ថ្ងៃ អង្គារ ទី 23 ខែ ឧសភា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំពិធីសូត្រមន្ត សម្តែងរបាំត្រុដិ អបអរឆ្នាំថ្មី ប្រពៃណីជាតិ និងសូមសេចក្តីសុខ សិរីសួស្តី
អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំពិធីសូត្រមន្ត សម្តែងរបាំត្រុដិ អបអរឆ្នាំថ្មី ប្រពៃណីជាតិ និងសូមសេចក្តីសុខ សិរីសួស្តី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/9/2017 9:28:48 PM )

នៅពេលឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ កាន់តែខិតជិតមកដល់ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាសមាជិការដ្ឋសភា មណ្ឌលខេត្តស្វាយរៀង ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា មន្រ្តីរាជការទំាងអស់ បានរៀបចំពិធីសូត្រមន្ត រាប់បាត្រ ដាលឆ្លង ប្រគេន ទេយ្យ​ទានចំពោះព្រះសង្ឃ ដើម្បីសូមសេចក្តីសុខ សិរីសួស្តី កើតមានចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ ពិសេសសូមឲ្យប្រទេស និងប្រជាជនកម្ពុជាជួបតែ ការរីកចម្រើន អភិវឌ្ឍន៍ និងវិបុលសុខគ្រប់ប្រការ។

ពិធីសូត្រមន្ត បានរៀបចំតាមបែបសាសនា និងប្រពៃណីជាតិ ដោយមានព្រះសង្ឃ​ចំនួន១២អង្គ។ ក្នុងឱកាសនោះ មានការសម្តែងរបាំត្រុដិ បណ្តេញ ឧបទ្រុបចង្រៃឆ្នាំចាស់ និងលើករាសីឆ្នាំថ្មី ផងដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh