សមាជិករដ្ឋសភាកម្ពុជា ចូលរួមជាមួយសភា រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ មកពី២៨ប្រទេស ដើម្បីដោះស្រាយបញ្ហាមនុស្សចាស់__ អគ្គលេខាធិការដ្ឋានរដ្ឋសភាប្រជុំត្រៀមរៀបចំកិច្ចប្រជុំក្រុមបប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី__ គណៈកម្មការជំនាញរដ្ឋសភាជំរុញអាជ្ញាធរខេត្តប៉ៃលិន យកចិត្តទុកដាក់ពលរដ្ឋក្រីក្រ និងមន្រ្តីចូលនិវត្តន៍__ មន្រ្តីជាន់ខ្ពស់សភា១២ប្រទេស ចែករំលែកនិងអភិវឌ្ឍន៍ចំណេះដឹង កិច្ចការស្រាវជ្រាវ និងបណ្ណាល័យនៅប្រទេសប៉ូឡូញ__ សម្តេចប្រធានរដ្ឋសភាទទួលជួបសវនាការជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ៖ ការសិក្សាមិនមែនឈប់ត្រឹមទទួលសញ្ញាបត្រទេ គឺត្រូវរៀនរហូត
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ៖ ការសិក្សាមិនមែនឈប់ត្រឹមទទួលសញ្ញាបត្រទេ គឺត្រូវរៀនរហូត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/26/2017 9:03:44 PM )

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតជាជ័យលាភីចំនួន២០៨៤នាក់ នៅវិទ្យាស្ថាន​ក្រុងអង្គរ ទីរួមខេត្តកំពង់ធំ។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានជំរុញដល់និស្សិតទំាងអស់ ត្រូវខិតខំសិក្សាស្វែង​យល់បន្ថែមទៀត បន្ទាប់ពីទទួលបានសញ្ញាបត្រ ពីព្រោះថា មនុស្សត្រូវ​​​ការការសិក្សារហូត ដើម្បីស្របតាមការរីកចម្រើនទៅតាមសម័យកាល។

លោក កើត រ័ត្ន ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានក្រុងអង្គរ បានឲ្យដឹងថា វិទ្យាស្ថាននេះ បង្កើតឡើងតាមអនុក្រឹត្យលេខ២៨អនក្រ.បក ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០០២។ បច្ចុប្បន្ននេះ វិទ្យាស្ថានមានសាខាចំនួន២ គឺ​ទី១ វិទ្យាស្ថានក្រុងអង្គរខេត្ត​កំពង់ធំ និងមួយកន្លែងទៀតមានទីតាំងនៅទីរួមខេត្ត ព្រៃវែង។

ក្នុងឆ្នាំសិក្សា២០១៦-២០១៧ វិទ្យាស្ថានមាន និស្សិត​កំពុង​សិក្សា ចំនួន២២៤២នាក់ ក្នុងនោះស្រីមាន ចំនួន១០៦៧នាក់ បែងចែកជា២ផ្នែក គឺផ្នែក អាហារូបករណ៍និងផ្នែកបង់ថ្លៃសិក្សា។ លោកប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានក្រុងអង្គរ បានបញ្ជាក់ទៀតថា និស្សិតត្រូវទទួលសញ្ញាបត្រក្នុងពិធី ថ្ងៃនេះ សរុបចំនួន២០៨៤នាក់ នារីមាន​​ចំនួន៧៧៤នាក់ ក្នុងនោះមាននិស្សិតអាហារូបករណ៍របស់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល មានចំនួន៤០០នាក់ ស្រីចំនួន១៥១នាក់ផងដែរ។ 

ឯកឧត្តមបណ្ឌិត ​​ងួន ញ៉ិល បានកោតសរសើរចំពោះ​ក្រុមប្រឹក្សាភិបាលវិទ្យាស្ថានក្រុងអង្គរ ដែលបានខិតខំបំពេញការងាររបស់ខ្លួនក្នុងរយះពេលជាង មួយទស្សវត្សន៍មកនេះ និងបានកោតសរសើរ ចំពោះក្មួយៗនិស្សិត​ជាជ័យលាភី ដែលបានខិតខំជំនះរាល់ឧបសគ្គនានា រហូតទទួលបានជោគជ័យ​​នៅពេលនេះ។

ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា តាមរយៈចំនួននិស្សិតដែល​កំពុង​​សិក្សា ​និងទទួលសញ្ញាបត្រនៅពេលនេះ គឺមានចំនួនច្រើនដែលបានបញ្ជាក់ថា វិទ្យាស្ថានទទួលបានការគំាទ្រនិងជឿជាក់ពីសិស្សនិស្សិត និងអាណាព្យាបាល។ អត្រានិស្សិតដែលបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានបានទទួលការងារ តាមបណ្តាស្ថាប័​នរដ្ឋនិងឯកជនរហូតដល់៩៥%។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ​​ក៏បានលើកឡើង អំពីធនធានមនុស្ស ​ដែលជា​កត្តាសំខាន់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ស្របទៅនឹង គោលនយោបាយរបស់​​រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានធ្វើការផ្តាំផ្ញើរដល់​ក្មួយៗនិស្សិត​​​ជ័យលាភី​ទាំងអស់មិនត្រូវគិតថាការសិក្សារបស់ខ្លួនបញ្ចប់នៅត្រឹមពេលទទួលសញ្ញាបត្រនេះទេ។

“យើងត្រូវការរៀន​សូត្ររហូត រៀនសូត្រពីសាលា រៀនសូត្រពីគ្រួសារ រៀនសូត្រពីសង្គម និងរៀន​​​ដោយខ្លួនឯងតាមរយៈការអាន សង្កេត ដើម្បី​អភិ​វឌ្ឍន៍​ខ្លួន​​និងទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។ បើយើងបោះបង់ការ​សិក្សារៀន​សូត្រចោល បានសេចក្តីថាយើងឈរនៅមួយកន្លែង និងមិនទទួលបាន ចំណេះ​ដឹង​ថ្មីៗ និងដើរទាន់សភាពការណ៍វិវឌ្ឍន៍រីកចម្រើនរាល់ថ្ងៃនោះឡើយ” នេះជាការគូសបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល

ក្រៅពីបានអញ្ជើញ​បំពាក់មេដាយដល់សាស្រ្តាចារ្យ ​និងប្រគល់សញ្ញាបត្រជូនដល់និសិ្សតរួចហើយ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានធ្វើការឧបត្ថម្ភថវិកា ដល់វិទ្យាស្ថានក្រុងអង្គរ ចំនួន១០លានរៀល ឧបត្ថម្ភសាស្រ្តាចារ្យចំនួន៦២នាក់ ក្នុងម្នាក់​ៗទទួលបាន៥ម៉ឺនរៀល និងបុគ្គលិកវិទ្យាស្ថានចំនួន៥២នាក់ ដោយក្នុងម្នាក់ៗទទួលបាន ៥ម៉ឺនរៀល ចំណែកនិសិ្សតជ័យលាភីចំនួន២០៨៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀលផងដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh