វិទ្យាស្ថានសភាកម្ពុជាប្រគល់វិញ្ញាបនបត្រ និងបើកថ្នាក់ភាសាអង់គ្លេសវគ្គបន្ត សម្រាប់មន្ត្រីអគ្គលេខាធិការដ្ឋានសភាទាំងពីរ__ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅឆ្នាំ២០១៩__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភា​ លើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ​ ៧កើត​ ខែបឋមាសាឍ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២ ត្រូវនឹងថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ២០១៨__ រដ្ឋសភាប្រជុំពិភាក្សាសេចក្តីព្រាងច្បាប់ចំនួនពីរទាក់ទងនឹងការបង្កើតថាមពលអគ្គិសនីនៅកម្ពុជា__ ឯកឧត្តម ឈាង វុន អំពាវនាវដល់ប្រជាពលរដ្ឋ​ ប្រើប្រាស់សិទ្ធិអំណាចខ្លួនជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត ៕


ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » ឯកឧត្តម ឈាង វុន ជួបសំណេះសំណាលជាមួយគ្រូពេទ្យ គ្រូបង្រៀន នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
ឯកឧត្តម ឈាង វុន ជួបសំណេះសំណាលជាមួយគ្រូពេទ្យ គ្រូបង្រៀន នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/2/2017 6:03:54 PM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានជួប សំណេះសំណាលជាមួយ គ្រូបង្រៀន គ្រូពេទ្យ ដែលកំពុងស្ថិតនៅក្នុងតំណែង និងអ្នកចូលនិវត្តន៍ នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០១៧កន្លងមកនេះ។

មន្រ្តីរាជការ សម្តែងក្តីសប្បាយរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម ឈាង វុន និងក្រុមការងារដែលតែងតែចុះ សាកសួរសុខទុក្ខ ស្វែងយល់ពីទុក្ខលំបាក របស់ប្រជាពលរដ្ឋនៅក្នុងស្រុកស្រីសន្ធរនេះ និងបានពាំនាំបញ្ហារបស់ពលរដ្ឋ ទៅជម្រាបជូនសម្តេចប្រធាន រដ្ឋសភា និងប្រមុខរាជរដ្ឋាភិបាល ធ្វើការដោះស្រាយ ។

នៅក្នុងឱកាសនោះ ឯកឧត្តម ឈាង វុន បានពាំនាំ និងលើកឡើង អំពីសមិទ្ធផល របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹក​នាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល​បានកំពុងខិតខំកសាង អភិវឌ្ឍន៍ប្រ​​ទេសជាតិ ជាប្រវត្តិសាស្រ្តតាំងពីឆ្នាំ១៩៧៩មក។

ឯកឧត្តមបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលលើផ្លូវត្រូវ​ កម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍពេញផ្ទៃប្រទេស ដូច្នេះ ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍបន្តទៀត ពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សា និងការពារសន្តិភាព ដែលបានដោយការលំបាកនេះ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន