សមាជិករដ្ឋសភា មន្រ្តីរាជការជូនពរសម្តេចប្រធានរដ្ឋសភាក្នុងឱកាសចម្រើនជន្មាយុ__ លិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា__ ប្រជាពលរដ្ឋមកពីខេត្តក្រចេះសុំអន្តរាគមន៍ពីរដ្ឋសភាដោះស្រាយបញ្ហាដីធ្លី__ គណៈកម្មការជំនាញនៃរដ្ឋសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាលពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី__ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ស្នើសុំអោយការិយាល័យសវនកម្មប្រទេសស៊ុយអ៊ែត បន្ត​ជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាលើវិស័យសវនកម្ម__ ឯកឧត្តម ហ៊ុន ណេង ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីសញ្ជាតិ__ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ​ និងការប្រព្រឹត្តទៅនៃ គណៈរដ្ឋមន្រ្តី ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឡេង ប៉េងឡុង៖ ថ្នាក់ដឹកនាំរដ្ឋសភានៅតែដឹងគុណ និងចងចាំជានិច្ចចំពោះអនុស្សាវរីយ៍ក្នុងការបម្រើការងារកន្លងមក ដែលនិវត្តជនបានសាងស្នាដៃជូនដល់ស្ថាប័ន
ឯកឧត្តម ឡេង ប៉េងឡុង៖ ថ្នាក់ដឹកនាំរដ្ឋសភានៅតែដឹងគុណ និងចងចាំជានិច្ចចំពោះអនុស្សាវរីយ៍ក្នុងការបម្រើការងារកន្លងមក ដែលនិវត្តជនបានសាងស្នាដៃជូនដល់ស្ថាប័ន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/6/2017 7:54:27 PM )

នៅក្នុងឱកាស ជួបសំណេះសំណាល និងទទួលទានអាហារ សាមគ្គីអបអរសាទរឆ្នាំថ្មី ជាមួយនិវត្តជន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅល្ងាច ថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០១៧ នៅសណ្ឋាគារម៉ាវេលីសថោន ផ្លូវជាតិលេខ៦A ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានមាន ប្រសាសន៍ថា ថ្នាក់ដឹកនាំរដ្ឋសភានៅតែដឹងគុណ និងចងចាំជានិច្ច ចំពោះអនុស្សាវរីយ៍ក្នុងការបម្រើការងារកន្លងមក ដែលនិវត្តជនបានសាងស្នាដៃជូន ដល់ស្ថាប័ន។

ឯកឧត្តមអគ្គលេខាធិការរដ្ឋសភា បានមានប្រសាសន៍ទៀតថា ការជួបសំណេះសំណាល ជាមួយនិវត្តជននាពេលនេះ គឺដើម្បីរក្សាទំនាក់ទំនង រវាងនិវត្តជន ជាមួយនឹងស្ថាប័នរដ្ឋសភា ដែលលោកអ្នកធ្លាប់បម្រើការងារកន្លងមក។

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់នៅពេលខាងមុខឆាប់ៗនេះ ឯកឧត្តម ឡេង ប៉េងឡុង បានមានប្រសាសន៍ជូនពរ ចំពោះនិវត្តជនទាំងអស់ សូមមានសុខភាពល្អ មានសិរីសួស្ដី សេចក្ដីសុខ នៅក្នុងឆ្នាំថ្មី ដែលនឹងចូលមកដល់ នៅពេលខាងមុខនេះ។ ឯកឧត្តម អគ្គលេខាធិការរដ្ឋសភា ក៏បានផ្តល់ជូននូវអំណោយអនុស្សាវរីយ៍មួយចំនួន ជូននិវត្តជននៃអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ ដើម្បីលើកទឹកចិត្ត និងជា ការដឹងគុណចំពោះការខិតខំបម្រើការងារនាពេលកន្លងមករបស់និវត្តជនទាំងនោះ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh គេហទំព័រ www.national-assembly.org.kh, www.nac.org.kh