ឯកឧត្តម ចាយ បូរិន ណែនាំដល់អ្នកសង្កេតការណ៍បោះឆ្នោតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ គោរពក្រមសីលធម៌__ ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង ប្រាប់តំណាងរាស្រ្តថា គោរពស្រឡាញ់ការលះបង់​ សម្តេច ហ៊ុន សែន ក្នុងបុព្វហេតុជាតិ​ និងពលរដ្ឋ__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩កក្កដាអោយបានគ្រប់គ្នា__ សេចក្តីជូនដំណឹង រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨__ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់! ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាបានធ្វើលិខិតអន្តរាគមន៍ទៅក្រសួងមហាផ្ទៃ ដើម្បីជួយជំរុញការដោះស្រាយបញ្ហាពលរដ្ឋ ដែលចាញ់បោកក្រុមហ៊ុន(EBC)​
រដ្ឋសភាបានធ្វើលិខិតអន្តរាគមន៍ទៅក្រសួងមហាផ្ទៃ ដើម្បីជួយជំរុញការដោះស្រាយបញ្ហាពលរដ្ឋ ដែលចាញ់បោកក្រុមហ៊ុន(EBC)​
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/16/2017 9:43:57 PM )

បន្ទាប់ពីបានទទួលញ្ញត្តិសុំអន្តរាគមន៍ពីប្រជាពលរដ្ឋ ក្នុងការទាមទារ​សំណង​ពី​ក្រុមហ៊ុន​មួយ​ឈ្មោះ Empire Big Capital Limited ហៅកាត់ថា (EBC) នោះនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ រដ្ឋសភាបានប្រើប្រាស់យន្តការ និងនីតិវិធីរបស់ខ្លួន ដើម្បីជួយជំរុញ ទៅក្រសួងមហាផ្ទៃ អោយជួយរក ដំណោះស្រាយជូនប្រជាពលរដ្ឋរងគ្រោះ។

សូមរម្លឹកថា មានប្រជាពលរដ្ឋ​​ប្រមាណ១០០​នាក់​ បានធ្វើដំណើរមកដល់មុខវិមានរដ្ឋសភា នៅ​ព្រឹកថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងមក ដើម្បីដាក់ ញ្ញត្តិសុំអន្តរាគមន៍ពី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា ក្នុងការដោះស្រាយ​ទារ​សំណង ​ពី​ក្រុមហ៊ុន​មួយ​ឈ្មោះ Empire Big Capital Limited ហៅកាត់ថា (EBC)។ ក្រុមហ៊ុន​នេះ ត្រូវបានពលរដ្ឋចោទថា បានបោក​ប្រាក់របស់ពួកគាត់​អស់​ជាច្រើនម៉ឺនដុល្លារ និងមានជនរងគ្រោះ រាប់រយនាក់។

នៅពេលនោះ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានចេញទៅជួបប្រជាពលរដ្ឋនិងទទួលញ្ញត្តិពីពលរដ្ឋ ហើយឯកឧត្ដមបានសន្យាថា នឹងជម្រុញការងារតាមនីតិវិធីរបស់រដ្ឋសភាជូនដល់ប្រជាពលរដ្ឋ រងគ្រោះ។

ក្រោយពីបានទទួលញត្តិ ឯកឧត្តម ឈាង វុន បានជម្រុញការងារ ដោយប្រើប្រាស់យន្ដការសភា ដែលមានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យ បណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា​ នៃរដ្ឋសភា ជាអ្នកសិក្សារៀបចំធ្វើលិខិតមួយច្បាប់ រួមទាំងឯកសារបណ្តឹងរបស់ប្រជាពលរដ្ឋ តាមរយៈ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលសម្ដេចបានចុះហត្ថលេខា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ផ្ញើជូន សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយពិនិត្យ និងសម្រេចទៅលើសំណើរបស់ប្រជាពលរដ្ឋទាំងនោះ។

ឯកឧត្តម ឈាង វុន បានឲ្យដឹងដែរថា ក្រៅពីប្រើនីតិវិធីផ្លូវការរបស់រដ្ឋសភាហើយ ឯកឧត្ដមក៏បានយករឿងខាងលើនេះ ពិភាក្សាគ្នាក្រៅផ្លួវការជាមួយ មន្ត្រីនៃស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតផងដែរ ដូចជាក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ជាដើម ដើម្បីរិះរកនូវមធ្យោបាយអ្វីខ្លះ ដើម្បីជួយជំរុញឲ្យមាន ដំណោះស្រាយជូនដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់។

ឯកឧត្តមបានបញ្ជាក់ថា ប្រជាពលរដ្ឋ ក៏ត្រូវដាក់ពាក្យបណ្តឹងនេះ ជូនទៅតុលាការផងដែរ ដើម្បីរកខុសត្រូវ ព្រោះការប្តឹងនេះ ជាការចាំបាច់ដែល ប្រជាពលរដ្ឋត្រូវធ្វើដោយខានមិនបាន។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន