សមាជិករដ្ឋសភា មន្រ្តីរាជការជូនពរសម្តេចប្រធានរដ្ឋសភាក្នុងឱកាសចម្រើនជន្មាយុ__ លិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា__ ប្រជាពលរដ្ឋមកពីខេត្តក្រចេះសុំអន្តរាគមន៍ពីរដ្ឋសភាដោះស្រាយបញ្ហាដីធ្លី__ គណៈកម្មការជំនាញនៃរដ្ឋសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាលពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី__ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ស្នើសុំអោយការិយាល័យសវនកម្មប្រទេសស៊ុយអ៊ែត បន្ត​ជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាលើវិស័យសវនកម្ម__ ឯកឧត្តម ហ៊ុន ណេង ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីសញ្ជាតិ__ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ​ និងការប្រព្រឹត្តទៅនៃ គណៈរដ្ឋមន្រ្តី ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អង្គការមនុស្សធម៌មួយ ធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីស្ថាប័នរដ្ឋសភា
អង្គការមនុស្សធម៌មួយ ធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីស្ថាប័នរដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/30/2017 6:42:43 PM )

គណៈប្រតិភូអង្គការមនុស្សធម៌មួយ ឈ្មោះអង្គការ International Director of People for Care and Learning ដែលមាន លោក Travis christen Johnson ជានាយក បានមកទស្សនកិច្ចសិក្សា ស្វែងយល់ ពីស្ថាប័នរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០​១៧ នៅវិមានរដ្ឋសភាដោយផ្ទាល់។

ឯកឧត្តម កែប ជុតិមា សមាជិករដ្ឋសភា និងជាតំណាងរាស្រ្ត មណ្ឌលរាជធានីភ្នំពេញ បានទទួលស្វាគមន៍គណៈប្រតិភូ។ ឯកឧត្តមតំណាងរាស្រ្ត មានប្រសាសន៍ឲ្យដឹងថា អង្គការមនុស្ស​ធម៌ខាងលើនេះ គឺជាអង្គការមួយ ដែលមានទំនាក់ទំនងល្អ ជាមួយអាជ្ញាធររាជធានីភ្នំពេញ។ អង្គការនេះបាន មានទំនាក់ទំនងល្អ តំាងពីឯកឧត្តមនៅជាអភិបាលរាជធានីភ្នំពេញមកម្ល៉េះ​​។

ឯកឧត្តម កែប ជុតិមា បានគូសបញ្ជាក់ថា អង្គការ International Director of People for Care and Learning មានគម្រោងជាច្រើនក្នុងការចូលរួម អភិវឌ្ឍន៍រាជធានីភ្នំពេញ ជាពិសេសលើការថែរក្សាសុខភាពពលរដ្ឋ និងការបណ្តុះបណ្តាលធនធានមនុស្ស។ ឯកឧត្តមបានពន្យល់ដល់គណៈប្រតិភូ អំពីតួនាទីរបស់សមាជិករដ្ឋសភា។ សមាជិករដ្ឋសភា ដែលមានភារកិច្ចសំខាន់បី គឺការងារនីតិកម្ម ក្នុងការតាក់តែង ពិភាក្សា និងអនុម័តច្បាប់ ការងារជា តំណាងពលរដ្ឋ និងការឃ្លាំមើលការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល។​

ឯកឧត្តម  ប៉ែន ប្រាកដ អគ្គនាយករងនីតិកម្ម និងស្រាវជ្រាវ បានជម្រាបជូនគណៈប្រតិភូពីរចនាសម្ព័ន្ធ តួនាទី និងភារៈកិច្ចរបស់អគ្គលេខាធិការដ្ឋាន រដ្ឋសភា។ អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលជាសេនាធិការរបស់រដ្ឋសភា មានតួនាទីសំខាន់ ក្នុងការធានាដល់ដំណើរជាអចិន្រ្តៃយ៍របស់រដ្ឋសភា ក៏ដូច ជាការងាររបស់សមាជិករដ្ឋសភា។

បន្ទាប់ពីបានស្តាប់ បទបង្ហាញយ៉ាងលម្អិតពីតួនាទី ភារកិច្ច របស់សមាជិករដ្ឋសភា និងអគ្គលេខា​​ធិការដ្ឋានរដ្ឋសភារួចមក គណៈប្រតិភូបានអញ្ជើញ ទស្សនាកន្លែងសំខាន់ៗ នៅក្នុងវិមានរដ្ឋសភា រួមមាន សាលប្រជុំពេញអង្គរដ្ឋសភា និងសាលពិព័រណ៍ ជាដើម៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh គេហទំព័រ www.national-assembly.org.kh, www.nac.org.kh