សមាជិករដ្ឋសភា មន្រ្តីរាជការជូនពរសម្តេចប្រធានរដ្ឋសភាក្នុងឱកាសចម្រើនជន្មាយុ__ លិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា__ ប្រជាពលរដ្ឋមកពីខេត្តក្រចេះសុំអន្តរាគមន៍ពីរដ្ឋសភាដោះស្រាយបញ្ហាដីធ្លី__ គណៈកម្មការជំនាញនៃរដ្ឋសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាលពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី__ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ស្នើសុំអោយការិយាល័យសវនកម្មប្រទេសស៊ុយអ៊ែត បន្ត​ជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាលើវិស័យសវនកម្ម__ ឯកឧត្តម ហ៊ុន ណេង ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីសញ្ជាតិ__ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ​ និងការប្រព្រឹត្តទៅនៃ គណៈរដ្ឋមន្រ្តី ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » មន្រ្តីរដ្ឋសភាបម្រើការងារតាមទីស្នាក់ការមណ្ឌលតំណាងរាស្រ្តរាជធានី ខេត្ត ទទួលការបណ្តុះបណ្តាលជំនាញ គ្រប់គ្រង និងភាពជាអ្នកដឹកនាំ
មន្រ្តីរដ្ឋសភាបម្រើការងារតាមទីស្នាក់ការមណ្ឌលតំណាងរាស្រ្តរាជធានី ខេត្ត ទទួលការបណ្តុះបណ្តាលជំនាញ គ្រប់គ្រង និងភាពជាអ្នកដឹកនាំ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/29/2017 9:42:30 PM )

មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ចំនួន២៧នាក់ បម្រើការនៅតាមស្នាក់ការ មណ្ឌលតំណាងរាស្ត្ររាជធានី/ខេត្ត បានទទួលការបណ្តុះបណ្តាលដោយ ជោគជ័យ ស្តីពីការពង្រឹងសមត្ថភាពលើជំនាញគ្រប់គ្រង និងភាពជាអ្នកដឹកនាំ។

វគ្គបណ្តុះបណ្តាលនេះ បានរៀបចំធ្វើឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៨ និង២៩ ខែមីនា ឆ្នាំ២០១៧ នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រោមកិច្ចសហការ រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភា និងអង្គការ(GIZ) របស់ប្រទេសអាឡឺម៉ង់ ក្រោមការសម្របសម្រួល ពីលេខាធិការដ្ឋានសម្របសម្រួលបច្ចេកទេស នៃសភាកម្ពុជា(TCS)។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ដែលបានអញ្ជើញជាអធិបតី ក្នុងពិធីបើក និងបិទវគ្គបណ្តុះបណ្តាល បានវាយតម្លៃខ្ពស់ចំពោះ ការបណ្តុះបណ្តាលនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលនេះ មានសារៈសំខាន់ក្នុងការបង្កើនចំណេះដឹងលើការងាររដ្ឋបាល ដែលជា ការងារប្រចំាថ្ងៃរបស់មន្រ្តីរាជការ  ដើម្បីយកទៅបម្រើការងារជូនតំណាងរាស្ត្រ កាន់តែមានប្រសិទ្ធភាព៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh គេហទំព័រ www.national-assembly.org.kh, www.nac.org.kh