អគ្គលេខាធិការរដ្ឋសភាកម្ពុជានិងឡាវ សន្យាថានឹងអនុវត្តឲ្យ កាន់តែល្អប្រសើរនៃកិច្ចព្រមព្រៀងរវាងរដ្ឋសភាប្រទេសទំាងពីរ__ ប្រធានរដ្ឋសភាកម្ពុជានិងប្រមុខរដ្ឋឡាវថាទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរនាំមកនូវការរីកចម្រើនទាំងសងខាង__ នាយករដ្ឋមន្រ្តីឡាវ អបអរសាទរចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅកម្ពុជា ដែលមានលក្ខណៈសេរី គ្មានអំពើហិង្សា__ រដ្ឋសភាកម្ពុជា-ឡាវ នឹងពិនិត្យសិក្សាឡើងវិញលើកិច្ចព្រមព្រៀងជាមួយគ្នាដើម្បីបំពេញចំនុចខ្វះខាត__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាអញ្ជើញដល់ប្រទេសឡាវ ភ្លាម នឹងជួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភាឡាវ__ សម្តេចប្រធានរដ្ឋសភា ផ្តើមដឹកនាំគណៈប្រតិភូបំពេញ ទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសឡាវ និងវៀតណាម ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាឌូម៉ានៃសហព័ន្ធរុស្ស៊ី បានចាត់គណៈប្រតិភូមកសង្កេតការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅកម្ពុជា
សភាឌូម៉ានៃសហព័ន្ធរុស្ស៊ី បានចាត់គណៈប្រតិភូមកសង្កេតការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/1/2017 6:04:35 PM )

គណៈប្រតិភូសភាឌូម៉ារបស់សហព័ន្ធរុស្ស៊ីមួយក្រុម បានមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅកម្ពុជា ដែលនឹងរៀបចំបោះឆ្នោតនៅថ្ងៃអាទិត្យទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ។ នៅព្រឹកថ្ងៃទី១ ខែមិថុនានេះ គណៈប្រតិភូសភាឌូម៉ារបស់សហព័ន្ធរុស្ស៊ី ដែល ដឹកនាំដោយ ឯកឧត្តម Alexy chapa សមាជិកសភារុស្ស៊ី និងជាប្រធានក្រុមមិត្តភាពសភារុស្ស៊ី-កម្ពុជា ផងនោះ បានចូលជួបពិភាក្សាការងារជាមួយ សមាជិករដ្ឋសភាកម្ពុជាដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដោយមានការចូលរួមពី ឯកឧត្តម ចាយ បូរិន តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ឯកឧត្តម សួស យ៉ារ៉ា តំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានថ្លែងអំណរគុណចំពោះ ឯកឧត្តម Alexy chapa ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជានាពេល នេះ។ ឯកឧត្តមប្រធានគណៈកម្មការ បានជម្រាបជូនគណៈប្រតិភូពីស្ថានការណ៍ជាក់ស្តែងមួយចំនួននៅមុនការបោះឆ្នោតនេះ ដូចជាថាការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់នីតិកាលទី៤នេះ មានគណបក្សនយោបាយចំនួន១២បានចូលរួម ហើយនៅក្នុងពេលនេះ គឺជាយុទ្ធនាការឃោសនាបោះឆ្នោត ដែលគណបក្សទំាងអស់ធ្វើសកម្មភាព​ឃោសនា ផ្សព្វផ្សាយគោលនយោបាយគណបក្សរបស់ខ្លូន រៀងៗខ្លួននៅទូទំាងប្រ​ទេសដោយសេរី​។


ឆ្លៀតឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានថ្លែងអំណរគុណដល់រដ្ឋាភិបាលរុស្ស៊ីនិងប្រជាជនរុស្ស៊ី ដែលកន្លងមកបានជួយឧបត្ថម្ភគាំទ្រ ដល់ប្រទេសកម្ពុជា និយាយឲ្យចំគឺថារុស្ស៊ីជាមិត្តដ៏ល្អរបស់កម្ពុជានៅគ្រប់កាលៈទេសៈ។

ឯកឧត្តម Alexy chapa បានកោតសរសើរចំពោះដំណើរការនៃការរៀបចំបោះឆ្នោតនៅកម្ពុជា និងបានសម្តែងក្តីសង្ឃឹមថាគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ដែលមានសមាសភាពចូលរួមពីគណបក្សនយោបាយ និងសង្គមស៊ីវិលនោះ នឹងធ្វើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាពេលនេះ ដំណើរការទៅដោយរលូន សេរី និងយុត្តិធម៌៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh