អគ្គលេខាធិការរដ្ឋសភាកម្ពុជានិងឡាវ សន្យាថានឹងអនុវត្តឲ្យ កាន់តែល្អប្រសើរនៃកិច្ចព្រមព្រៀងរវាងរដ្ឋសភាប្រទេសទំាងពីរ__ ប្រធានរដ្ឋសភាកម្ពុជានិងប្រមុខរដ្ឋឡាវថាទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរនាំមកនូវការរីកចម្រើនទាំងសងខាង__ នាយករដ្ឋមន្រ្តីឡាវ អបអរសាទរចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅកម្ពុជា ដែលមានលក្ខណៈសេរី គ្មានអំពើហិង្សា__ រដ្ឋសភាកម្ពុជា-ឡាវ នឹងពិនិត្យសិក្សាឡើងវិញលើកិច្ចព្រមព្រៀងជាមួយគ្នាដើម្បីបំពេញចំនុចខ្វះខាត__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាអញ្ជើញដល់ប្រទេសឡាវ ភ្លាម នឹងជួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភាឡាវ__ សម្តេចប្រធានរដ្ឋសភា ផ្តើមដឹកនាំគណៈប្រតិភូបំពេញ ទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសឡាវ និងវៀតណាម ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការជំនាញរដ្ឋសភាផ្តើមពិនិត្យសិក្សាសេចក្តីស្នើច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភា
គណៈកម្មការជំនាញរដ្ឋសភាផ្តើមពិនិត្យសិក្សាសេចក្តីស្នើច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/8/2017 8:14:34 PM )

គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានបើកកិច្ច​ប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ និង​សិក្សា​លើ សេចក្តីស្នើច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា ។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការ បានមានប្រសាសន៍ថា សេចក្តីស្នើច្បាប់ស្តីពី ​ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បាន តាក់តែងឡើង ស្របតាមស្ថានភាពជាក់ស្តែង ពិសេសតាមអ្វី ដែលគណបក្សនយោបាយដែលមានអាសនៈក្នុងរដ្ឋសភា បានព្រមព្រៀងគ្នាកាលពី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០​១៤​​​។

ឯកឧត្តមប្រធានគណៈកម្មការបានគូសបញ្ជាក់ថា សេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានេះ មាន១១ជំពូក ចែកចេញជា៣២ មាត្រា។ សមាជិកព្រឹទ្ធសភា​ចំនួន​២៣រូប បានចុះហត្ថលេខាស្នើសុំរដ្ឋសភាពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់នេះ។

គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានពិនិត្យសិក្សាសេចក្តីព្រាងច្បាប់នេះតាមនីតិវិធី ហើយបានសម្រេចថា នឹងបន្តកិច្ចប្រជុំពិនិត្យសិក្សា ជាមួយសមាជិកព្រឹទ្ធសភា ដែលជាតំណាងហត្ថលេខី ក្នុងពេលឆាប់ៗខាងមុខនេះ មុននឹងបញ្ចូនលទ្ធផលនៃការសិក្សា ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភាវិញ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh