សភានៃព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅឆ្នាំ២០១៩ ជាផ្លូវការ__ ឯកឧត្តម ឈាង វុន ៖ កិច្ចសហប្រតិបតិ្តការរវាងកម្ពុជា និងកូរ៉េ ជាដៃគូយុទ្ធសាស្រ្តដើម្បីជំរុញដល់ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសទាំងពីរ__ សមាជិកសភាកម្ពុជាចូលរួមវេទិកា APPF នៅប្រទេសវៀតណាម ចំណែកមន្រ្តីជាន់ខ្ពស់រដ្ឋសភាសិក្សាស្វែងយល់ពីការរៀបចំកម្មវិធីទំាងមូល__ មូលនិធិ Konrad សន្យានៅតែបន្តជួយឧបត្ថម្ភគាំទ្រដល់ អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា __ គណៈកម្មការជំនាញនៃរដ្ឋសភាកម្ពុជាទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាគុយបា__ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា និង ឯកឧត្តម ឡេង ប៉េងឡុង អញ្ជើញធ្វើបាឋកថា ពីការអនុវត្តមុខងាររបស់រដ្ឋសភា ដល់សិស្សសាលាភូមិន្ទរដ្ឋបាល ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាកម្ពុជា ឡាវ និងវៀតណាម ប្រជុំនៅប្រទេសឡាវ ដើម្បីជំរុញការអភិវឌ្ឍ CLV
សភាកម្ពុជា ឡាវ និងវៀតណាម ប្រជុំនៅប្រទេសឡាវ ដើម្បីជំរុញការអភិវឌ្ឍ CLV
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/31/2017 7:19:49 PM )

គណៈកម្មការកិច្ចការបរទេសនៃសភាប្រទេសកម្ពុជា ឡាវ និងវៀតណាម ដែលជាប្រទេសបានបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណ(CLV) នឹងជួបប្រជុំគ្នានៅ ទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ​ខែសីហា ឆ្នាំ២០១៧នេះ ដើម្បីគំាទ្រ និងជំរុញការអភិវឌ្ឍនៅក្នុង តំបន់អភិវឌ្ឍន៍ត្រីកោណ ឲ្យកាន់តែលឿនដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងប្រទេសទំាងបី។

ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌​មាន នៃរដ្ឋសភាកម្ពុជា ឯកឧត្តម ឈាង វុន ដែលបានដឹកនាំ គណៈប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំនោះ កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ បានអះអាងថា ប្រធានបទជាច្រើនត្រូវលើកមកជជែក នៅក្នុងកិច្ចប្រជុំនោះ ដែលមានដូចជាបញ្ហាព្រំដែន ការប្រយុទ្ធប្រឆំាងការឆ្លងដែន គ្រឿងញៀន សន្តិសុខ និងកិច្ចការសង្គមជាច្រើនទៀត។

ជាមួយគ្នានេះ ឯកឧត្តម ឈាង វុន បានគូសបញ្ជាក់ថា ក្នុងនាមរដ្ឋសភាកម្ពុជា ឯកឧត្តម នឹងខិតខំជំរុញឲ្យភាគីវៀតណាម និងឡាវ ពង្រឹងកិច្ច សហប្រតិបត្តិការជាមួយកម្ពុជា ឲ្យកាន់តែប្រសើរឡើង ក្នុងការសម្រួលដល់ការដោះដូរទំនិញរបស់ប្រជាពលរដ្ឋកម្ពុជា ពិសេសកសិផលទៅកាន់ ប្រទេសទំាងពីរនៅតាមព្រំដែន។ ឯកឧត្តមក៏នឹងលើកឡើងផងដែរ ពីបញ្ហាសុខាភិបាល និងអប់រំ ដើម្បីធ្វើយ៉ាងណាឲ្យពលរដ្ឋកម្ពុជា ដែលរស់នៅក្នុង តំបន់អភិវឌ្ឍន៍ត្រីកោណ ទទួលបានសេវាទំាងនោះ ឲ្យកាន់តែល្អប្រសើរឡើង។

សូមជម្រាបថា រដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាម បានបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណ(CLV)រួមគ្នា នៅឆ្នាំ១៩៩៩ ដែលមានខេត្តចំនួន១៣ នៃប្រទេសទំាងបីជាចំណុះ ក្នុងនោះកម្ពុជាមាន៤ខេត្តគឺ ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ។ ប្រទេសឡាវមាន៤ខេត្ត ចំណែកប្រទេស វៀតណាម មាន៥ខេត្ត។

សភាប្រទេសទំាងបី តែងតែរៀបចំកិច្ចប្រជុំ នៃគណៈកម្មការទទួលបន្ទុកកិច្ចការបរទេសនេះរួមគ្នា ក្នុងការជំរុញ គំាទ្រ ដល់គម្រោងអភិវឌ្ឍន៍តំបន់ អភិវឌ្ឍន៍ត្រីកោណនេះ ដោយបានប្តូរវេនគ្នា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ។

សូមអញ្ជើញស្តាប់ប្រសាសន៍របស់ ឯកឧត្តម ឈាង វុន ដែលបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅមុនពេលចេញទៅចូលរួមកិច្ចប្រជុំនេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ ដូចខាងក្រោមនេះ៖

​អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh