អគ្គលេខាធិការរដ្ឋសភាកម្ពុជានិងឡាវ សន្យាថានឹងអនុវត្តឲ្យ កាន់តែល្អប្រសើរនៃកិច្ចព្រមព្រៀងរវាងរដ្ឋសភាប្រទេសទំាងពីរ__ ប្រធានរដ្ឋសភាកម្ពុជានិងប្រមុខរដ្ឋឡាវថាទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរនាំមកនូវការរីកចម្រើនទាំងសងខាង__ នាយករដ្ឋមន្រ្តីឡាវ អបអរសាទរចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅកម្ពុជា ដែលមានលក្ខណៈសេរី គ្មានអំពើហិង្សា__ រដ្ឋសភាកម្ពុជា-ឡាវ នឹងពិនិត្យសិក្សាឡើងវិញលើកិច្ចព្រមព្រៀងជាមួយគ្នាដើម្បីបំពេញចំនុចខ្វះខាត__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាអញ្ជើញដល់ប្រទេសឡាវ ភ្លាម នឹងជួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភាឡាវ__ សម្តេចប្រធានរដ្ឋសភា ផ្តើមដឹកនាំគណៈប្រតិភូបំពេញ ទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសឡាវ និងវៀតណាម ៕


ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » ឯកឧត្តម ឈាង វុន អញ្ជើញពិនិត្យមើលប្រឡាយប្រវែង៣៤៧០ម៉ែត្រ និងស្រះទឹកជម្រៅ៥ម៉ែត្រនិងបណ្តោយជាង១២ម៉ែត្រ ក្នុងស្រុកសង្កែខេត្តបាត់ដំបង
ឯកឧត្តម ឈាង វុន អញ្ជើញពិនិត្យមើលប្រឡាយប្រវែង៣៤៧០ម៉ែត្រ និងស្រះទឹកជម្រៅ៥ម៉ែត្រនិងបណ្តោយជាង១២ម៉ែត្រ ក្នុងស្រុកសង្កែខេត្តបាត់ដំបង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/7/2017 3:38:54 PM )

ឯកឧត្តម ​ឈាង វុន ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និង ជាអ្នកតំណាងរាស្រ្ត មណ្ឌលខេត្តបាត់ដំបង អមដំណើរដោយ លោក អភិបាលស្រុក សង្កែ លោកមេឃុំ អូដំបងមួយ បានអញ្ជើញចុះពិនិត្យការដ្ឋាន សង់ប្រឡាយប្រវែង ៣៤៧០ម៉ែត្រ និងស្រះទឹកជម្រៅ៥ម៉ែត្រ មាត់ប្រឡាយជាង៤ម៉ែត្រ និងបណ្តោយជាង១២ម៉ែត្រ ស្ថិតក្នុងភូមិស្រឡៅ និងភូមិខ្ជាយ ស្រុកសង្កែខេត្តបាត់ដំបង នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ នៅស្រុកសង្កែខេត្តបាត់ដំបង។

លោក អ៊ឹម ស្វាង មេឃុំអូដំបងមួយបានអោយដឹងថា ប្រឡាយប្រវែង៣៤៧០ម៉ែត្រ និងស្រះទឹកជម្រៅ៥ម៉ែត្រ មាត់ប្រឡាយជាង៤ម៉ែត្រ និងបណ្តោយ ជាង១២ម៉ែត្រ​ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអ្នកតំណាងរាស្រ្តទាំងអស់ ក្នុងនោះមាន ឯកឧត្តម ឈាង វុន ផងដែរ ដែលជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង បានផ្តួចផ្តើមគំនិតស្នើសុំជំនួយឥតសំណងរបស់ សាធារណរដ្ឋប្រជាមានិតចិន ជួយកសាងប្រព័ន្ធធារាសាស្រ្តនេះឡើង ក្នុងការចូលរួមចំណែក ជួយស្រោចស្រពដល់ការដាំដុះ របស់ប្រជាកសិករនៅ តំបន់នោះ ដើម្បីធ្វើស្រែចំការ ហើយប្រព័ន្ធធារាសាស្រ្តទាំងនេះ ត្រូវកសាងអស់ថវិកា ចំនួនជិត៩០០០០ដុល្លារ។ លោកបានបន្តរថា ប្រជាពលរដ្ឋ ទាំងអស់ សូមថ្លែងអំណរគុណជូនចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអ្នកតំណាងរាស្រ្ត មណ្ឌលខេត្តបាត់ដំបងទាំងអស់ ដែលតែងតែគិតគូរដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងការប្រកបរបរចិញ្ចឹមជីវិតធ្វើស្រែចំការ។

ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំអោយមន្ត្រីរាជរដ្ឋាភិបាល និងតំណាងរាស្រ្តទាំងអស់ ត្រូវយកចិត្តទុកដាក់ចុះមើល និងជួយដោះស្រាយរាល់ ការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជួយកសាង ស្តា​ អភិវឌ្ឍន៍ នៅហេដ្ឋារចនាសម្ព័ន្ធ មានសាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ និងប្រព័ន្ធធារាសាស្រ្ត ជាដើម នៅតាមបណ្តាខេត្តទាំងឡាយក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការរួមចំណែក លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ អោយមានការវិវឌ្ឍន៍ ឈានឡើង។ ជាក់ស្តែងថ្មីៗនេះ ក្រោមការចង្អុលបង្ហាញរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានចាត់ អោយឯកឧត្តម មកមើលការសាងសង់ប្រព័ន្ធធារាសាស្រ្តនេះ អោយបានឆាប់រួចរាល់ ដើម្បីជួយសម្រួល ការស្រោចស្រពការដាំដុះ អោយទាន់រដូវវស្សា ខាងមុខ។

 

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh