អគ្គលេខាធិការរដ្ឋសភាកម្ពុជានិងឡាវ សន្យាថានឹងអនុវត្តឲ្យ កាន់តែល្អប្រសើរនៃកិច្ចព្រមព្រៀងរវាងរដ្ឋសភាប្រទេសទំាងពីរ__ ប្រធានរដ្ឋសភាកម្ពុជានិងប្រមុខរដ្ឋឡាវថាទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរនាំមកនូវការរីកចម្រើនទាំងសងខាង__ នាយករដ្ឋមន្រ្តីឡាវ អបអរសាទរចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅកម្ពុជា ដែលមានលក្ខណៈសេរី គ្មានអំពើហិង្សា__ រដ្ឋសភាកម្ពុជា-ឡាវ នឹងពិនិត្យសិក្សាឡើងវិញលើកិច្ចព្រមព្រៀងជាមួយគ្នាដើម្បីបំពេញចំនុចខ្វះខាត__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាអញ្ជើញដល់ប្រទេសឡាវ ភ្លាម នឹងជួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភាឡាវ__ សម្តេចប្រធានរដ្ឋសភា ផ្តើមដឹកនាំគណៈប្រតិភូបំពេញ ទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសឡាវ និងវៀតណាម ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភានឹងពិភាក្សាអនុម័តសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភា នៅថ្ងៃទី២០ មិថុនា ខាងមុខនេះ
រដ្ឋសភានឹងពិភាក្សាអនុម័តសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភា នៅថ្ងៃទី២០ មិថុនា ខាងមុខនេះ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/14/2017 8:06:50 PM )

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃព្រហ​ស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ​២​០១​៧ បាន​សម្រេច​កំណត់កាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៥ នៅថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ដើម្បីពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតំាង សមាជិកព្រឹទ្ធសភា។

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាព្រឹកនេះ ដឹកនាំដោយ សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ សមាជិកព្រឹទ្ធសភា​ចំនួន​២៣រូប បានចុះហត្ថលេខា​ស្នើសុំ​រដ្ឋសភា ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតំាងសមាជិក​ព្រឹទ្ធ​សភា​នេះ​ឡើង​។ សេច​ក្តី​ស្នើ ច្បាប់នេះ បានតាក់តែងឡើងស្របតាម​បរិបទជា​ក់​ស្តែង​របស់​ប្រទេស​ជាតិ ពីព្រោះបាន​បំពេញ​បន្ថែមខ្លឹមសារលើមាត្រាមួយចំនួននៃច្បាប់ចាស់ ដើម្បីឲ្យ​ស្រប​ទៅ​នឹង ​ស្ថានភាពនយោបាយ បរិបទសង្គម ក៏ដូចទៅតាមអ្វីដែលគណបក្សនយោបាយ ដែលមានអា​ស​នៈ​ក្នុង​រដ្ឋសភា បាន​ព្រម​ព្រៀងគ្នា កាលពីថ្ងៃ ទី២២ ខែកក្កដា ឆ្នាំ២០១៤នោះ។

សូមជម្រាបថា គណៈកម្មការជំនាញរដ្ឋសភា គឺគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បាន​បញ្ចប់​ការពិនិត្យ និងសិក្សាសេចក្តីស្នើច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភានេះ កាលពីថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ២០១៧។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh