អគ្គលេខាធិការរដ្ឋសភាកម្ពុជានិងឡាវ សន្យាថានឹងអនុវត្តឲ្យ កាន់តែល្អប្រសើរនៃកិច្ចព្រមព្រៀងរវាងរដ្ឋសភាប្រទេសទំាងពីរ__ ប្រធានរដ្ឋសភាកម្ពុជានិងប្រមុខរដ្ឋឡាវថាទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរនាំមកនូវការរីកចម្រើនទាំងសងខាង__ នាយករដ្ឋមន្រ្តីឡាវ អបអរសាទរចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅកម្ពុជា ដែលមានលក្ខណៈសេរី គ្មានអំពើហិង្សា__ រដ្ឋសភាកម្ពុជា-ឡាវ នឹងពិនិត្យសិក្សាឡើងវិញលើកិច្ចព្រមព្រៀងជាមួយគ្នាដើម្បីបំពេញចំនុចខ្វះខាត__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាអញ្ជើញដល់ប្រទេសឡាវ ភ្លាម នឹងជួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភាឡាវ__ សម្តេចប្រធានរដ្ឋសភា ផ្តើមដឹកនាំគណៈប្រតិភូបំពេញ ទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសឡាវ និងវៀតណាម ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » តំណាងខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ភី តារា មុនពិធីដង្ហែសពទៅបញ្ចុះនៅព្រឹកថ្ងៃទី៥ ខែមិថុនា
តំណាងខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ភី តារា មុនពិធីដង្ហែសពទៅបញ្ចុះនៅព្រឹកថ្ងៃទី៥ ខែមិថុនា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/4/2017 9:17:12 PM )

ឯកឧត្ដម ព្រហ្ម វិរៈ ទីប្រឹក្សា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាតំណាងខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានដឹកនាំ មន្រ្តីរាជការ ទៅគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម ភី​ តារា អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅគេហដ្ឋានសពក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ ។

ឯកឧត្តម ព្រហ្ម វិរៈ ដែលជាអគ្គនាយកទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌​មាន ​នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ផងនោះ បានសម្តែងមរណទុក្ខ យ៉ាងក្រៀមក្រំ ជូនចំពោះក្រុមគ្រួសារសព។ ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុងនាមខ្លួនឯកឧត្តមផ្ទាល់ ក៏ដូចជាថ្នាក់ដឹកនាំមន្រ្តីរាជការទំាងអស់ នៃខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា មានក្ដីរន្ធត់ក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្ដាយជាទីបំផុត ចំពោះមរណភាពរបស់ ឯកឧត្ដម ភី​ តារា ដែលជា ថ្នាក់ដឹកនាំដ៏ឆ្នើមម្នាក់ នៅក្នុងអគ្គលេខា​ធិការដ្ឋានរដ្ឋសភា និងដែលបានពលីកម្លំាងកាយ ប្រាជ្ញា ស្មារតី ក្នុងការបម្រើស្ថាប័នរហូតមក។

ឯកឧត្ដមព្រហ្ម វិរៈ  បានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធ ឯកឧត្ដម ភី តារា បានទៅកាន់សុគតិភពកុំបីអាក់ខានឡើយ។ សូមបញ្ជាក់ថា ឯកឧត្ដម ភី​ តារា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃលេខាធិការដ្ឋានរដ្ឋសភា បានទទួលមរណភាពកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ក្នុងជន្មាយុ៦៣ឆ្នាំ ដោយរោគាពាធ។ សពឯកឧត្តម បានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានសព ហើយបានរៀបចំពិធីដង្ហែទៅបញ្ចុះនៅក្នុង ភូមិតាវង្ស ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការដ្ឋានរដ្ឋសភា និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាយ៉ាងច្រើនកុះករ។

ឯកឧត្ដមអគ្គលេខាធិការរដ្ឋសភា ក៏បានវាយតម្លៃខ្ពស់បំផុតចំពោះគុណបំណាច់ដ៏ធំធេងរបស់ ឯកឧត្ដម ភី តារា ដែលបានលះបង់កម្លាំងកាយចិត្ត និង ការខិតខំប្រឹងប្រែងតស៊ូគ្រប់កាលៈទេសៈ ក្នុងសកម្មភាពរួមចំណែកការអភិវឌ្ឍជាតិមាតុភូមិ នាពេលកន្លងមក។

តំណាងឲ្យមន្ត្រីរាជការទំាងអស់ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងក្នុងនាមខ្លួនឯកឧត្ដមផ្ទាល់ ឯកឧត្តម ឡេង ប៉េងឡុង សូមចូលរួមសម្ដែងនូវ សមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្ដាយជាទីបំផុតជាមួយក្រុមគ្រួ​សារសព ដែលបានបាត់បង់ ស្វាមី ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់ និងបានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធ ឯកឧត្ដម ភី តារា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh