ថ្ងៃ អង្គារ ទី 23 ខែ ឧសភា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំសភានិយាយភាសាបារំាង នៅប្រទេសអេត្យូពី
ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំសភានិយាយភាសាបារំាង នៅប្រទេសអេត្យូពី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/9/2017 8:01:05 PM )

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងជាអនុប្រធាន ក្រុមសភាជាតិកម្ពុជា(APF) បានដឹកនាំ គណៈប្រតិភូសភាកម្ពុជា ទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ សភានិយាយភាសាបារំាង ដែលនឹងប្រព្រឹត្តទៅ នៅទីក្រុងអាដឌីសអាបាបា ប្រទេសអេត្យូពី​ ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០​១៧។

ក្នុងកិច្ចប្រជុំប្រចំាឆ្នាំសភានិយាយភាសាបារំាងនេះ មានរបៀបវារៈជាច្រើន គ្រោងជជែកពិភាក្សាគ្នា ក្នុងនោះមាន ការពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការ បណ្តាប្រទេសជាសមាជិក(APF)។ ការពិនិត្យស្ថានភាពនយោបាយប្រទេសជាសមាជិក ជំរុញការលើកកម្ពស់ការងារស្រ្តី និងការអនុវត្តបទបញ្ជាផ្ទៃក្នុង របស់សភានិយាយភាសា​បា​រំាងជាដើម។

តាមការគ្រោងទុក កិច្ចប្រជុំប្រចំារបស់(APF)នៅប្រទេសអេត្យូពីនេះ ជាឱកាស​ដែលសភានិយាយភាសាបារំាងធ្វើការប្រមូលមតិ ទស្សនៈ យោបល់ ពីសមាជិក ដើម្បីរៀបចំមហាសន្និបាតសភានិយាយភាសាបារាំងនាពេលខាងមុខ ​លើបញ្ហានយោបាយសង្គម បច្ចេកវិទ្យា និងវប្បធម៌ សាសនា ការពង្រឹង សុខសន្តិភាព និងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ដែលសុទ្ធសឹងជាបញ្ហាពិភពលោកកំពុងយកចិត្តទុកដាក់៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh