ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » ឯកឧត្តម ឈាង វុន អញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធិផលនានា ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង
ឯកឧត្តម ឈាង វុន អញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធិផលនានា ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/7/2017 11:42:45 PM )

ផ្លូវលំមួយខ្សែប្រវែង២៣០០ម៉ែត្រ និងប្រឡាយប្រវែង២០០០ម៉ែត្រ បានប្រារព្ធពិធីសម្ពោធដាក់អោយប្រើប្រាស់ក្រោមអធិបតីភាព ឯកឧត្តម ឈាង វុន ​ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និង ព័ត៌មាន នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្ត បាត់ដំបង ដោយមានការចូលរួមពី លោកជំទាវ កែវ ម៉ាលី សមាជិកព្រឹទ្ធសភា ឯកឧត្តម ចាន់ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តមសន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម នឹម ថូត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងអតីតយុវជន។ ពិធីនេះ ប្រារព្ធធ្វើនៅក្នុងភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង នៅថ្ងៃទី៨ខែ ឧសភា ឆ្នាំ២០១៧។

លោក គង់ លីម មេឃុំជ្រៃ បានមានប្រសាសន៍ថា ផ្លូវលំមួយខ្សែប្រវែង២៣០០ម៉ែត្រ និងប្រឡាយប្រវែង២០០០ម៉ែត្រ បានប្រារព្ធពិធីសម្ពោធ ដាក់អោយប្រើប្រាស់នាថ្ងៃនេះ គឺជាសមិទ្ធិផលមួយថ្មីទៀតរបស់ ឯកឧត្តម លោកជំទាវ ជាប្រធានក្រុមការងារចុះជួយឃុំជ្រៃ និងអ្នកតំណាងរាស្រ្ត មណ្ឌលខេត្តបាត់ដំបង និង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលជានិច្ចកាល សម្តេចតែងតែណែនាំ អោយមន្រ្តី និងអ្នកតំណាងរាស្រ្តទាំងអស់ យកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាក់ស្តែងថ្មីៗនេះ ផ្លូវលំ និង ប្រឡាយដែលចំណាយថវិកាអស់ជិតមួយម៉ឺនដុល្លារ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ ដាក់អោយប្រើប្រាស់នាថ្ងៃនេះ។

ថ្លែងក្នុងពិធីសម្ពោធ ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា ផ្លូវលំមួយខ្សែប្រវែង២៣០០ម៉ែត្រ និងប្រឡាយប្រវែង២០០០ម៉ែត្រ ជាសមិទ្ធិផល ថ្មីមួយដែលបានកើតឡើង ក្នុងពេលដែលប្រទេសជាតិកំពុងតែមានសុខសន្តិភាព និងការអភិវឌ្ឍ ហើយបើគ្មានសន្តិភាពនោះ ការអភិវឌ្ឍក៏មិនអាច កើតឡើងបានទេ សន្តិភាពដែលកើតឡើងក្រោមការខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយព្រះបរមរតនកោដ។ ឯកឧត្តមបានបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ននេះ ប្រទេសកម្ពុជាបានរីកចម្រើនជាលំដាប់ ក្នុងនោះមាន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ស្ពាន ប្រព័ន្ធធារាសាស្រ្ត នៅគ្រប់ខេត្តទូទាំងប្រទេស។ នាឱកាសនោះដែរ ឯកឧត្តម ឈាង វុន បានចែកជូនយាយជី តាជី ចំនួន៤០នាក់ ម្នាក់ៗទទួលបានក្រណាត់សមួយដុំ ថវិកាមួយម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ចំនួន១០នាក់ ម្នាក់ៗ ទទួលបានថវិកាប្រាំម៉ឺនរៀល សិស្សានុសិស្ស៩០នាក់ ម្នាក់ៗទទួលបានថវិកាពីរម៉ឺនរៀល និងចូលក្នុងអង្គពិធីសម្ពោធថវិកា៣លានរៀល ដើម្បីស្តា ប្រឡាយមួយខ្សែ ស្ថិតក្នុងឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

 

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh