អគ្គលេខាធិការរដ្ឋសភាកម្ពុជានិងឡាវ សន្យាថានឹងអនុវត្តឲ្យ កាន់តែល្អប្រសើរនៃកិច្ចព្រមព្រៀងរវាងរដ្ឋសភាប្រទេសទំាងពីរ__ ប្រធានរដ្ឋសភាកម្ពុជានិងប្រមុខរដ្ឋឡាវថាទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរនាំមកនូវការរីកចម្រើនទាំងសងខាង__ នាយករដ្ឋមន្រ្តីឡាវ អបអរសាទរចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅកម្ពុជា ដែលមានលក្ខណៈសេរី គ្មានអំពើហិង្សា__ រដ្ឋសភាកម្ពុជា-ឡាវ នឹងពិនិត្យសិក្សាឡើងវិញលើកិច្ចព្រមព្រៀងជាមួយគ្នាដើម្បីបំពេញចំនុចខ្វះខាត__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាអញ្ជើញដល់ប្រទេសឡាវ ភ្លាម នឹងជួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភាឡាវ__ សម្តេចប្រធានរដ្ឋសភា ផ្តើមដឹកនាំគណៈប្រតិភូបំពេញ ទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសឡាវ និងវៀតណាម ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្ដម ឡេង ប៉េងឡុង ដឹកនាំមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម ភី តារា
ឯកឧត្ដម ឡេង ប៉េងឡុង ដឹកនាំមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម ភី តារា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/4/2017 5:58:45 PM )

ឯកឧត្ដម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ បានដឹកនាំមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ទៅគោរព វិញ្ញាណក្ខន្ធសព ឯកឧត្ដម ភី​ តារា អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ នៅគេហដ្ឋានគ្រួសារសព ផ្ទះលេខ៩៣ ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ឯកឧត្ដម ភី​ តារា បានទទួលមរណភាពនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ក្នុងជន្មាយុ៦៣ឆ្នាំ ដោយរោគាពាធ។

នៅក្នុងសារលិខិតរំលែកទុក្ខ ជូនចំពោះ លោកជំទាវ ទា មុយលី និងក្រុមគ្រួសារ ឯកឧត្ដម ឡេង ប៉េងឡុង ក្នុងនាមអគ្គលេខាធិការដ្ឋានរដ្ឋសភា បានសម្ដែងនូវក្ដីរន្ធត់ក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្ដាយជាទីបំផុត ចំពោះមរណភាពរបស់ ឯកឧត្ដម ភី​ តារា

ឯកឧត្ដមអគ្គលេខាធិការរដ្ឋសភា បានវាយតម្លៃខ្ពស់បំផុត ចំពោះគុណបំណាច់ដ៏ធំធេងរបស់ ឯកឧត្ដម ភី​ តារា ដែលបានលះបង់កម្លាំងកាយចិត្ត និងការខិតខំប្រឹងប្រែងតស៊ូគ្រប់កាលៈទេសៈ ក្នុងសកម្មភាពរួមចំណែកការអភិវឌ្ឍជាតិមាតុភូមិ នាពេលកន្លងមក។

នៅក្នុងសារលិខិតរំលែកទុក្ខ ឯកឧត្ដម ឡេង ប៉េងឡុង ក៏បានលើកឡើងដែរថា តាងនាមមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ និងក្នុងនាម ឯកឧត្ដមផ្ទាល់ សូមចូលរួមសម្ដែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្ដាយជាទីបំផុត ជាមួយលោកជំទាវ និងក្រុមគ្រួសារទាំងអស់ ដែលបាន បាត់បង់ ស្វាមី ឪពុក ឪពុកក្មេក និងជីតាជាទីគោរពស្រឡាញ់គឺ ឯកឧត្ដម ភី តារា

ឯកឧត្ដមអគ្គលេខាធិការរដ្ឋសភា ក៏បានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធ ឯកឧត្ដម ភី តារា បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តន៍កុំបីឃ្លៀងឃ្លាត ឡើយ។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh