ឯកឧត្តម ចាយ បូរិន ណែនាំដល់អ្នកសង្កេតការណ៍បោះឆ្នោតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ គោរពក្រមសីលធម៌__ ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង ប្រាប់តំណាងរាស្រ្តថា គោរពស្រឡាញ់ការលះបង់​ សម្តេច ហ៊ុន សែន ក្នុងបុព្វហេតុជាតិ​ និងពលរដ្ឋ__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩កក្កដាអោយបានគ្រប់គ្នា__ សេចក្តីជូនដំណឹង រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨__ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់! ៕


ទំព័រមុខ » គណៈកម្មការទី៧ » សកម្មភាព » គណៈកម្មការទី៧នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីវិស័យទទួលខុសត្រូវរបស់គណៈកម្មការ នៅខេត្តឧត្តរមានជ័យ
គណៈកម្មការទី៧នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីវិស័យទទួលខុសត្រូវរបស់គណៈកម្មការ នៅខេត្តឧត្តរមានជ័យ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/21/2017 12:47:11 AM )

បន្ទាប់ពីបញ្ចប់បេសកកម្មនៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ នៅក្នុងដំណើរបេសកកម្មចុះសិក្សាស្វែងយល់ពីការងារពាក់ព័ន្ធ ក្នុងវិស័យទទួលខុសត្រូវ របស់ខ្លួន គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា​ ដឹកនាំដោយ ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការ បានបន្តដំណើរទៅកាន់ខេត្តឧត្តរមានជ័យ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧។

នៅក្នុងជំនួបពិភាក្សាការងារនៅឯសាលាខេត្ត ឯកឧត្តម ស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងលោក លោកស្រីជាប្រធានមន្ទីរ ជំនាញពាក់ព័ន្ធ បានជម្រាបជូនគណៈប្រតិភូរដ្ឋសភាពីសកម្មភាពការងារទូទៅនៅក្នុងខេត្ត និងការខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋ របស់អាជ្ញាធរ ខេត្ត ដោយខេត្តបានគោរពទៅតាមគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ដើម្បីធានាអោយមានកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ព្រមទាំងរក្សាអោយបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ។

ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រាបជូនគណៈប្រតិភូពីលទ្ធផលការងារទាក់ទងនឹងវិស័យអប់រំ ធម្មការ កិច្ចការសាសនា វប្បធម៌ និងវិស័យទេសចរណ៍ ដែលជាវិស័យពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់គណៈកម្មការនៅក្នុងខេត្តនេះថា កំពុងមានការវិវត្តន៍រីកចម្រើនជាលំដាប់ ដែលខេត្តបាននិងកំពុង ខិតខំយកចិត្តទុកដាក់ ក្នុងការអនុវត្តន៍តាមផែនការយុទ្ធសាស្រ្ត កែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។ ដោយឡែកពាក់ពន្ធ័ទៅនឹងបញ្ហាប្រឈមវិញ ឯកឧត្តម ស ថាវី បានជម្រាបជូនគណៈកម្មការថា ខេត្តនៅមានបញ្ហាដូចជា ខ្វះគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសាលារៀន សម្ភារៈសិក្សាសម្រាប់ថ្នាក់ មត្តេយ្យ និងបណ្ណាល័យភាគច្រើនមិនទាន់ត្រឹមត្រូវតាមស្តង់ដារ។ ម្យ៉ាងទៀតអគារខ្លះមានសភាពចាស់ទ្រុឌទ្រោម រីឯចំនួនសិស្សបោះបង់ការសិក្សាក៏ មានច្រើន ពិសេសនៅកម្រិតមធ្យមសិក្សាដែលបណ្ដាលមកពីគ្រួសារមានជីវភាពក្រីក្រខ្វះមធ្យោបាយអោយកូនមករៀន។

បន្ទាប់ពីបានស្ដាប់របាយការណ៍ និងបានឃើញផ្ទាល់ភ្នែកពីហេដ្ឋារចនាសម្ព័ន្ធនានា ដែលកំពុងមានការរីកចម្រើននៅក្នុងខេត្ត ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈប្រតិភូ បានថ្លែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារ អភិវឌ្ឍន៍មូលដ្ឋានខេត្ត ឧត្តរមានជ័យ ដែលពីមុនមកខេត្តនេះធ្លាប់បានឆ្លងកាត់សង្គ្រាមខ្ទេចខ្ទាំ អោយប្រែក្លាយទៅជាខេត្តមួយ មានទេសភាពស្រស់បំព្រងគួរជាទីមោទនៈ។

ឯកឧត្តមបានបន្តថា គោលបំណងធំរបស់គណៈកម្មការ ដែលចុះមកកាន់ខេត្តឧត្តរមានជ័យនាពេលនេះ គឺចង់សិក្សាស្វែងយល់ពីវិស័យដែលពាក់ព័ន្ធ នឹងការទទួលខុសត្រូវរបស់ខ្លួន ពិសេសវិស័យអប់រំ ដោយឯកឧត្ដមចង់អោយវិស័យនេះ ទាំងនៅទីក្រុងនិងជនបទកាន់តែខិតជិតគ្នា ទាំងមធ្យោបាយ សម្ភារៈ និងគុណភាពគ្រូបង្រៀនជាដើម។ ជាមួយគ្នានេះ ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ក៏បានជំរុញអោយមានការស្វះស្វែងរកមធ្យោបាយដែលមាន​ប្រសិទ្ធភាព ដើម្បីកាត់បន្ថយការបោះបង់ការសិក្សារបស់សិស្សផងដែរ។

ដោយឡែកចំពោះបញ្ហាប្រឈមដែលខេត្តបានលើកឡើង ឯកឧត្តមប្រធានគណៈប្រតិភូបានសន្យាថា នឹងនាំយកទៅជម្រាបជូនសម្តេចប្រធានរដ្ឋសភា បានជ្រាបក៏ដូចជាយកទៅពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ ដើម្បីរកមធ្យោបាយដោះស្រាយ។

បន្ទាប់ពីបានបញ្ចប់កិច្ចពិភាក្សានៅសាលាខេត្ត គណៈប្រតិភូបានអញ្ជើញ ទៅពិនិត្យនៅតាមមន្ទីរពាក់ព័ន្ធនីមួយៗ ដើម្បីធ្វើការសិក្សា ស្វែងយល់ ជាក់ស្ដែងនៅនឹងកន្លែង។ ដោយឡែកនៅរសៀលថ្ងៃដដែលនេះដែរ គណៈប្រតិភូក៏បានអញ្ជើញចុះសិក្សាស្វែងយល់ និងជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាសំរោង និងសាលាពុទ្ធិកៈវត្តប្រាសាទរាជាសំរោង ស្ថិតក្នុងក្រុងសំរោងខេត្តឧត្តរមានជ័យផងដែរ។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន