អគ្គលេខាធិការរដ្ឋសភាកម្ពុជានិងឡាវ សន្យាថានឹងអនុវត្តឲ្យ កាន់តែល្អប្រសើរនៃកិច្ចព្រមព្រៀងរវាងរដ្ឋសភាប្រទេសទំាងពីរ__ ប្រធានរដ្ឋសភាកម្ពុជានិងប្រមុខរដ្ឋឡាវថាទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរនាំមកនូវការរីកចម្រើនទាំងសងខាង__ នាយករដ្ឋមន្រ្តីឡាវ អបអរសាទរចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅកម្ពុជា ដែលមានលក្ខណៈសេរី គ្មានអំពើហិង្សា__ រដ្ឋសភាកម្ពុជា-ឡាវ នឹងពិនិត្យសិក្សាឡើងវិញលើកិច្ចព្រមព្រៀងជាមួយគ្នាដើម្បីបំពេញចំនុចខ្វះខាត__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាអញ្ជើញដល់ប្រទេសឡាវ ភ្លាម នឹងជួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភាឡាវ__ សម្តេចប្រធានរដ្ឋសភា ផ្តើមដឹកនាំគណៈប្រតិភូបំពេញ ទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសឡាវ និងវៀតណាម ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » និស្សិតខ្មែរ និងបរទេសចំនួន២២នាក់ បានធ្វើទស្សនកិច្ចសិក្សា ស្វែងយល់ពីតួនាទីនិងភារកិច្ចរដ្ឋសភា
និស្សិតខ្មែរ និងបរទេសចំនួន២២នាក់ បានធ្វើទស្សនកិច្ចសិក្សា ស្វែងយល់ពីតួនាទីនិងភារកិច្ចរដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/1/2017 5:51:59 PM )

មាននិស្សិតខ្មែរនិងបរទេសចំនួន២២នាក់ បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីតួនាទី និងភារកិច្ចរបស់រដ្ឋសភានៅវិមានរដ្ឋសភា នារសៀលថៃ្ងទី៣១ ខែឧសភា ឆ្នាំ២០១៧។ ក្នុងចំណោមនិស្សិតដែលបានមកធ្វើទស្សនកិច្ចសិក្សានាពេលនេះ គឺនិស្សិតខ្មែរគឺមកពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ចំណែក និស្សិតបរទេសគឺមកពីសហរដ្ឋអាមេរិក។

ឯកឧត្តម ប៉ែន ប្រាកដ អគ្គនាយករងនៃអគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សិក្សានេះ និងបានធ្វើបទបង្ហាញ​ពីតួនាទីនិងភារកិច្ចរបស់រដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភាដល់ក្រុមនិស្សិត។

ឯកឧត្តមបានលើកឡើងថា កម្ពុជាមានស្ថាប័នរដ្ឋសភាតាំងពីឆ្នាំ១៩៤៦មកម្លេះ៉ ប៉ុន្តែដោយសារកម្ពុជាឆ្លងកាត់សង្រ្គាម និងការផ្លាស់ប្តូររបបជាច្រើន ដំណាក់កាល ស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ក៏បានផ្លាស់ប្តូរទៅតាមកាលៈទេសៈនៃរបបដឹកនាំរបស់កម្ពុជា។ ឯកឧត្តមអគ្គនាយករងបានបន្តថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ននេះ បានកើត​ឡើងនៅឆ្នាំ១៩៩៣ តាមរយៈការបោះឆ្នោតជាសកល ដែលរៀបចំឡើងដោយអង្គការ សហប្រជាជាតិ។ គិតមកដល់ពេលនេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាទី២ មានអាយុ៥អាណ​ត្តិ​ហើយ គឺក្នុងមួយអាណត្តិៗ មានរយៈពេល៥ឆ្នាំ។

សមាជិករដ្ឋសភាមានភារកិច្ចសំខាន់ៗបីគឺជាអ្នកតាក់តែង និងឣនុម័តច្បាប់ ដែលហៅថាការងារនីតិកម្ម។ ភារកិច្ចមួយទៀតគឺ ការតាមដាន ការឣនុវត្ត ច្បាប់របស់រាជរដ្ឋាភិបាល និងភាពជាតំណាងពលរដ្ឋ ដែលនៅក្នុងភាពជាតំណាងនេះ សមាជិករដ្ឋសភា បានចុះសិក្សាស្វែងយល់ពីសុខទុក្ខរបស់ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននៅទូទំាងប្រទេស ហើយបានពាំនាំបញ្ហានិងសំណូមពររបស់ពលរដ្ឋ មកជូនរាជរដ្ឋាភិបាលដោះស្រាយ តាមរយៈប្រធាន រដ្ឋសភា” ​នេះជាការបញ្ជាក់របស់ ឯកឧត្តម ប៉ែន ប្រាកដ

បន្ថែមពីនេះ ឯកឧត្តមអគ្គនាយករង នៃអគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវ បានជម្រាបក្រុមនិស្សិតជាតិ និងអន្តរជាតិ ពីតួនាទីភារកិច្ចរបស់ អគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់ថា អគ្គលេខាធិការដ្ឋានរដ្ឋសភា គឺជាសេនាធិការរបស់រដ្ឋសភា ដែលមានតួនាទីភារកិច្ច ផ្តល់សេវាបច្ចេកទេស សម្ភារៈ និងធនធានមនុស្សដល់សមាជិករដ្ឋសភា ពោលគឺអគ្គលេខាធិការដ្ឋានរដ្ឋសភា ត្រូវធានាដល់ដំណើរជាអចិន្ត្រៃយ៍របស់ រដ្ឋសភា ដើម្បីផ្តល់លទ្ធភាពជូនសមាជិកសមាជិការដ្ឋសភាបំពេញភារកិច្ចជូនប្រទេសជាតិ និងពលរដ្ឋដោយរលូន។

ឯកឧត្តមអគ្គនាយករង បានធ្វើបទបង្ហាញយ៉ាងលម្អិត ពីរចនាសម្ព័ន្ធរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលដឹកនាំដោយ អគ្គលេខាធិការមួយរូប និង មានរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់ ដោយបានបែងចែក តួនាទីភារកិច្ចដល់ស្ថាប័ននៅក្រោមឱវាទ តាមជំនាញផ្សេងៗគ្នា។

តំណាងនិស្សិតបរទេស និងខ្មែរ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំរដ្ឋសភា ដែលបានផ្តល់ឱកាសឲ្យពួកគេ បានចូលមកសិក្សា ស្វែងយល់នៅ ពេលនេះ ជាពិសេស ឯកឧត្តម ប៉ែន ប្រាកដ ដែលបានចំណាយពេលក្នុងការធ្វើបទបង្ហាញ។ ក្រុមនិស្សិតបានចាត់ទុកដំណើរទស្សនកិច្ចនេះ មានសារៈសំខាន់ណាស់ ក្នុងការផ្តល់ចំណេះដឹងពីស្ថាប័នកំពូលរបស់កម្ពុជាដល់ពួកគេ។

សូមជម្រាបថា រដ្ឋសភាតែងតែផ្តល់ឱកាសដល់សិស្ស និស្សិត ពលរដ្ឋ ព្រះសង្ឃ បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល បានចូលមកសិក្សាស្វែងយល់ពី រដ្ឋសភា ហើយជានិច្ចកាលថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា សមាជិករដ្ឋសភាបានទទួលស្វាគមន៍ និងធ្វើបទបង្ហាញដល់សាធារណជនទំាងនោះ បានយល់ពីស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន



វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh