ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » ឯកឧត្តម ឈាង វុន ធ្វើបទបង្ហាញអំពីបដិវត្តន៍ពណ៌ដល់និស្សិតសាកលវិទ្យាល័យបាត់ដំបង
ឯកឧត្តម ឈាង វុន ធ្វើបទបង្ហាញអំពីបដិវត្តន៍ពណ៌ដល់និស្សិតសាកលវិទ្យាល័យបាត់ដំបង
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (5/6/2017 11:50:02 PM )

នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ដោយមានការចូលរូមពី ​លោក ប៊ិន ឆុំ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យបាត់ដំបង និងលោកបណ្ឌិត សំ រ៉ានី នាយកវិទ្យាស្ថានភាសាបរទេស​​នៃសាកលវិទ្យាល័យបាត់ដំបង ព្រមទាំងនិស្សិតចំនួនជាង៦០០នាក់ ដើម្បីស្តាប់បទបង្ហាញស្តីអំពីបដិវត្តន៍ពណ៌ វិនាសកម្មនៃសង្គ្រាម។

លោក ប៊ិន ឆុំ សាកលវិទ្យាធិការរង​​ នៃសាកលវិទ្យាល័យបាត់ដំបង បានមានប្រសាសន៍ថា ថ្ងៃនេះនិស្សិតសាកលវិទ្យាល័យបាត់ដំបងមានកិត្តិយស ដែលបានចូលរួម ស្តាប់បទបង្ហាញ​របស់ ឯកឧត្តម ឈាង វុន ដែលបានអញ្ជើញមកចែករំលែក នូវបទពិសោធន៍ស្តីអំពីបដិវត្តន៍ពណ៌ វិនាសកម្មនៃសង្គ្រាម ដែលជាប្រធានបទមួយយ៉ាងសំខាន់ ដែលនិស្សិតទាំងអស់អាចយកទៅ សិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅ ដើម្បីចៀសវាង ការធ្លាក់ទៅក្នុងឧបាយកល ដ៏អាក្រក់ណាមួយដែលគេមានបំណងចង់ផ្តួលរំលំ រាជរដ្ឋាភិបាល ស្របច្បាប់សព្វថ្ងៃ ក្រោមការដឹកនាំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងក្នុងបទបង្ហាញ ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះប្រទេសមួយចំនួនក្នុងសកលលោក ជាពិសេសប្រទេស ក្នុងមជ្ឈឹមបូព៌ា បានទទួលរងគ្រោះដោយសារបដិវត្តន៍ពណ៌ ហើយប្រទេសទាំងនោះបានទទួលរងនូវការបំផ្លិចបំផ្លាញ ធ្លាក់យ៉ាងជ្រៅទៅក្នុងភ្នក់ភ្លើងសង្គ្រាម។ សង្គ្រាមដែលប្រជាពលរដ្ឋ នៃប្រទេសទាំងនោះមិននឹកស្មានដល់ថានឹងទទួលរងនូវភាពវិនាសហិនហោច ខ្លោចផ្សា ស្លាប់ពិការ រត់ភៀសខ្លួន ព្រាត់ប្រាស់គ្រួសារ ហើយប្រជាពលរដ្ឋទាំងនោះនៅតែបន្តររស់នៅ យ៉ាងលំបាកលំបិនខ្លោចផ្សាក្នុងភ្នក់ភ្លើងសង្គ្រាម រហូតដល់សព្វថ្ងៃ។ ដោយឡែកនៅកម្ពុជា ពាក្យថាដូឬមិនដូ គឺជាពាក្យស្លោកដែលគេប្រើនៅក្នុងយន្តការ នៃបដិវត្តន៍ពណ៌នៅកម្ពុជា គឺជាពាក្យដែលចេញពីមាត់របស់អ្នកបះបោ ក្នុងនោះមានជាអាទិ៍ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ អង្គការសង្គមស៊ីវិលមួយចំនួន ហើយក៏មាន ការចូលរួមពីប្រទេសមហាអំណាចដោយផ្ទាល់ ដោយប្រយោលជាជំនាញការរៀបចំ និងជាហិរញ្ញវត្ថុផងដែរ។ តែនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានទប់ស្កាត់ការធ្វើបដិវត្តន៍ពណ៌ដែលគណបក្សសង្គ្រោះជាតិបានធ្វើបាតុកម្មអោយមានអំពើហិង្សាកើតឡើងនៅផ្លូវវេងស្រេង និងវត្តភ្នំជាដើម។ ឯកឧត្តម បានផ្តាំផ្ញើរផងដែរថា សូមអោយនិស្សិត និងសាស្រ្តាចារ្យទាំងអស់កុំចាញ់បោកនូវពាក្យញុះញង់ទាំងនោះ នាំអោយមានសង្គ្រាម នៅប្រទេសកម្ពុជា ដូចប្រទេសនានាដែលទទួលរងគ្រោះរួចមកហើយដោយសារបដិវត្តន៍ពណ៌នេះ។

         
 

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh