អគ្គលេខាធិការរដ្ឋសភាកម្ពុជានិងឡាវ សន្យាថានឹងអនុវត្តឲ្យ កាន់តែល្អប្រសើរនៃកិច្ចព្រមព្រៀងរវាងរដ្ឋសភាប្រទេសទំាងពីរ__ ប្រធានរដ្ឋសភាកម្ពុជានិងប្រមុខរដ្ឋឡាវថាទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរនាំមកនូវការរីកចម្រើនទាំងសងខាង__ នាយករដ្ឋមន្រ្តីឡាវ អបអរសាទរចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅកម្ពុជា ដែលមានលក្ខណៈសេរី គ្មានអំពើហិង្សា__ រដ្ឋសភាកម្ពុជា-ឡាវ នឹងពិនិត្យសិក្សាឡើងវិញលើកិច្ចព្រមព្រៀងជាមួយគ្នាដើម្បីបំពេញចំនុចខ្វះខាត__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាអញ្ជើញដល់ប្រទេសឡាវ ភ្លាម នឹងជួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភាឡាវ__ សម្តេចប្រធានរដ្ឋសភា ផ្តើមដឹកនាំគណៈប្រតិភូបំពេញ ទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសឡាវ និងវៀតណាម ៕


ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » គណៈកម្មការជំនាញរដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើពិធីសារទី៣ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ
គណៈកម្មការជំនាញរដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើពិធីសារទី៣ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/30/2017 2:47:20 AM )

គណៈកម្មការជំនាញរដ្ឋសភា បានទទួលយកសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្ម ទំនិញ​ នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសជាសមាជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ និងត្រៀមបញ្ជូន សេចក្តីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីដាក់បញ្ចូលក្នុង របៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខនេះ បន្ទាប់ពីបានធ្វើការសិក្សា ពិនិត្យ ជាមួយភាគីតំណាងរាជរដ្ឋាភិបាលរួចមក។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា សហការជាមួយ ​គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និង ព័ត៌មាន ដឹកនាំដោយ​ ឯកឧត្តម ឈាង វុន បានជួបប្រជុំពិនិត្យ សិក្សា សេចក្តីព្រាងច្បាប់នេះ ជាមួយតំណាងរាជរដ្ឋាភិបាល ដែលដឹកនាំដោយ ឯកឧត្តម ម៉ៅ ថូរ៉ារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងសហការី នៅ​ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា។

លោកជំទាវ និន សាផុន បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្ម ទំនិញ​ មានគោលបំណងបង្កើនប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិ​ការលើការសម្របសម្រួលពាណិជ្ជកម្ម។ ពិធីសារទី៣នេះ មានចំនួន១១មាត្រា ហើយ មានមាត្រាចំនួន៣ ដែលស្នើធ្វើវិសោធនកម្ម និងជំនួសដោយមាត្រាថ្មី ដើម្បីបើកផ្លូវ ឲ្យសមាជិកទាំងអស់ ផ្តល់សច្ចាប័ន និងផ្តល់ព័ត៌មាន ទៅ លេខាធិការដ្ឋានអង្គការពាណិជ្ជកម្មពិភពលោក។

ឯកឧត្តម ម៉ៅ ថូរ៉ា ​រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ពិធីសារទី៣នេះ បានបង្កើតឡើងក្នុងគោលបំណងពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មពិភពលោក និងកំណើនសេដ្ឋកិច្ច​ជាតិ។ ពិធីសារទី៣នេះ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ពាណិជ្ជកម្មទំនិញ នៅក្រោម កិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសជាសមាជិក សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីអាស៊ាន និងរដ្ឋមន្រ្តីពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា បច្ចុប្បន្ននេះមានប្រទេសចំនួន៧ បានផ្តល់សច្ចាប័នដល់ពិធីសារទី៣នេះរួចរាល់ហើយ ក្នុងនោះមានប្រទេសថៃ ប្រទេសមីយ៉ាន់ម៉ា ប្រទេសកូរ៉េ ប្រទេសសិង្ហបុរី ប្រទេសឡាវ ប្រទេសហ្វីលីពីន និងប្រទេសម៉ាឡេស៊ី​។

បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់តាមនីតិវិធី កិច្ចប្រជុំបានសម្រេចឯកភាព រក្សាខ្លឹមសារដើម នៃសេចក្តីព្រាងច្បាប់ទាំងស្រុង។ លោកជំទាវ និន សាផុន បានមានប្រសាសន៍ថា បន្ទាប់ពីបាន​ពិនិត្យពិភាក្សាគ្នានៅពេលនេះ ​គណៈកម្មការជំនាញ​នៃរដ្ឋសភាទំាងពីរ នឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភា​វិញ ដើម្បីធ្វើការពិនិត្យ​ និងសម្រេចដាក់បញ្ចូល ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា នាពេលខាងមុខឆាប់ៗនេះ សម្រាប់ឲ្យរាជរដ្ឋាភិបាល​យកទៅអនុវត្តបម្រើផលប្រយោជន៍ប្រទេសជាតិ ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh