អគ្គលេខាធិការរដ្ឋសភាកម្ពុជានិងឡាវ សន្យាថានឹងអនុវត្តឲ្យ កាន់តែល្អប្រសើរនៃកិច្ចព្រមព្រៀងរវាងរដ្ឋសភាប្រទេសទំាងពីរ__ ប្រធានរដ្ឋសភាកម្ពុជានិងប្រមុខរដ្ឋឡាវថាទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរនាំមកនូវការរីកចម្រើនទាំងសងខាង__ នាយករដ្ឋមន្រ្តីឡាវ អបអរសាទរចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅកម្ពុជា ដែលមានលក្ខណៈសេរី គ្មានអំពើហិង្សា__ រដ្ឋសភាកម្ពុជា-ឡាវ នឹងពិនិត្យសិក្សាឡើងវិញលើកិច្ចព្រមព្រៀងជាមួយគ្នាដើម្បីបំពេញចំនុចខ្វះខាត__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាអញ្ជើញដល់ប្រទេសឡាវ ភ្លាម នឹងជួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភាឡាវ__ សម្តេចប្រធានរដ្ឋសភា ផ្តើមដឹកនាំគណៈប្រតិភូបំពេញ ទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសឡាវ និងវៀតណាម ៕


ទំព័រមុខ » គណៈកម្មការទី៨ » សកម្មភាព » គណៈកម្មការទទួលបន្ទុកវិស័យស្រ្តីរបស់រដ្ឋសភា និងដៃគូ រៀបចំកិច្ចពិភាក្សាតុមូលពីបញ្ហាយេនឌ័រ
គណៈកម្មការទទួលបន្ទុកវិស័យស្រ្តីរបស់រដ្ឋសភា និងដៃគូ រៀបចំកិច្ចពិភាក្សាតុមូលពីបញ្ហាយេនឌ័រ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/27/2017 12:15:59 AM )

គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ក្រោមកិច្ចសហការ ជាមួយមូលនិធិ ហ្រ្វីឌ្រិច-ណៅម៉ាន់ ​(FNF) និងអង្គការ GIZ របស់ប្រទេសអាឡឺម៉ង់ បានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី “ការចែករំលែកចំណេះដឹង គោលនយោបាយស្រ្តី និងយេនឌ័រ” នៅសណ្ឋាគារកាំបូឌីយ៉ាណា នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧។

លោកជំទាវ កែ សុវណ្ណរតន៍ ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានមានប្រសាសន៍ក្នុងពិធីបើក កិច្ចពិភាក្សាតុមូលនេះថា ដើម្បីលើកកម្ពស់គោលនយោបាយស្រ្តី និងយេនឌ័រ នៅក្នុង សង្គមកម្ពុជា ស្ថាប័ននីតិប្បញ្ញត្តិ ដែលមាន រដ្ឋសភា ព្រឹទ្ធសភា បានអនុម័តច្បាប់ជាច្រើន និងពង្រឹងការអនុវត្តច្បាប់ សំដៅលើកស្ទួយសមភាព យេនឌ័រនៅកម្ពុជា មិនថាសិទ្ធិនយោបាយ សេដ្ឋកិច្ច និងសង្គម។ ពោលគឺរហូតមកដល់ពេលនេះ រដ្ឋសភាបានអនុម័តច្បាប់ជាច្រើន ដើម្បីបម្រើ និង ការពារផលប្រយោជន៍ និងសុខុមាលភាពរបស់ស្រ្តីនិងកុមារ។​

លោកជំទាវបានមានប្រសាសន៍ថា ច្បាប់រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា បានចែងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានភាពស្មើគ្នា ចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព ចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ លោកជំទាវ កែ សុវណ្ណរតន៍ បាន លើកឡើងបន្តថា មាត្រា៣៦ នៃរដ្ឋធម្មនុញ្ញ បានចែងថា ប្រជាពលរដ្ឋទាំងពីរភេទ មានសិទិ្ធជ្រើសរើសរបរសមស្រប តាមសមត្ថភាពរបស់ខ្លួន តាម​​សេចក្តីត្រូវការរបស់​សង្គម។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទិ្ធទទួលប្រាក់បំណាច់ស្មើគ្នា ចំពោះការងារដូចគ្នា។ ការងារមេផ្ទះមានតម្លៃស្មើគ្នា នឹង កម្រៃដែលបានមកពីការងារធ្វើនៅក្រៅផ្ទះ។

លោកជំទាវប្រធានគណៈកម្មការ បានលើកឡើងពីច្បាប់មួយចំនួន ដែលរដ្ឋសភាបានអនុម័ត ហើយច្បាប់ទំាងនោះ បានលើកតម្លៃសមភាពយេនឌ័រ ដូចជាច្បាប់ស្តីពីការងារ ច្បាប់ស្តីពីការបង្ការ និងប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទជាដើម។

ទោះយ៉ាងណា នៅក្នុងកិច្ចពិភាក្សាតុមូល ដែលមានវាគ្មិនជាតិ និងអន្តរជាតិជាច្រើនរូប លោកជំទាវ កែ សុវណ្ណរតន៍ បានស្នើដល់អ្នកចូលរួម ក្នុងកិច្ចពិភាក្សានេះ ចែករំលែកបទពិសោធន៍ ដើម្បីផ្លាស់ប្តូរគំនិត ទស្សនវិស័យក្នុងការចូលរួមការងាររបស់ស្រ្តីនៅគ្រប់វិស័យ ទំាងបញ្ហានយោបាយ សេដ្ឋកិច្ច និងសង្គម ឲ្យកាន់តែមានចំនួនច្រើនឡើង ស្របតាម​ច្បាប់ដែលកម្ពុជាមាន។

លោក ឃឹម សុផាណ្ណា តំណាងឲ្យមូលនិធិហ្រ្វិចឌ្រិច-ណៅម៉ាន់ ដើម្បីសេរីភាព (FNF) បានមានប្រសាសន៍ថា កម្មវិធីកិច្ចប្រជុំតុមូលនេះ ជាផ្នែកមួយ នៃគម្រោងសហប្រតិបត្តិការអាឡឺម៉ង់ ក្នុងការជួយដល់សភាកម្ពុជា។ គម្រោងនេះមានរយៈពេល២ឆ្នាំ គឺឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលមានដៃគូ ដូចជាមូលនិធិខុនរ៉ាដ និងអង្គការ(GIZ) ។ មូលនិធិ ហ្រ្វិចឌ្រិច-ណៅម៉ាន់ ដើម្បីសេរីភាព(FNF) បានកំពុងធ្វើកិច្ចសហប្រតិបត្តិការជាដៃគូ នឹងស្ថាប័ន ពាក់ព័ន្ធ ដើម្បីធ្វើសកម្មភាពបណ្តុះបណ្តាល ផ្តោតសំខាន់ទៅលើភាពជាអ្នកដឹកនាំ និងសហគ្រិនភាព។

លោក ឃឹម សុផាណ្ណា បាននិយាយថា នៅឆ្នាំ២០១៧នេះ មូលនិធិ និងគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានពិភាក្សាគ្នា លើកគម្រោងសំខាន់ៗចំនួន៨ ដែលផ្តោតសំខាន់ទៅលើ ការលើកកម្ពស់ស្រ្តី វិស័យសុខាភិបាល បេឡាជាតិរបបសន្តិសុខសង្គម សុវត្ថិភាពចំណីអាហារ ការគ្រប់គ្រងគ្រឿងស្រវឹង តាមរយៈការរៀបចំវេទិកាតុមូល សិក្ខាសាលា ពិគ្រោះយោបល់ ដូចពេលនេះជាដើម៕

  អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh