អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះកិច្ចសន្យាសេវាធានារ៉ាប់រងសុខភាពជូនតំណាងរាស្រ្តក្នុងឆ្នាំ២០១៨__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ ថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨__ សេចក្តីជូនដំណឹង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំសភាលើកទី៩ នីតិកាលទី៥ នៅថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨__ សម្តេចប្រធានរដ្ឋសភាជម្រាបអ្នកវិនិយោគទុនចិនថាកម្ពុជាមានសន្តិភាព ហើយរាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជន ជាដៃគូសក្តានុពល ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទទួលបន្ទុកសេដ្ឋកិច្ច ហិរញ្ញវត្ថុនៃរដ្ឋសភា កម្ពុជា ឡាវ និងវៀតណាមបន្តប្រជុំពិភាក្សាគ្នាអំពីអភិបាលកិច្ចល្អ ជាកត្តាគន្លឹះក្នុងការគ្រប់គ្រងថវិកាជាតិ និងការវិនិយោគសាធារណៈ
គណៈកម្មការទទួលបន្ទុកសេដ្ឋកិច្ច ហិរញ្ញវត្ថុនៃរដ្ឋសភា កម្ពុជា ឡាវ និងវៀតណាមបន្តប្រជុំពិភាក្សាគ្នាអំពីអភិបាលកិច្ចល្អ ជាកត្តាគន្លឹះក្នុងការគ្រប់គ្រងថវិកាជាតិ និងការវិនិយោគសាធារណៈ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/13/2017 6:20:19 PM )

នៅក្នុងអង្គសិក្ខាសាលារួមគ្នាលើកទី៧ រវាងគណៈកម្មការទទួលបន្ទុកសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា កម្ពុជា ឡាវ និងវៀតណាម នៅវេលារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ សមាជិកអង្គសិក្ខាសាលាទាំងអស់ បានបន្តកិច្ចប្រជុំវគ្គទី២ ដោយបានលើកយកបញ្ហា អភិបាលកិច្ចល្អ ជាកត្តាគន្លឹះក្នុងការគ្រប់គ្រងថវិកាជាតិ និងការគ្រប់គ្រងវិនិយោគសាធារណៈមកធ្វើការពិភាក្សាគ្នា។

​កិច្ចប្រជុំលើកទី២នេះ ដឹកនាំដោយ ឯកឧត្ដម វីឡាវង្ស ប៊ូដាក់ខាំ (Vilavong BOUDAKHAM) ប្រធានគណៈកម្មការផែនការ ហិរញ្ញវត្ថុ និងសវនកម្ម នៃសភាឡាវ

ជាកិច្ចចាប់ផ្ដើម លោកស្រី លីយ៉ា អេព្រីល (Leah April) អ្នកឯកទេសផ្នែកគ្រប់គ្រងវិស័យសាធារណៈ នៃក្រុមធនាគារពិភពលោក បានឡើងធ្វើ​បទអន្តរាគមន៍អំពី «ការអនុវត្តល្អប្រសើរលើវិស័យថវិកាជាតិ»​។ លោកស្រីបានបង្ហាញពីសារៈសំខាន់ក្នុងភាពជាដៃគូរវាងវិស័យឯកជន និងសាធារណៈ ដែលបទពិសោធន៍បែបនេះ មានប្រទេសមួយចំនួនលើពិភពលោក បានអនុវត្តបានដោយជោគជ័យ។ ​លោកស្រីក៏បានឆ្លើយតប ចំពោះសំនួរជាច្រើន របស់សមាជិកនៃកិច្ចប្រជុំផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ សមាជិកអង្គប្រជុំ ក៏បានស្ដាប់នូវបទបង្ហាញ ពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ របស់គណៈប្រតិភូឡាវ វៀតណាម និងកម្ពុជា ដែលបានលើកឡើងពីដំណើរការ នៃការងារគ្រប់គ្រងថវិកាជាតិ និងការវិនិយោគសាធារណៈរបស់ប្រទេសរៀងៗខ្លួន។ ក្នុងបទបង្ហាញនីមួយៗសុទ្ធតែ បានលើកឡើង ពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរៀងៗខ្លួន ដែលបានដាក់ចេញនូវ ផែនការយុទ្ធសាស្ត្រផ្សេងៗជាច្រើន ក្នុងការជំរុញឲ្យប្រទេស របស់ខ្លួនមានការអភិវឌ្ឍរីកចម្រើន។

ទន្ទឹមនឹងនេះ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសទាំងបី ឡាវ វៀតណាម និងកម្ពុជា ក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន ដែលត្រូវ រិះរកមធ្យោបាយដើម្បីដោះស្រាយជាបន្តផងដែរ។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh