុជាទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាគុយបា__ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា និង ឯកឧត្តម ឡេង ប៉េងឡុង អញ្ជើញធ្វើបាឋកថា ពីការអនុវត្តមុខងាររបស់រដ្ឋសភា ដល់សិស្សសាលាភូមិន្ទរដ្ឋបាល ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ កែ សុវណ្ណរតន៍ ជំរុញឲ្យអាជ្ញាធរខេត្តព្រះវិហារធ្វើការដោះស្រាយការលំបាកជូនគ្រួសារអតីតយុទ្ធជន ឲ្យបានទាន់ពេលវេលា
លោកជំទាវ កែ សុវណ្ណរតន៍ ជំរុញឲ្យអាជ្ញាធរខេត្តព្រះវិហារធ្វើការដោះស្រាយការលំបាកជូនគ្រួសារអតីតយុទ្ធជន ឲ្យបានទាន់ពេលវេលា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/20/2017 10:01:38 PM )

លោកជំទាវ កែ សុវណ្ណរតន៍ ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និង កិច្ចការនារី នៃរដ្ឋសភា បានជំរុញដល់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់នៃខេត្តព្រះវិហារ ជួយដោះស្រាយរាល់ការលំបាករបស់ក្រុមគ្រួសារមរណជន និង អតីតយុទ្ធជន ដែលបានជួបប្រទះការលំបាក ក្នុងការទទួលបានប្រាក់បំណាច់ និងប្រាក់សោធននិវត្តន៍ គឺធ្វើយ៉ាងណាជួយសម្រួលឲ្យបានទាន់ ពេលវេលាជូនពួកគាត់ ។

លោកជំទាវ កែ សុវណ្ណរតន៍ បានមានប្រសាសន៍លើកឡើងបែបនេះ នៅក្នុងឱកាស លោកជំទាវដឹកនាំគណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា ជួបពិភាក្សាការងារជាមួយ ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលស្តីទី នៃគណៈអភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះវិហារ។

ឯកឧត្តម គោស៊ុំ ប៊ុនសឿត បានគូសបញ្ជាក់ថា អាជ្ញាធរខេត្តក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ តែងតែយកចិត្តទុកដាក់ដោះស្រាយនូវរាល់ការលំបាករបស់ ក្រុមគ្រួសារមរណជន ក៏ដូចជាអតីតយុទ្ធជន ដោយបានបើកប្រាក់បេឡាមរណៈសង្គ្រោះ ជូនដល់គ្រួសារសពសមាជិកអតីតយុទ្ធជនជាហូរហែ និងបាន ជួយសម្រួលនូវការផ្តល់សេវាសាធារណៈជូនពួកគាត់ឲ្យទាន់ពេលវេលា និងទាន់សភាពការណ៍ ជាពិសេសការសម្រួលការបើកប្រាក់បៀវត្សរ៍តាមរយៈ ធនាគារ ព្រមទាំងបានចុះធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីការលើកកម្ពស់សិទ្ធិជនពិការថែមទៀតផង។

សូមជម្រាបថា ក្រៅពីការលើកឡើង នូវបញ្ហាសង្គមកិច្ច លោកជំទាវប្រធានគណៈកម្មការ ក៏បានមានប្រសាសន៍ ទាក់ទងនឹងវិស័យនានា ដែល គណៈកម្មការទទួលខុសត្រូវផងដែរ ដូចជាវិស័យសុខាភិបាល វិស័យការងារបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម ដើម្បីឲ្យថ្នាក់ដឹកនាំខេត្តព្រះវិហារជួយជំរុញ និងរកដំណោះស្រាយចំពោះកង្វះខាតទាំងឡាយ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរឡើងថែមទៀត។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh