ឯកឧត្តម ឈាង វុន អំពាវនាវដល់ប្រជាពលរដ្ឋ​ ប្រើប្រាស់សិទ្ធិអំណាចខ្លួនជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត__ ឯកឧត្តម ចាយ បូរិន ណែនាំដល់អ្នកសង្កេតការណ៍បោះឆ្នោតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ គោរពក្រមសីលធម៌__ ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង ប្រាប់តំណាងរាស្រ្តថា គោរពស្រឡាញ់ការលះបង់​ សម្តេច ហ៊ុន សែន ក្នុងបុព្វហេតុជាតិ​ និងពលរដ្ឋ__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩កក្កដាអោយបានគ្រប់គ្នា__ សេចក្តីជូនដំណឹង រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨__ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់! ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូចូលរួមសិក្ខាសាលារួមគ្នាលើកទី៧ ប្រជុំពិភាក្សាគ្នាពីការលើកកម្ពស់តួនាទីត្រួតពិនិត្យរបស់សភាលើថវិកាជាតិ និងការគ្រប់គ្រងការវិនិយោគសាធារណៈ
គណៈប្រតិភូចូលរួមសិក្ខាសាលារួមគ្នាលើកទី៧ ប្រជុំពិភាក្សាគ្នាពីការលើកកម្ពស់តួនាទីត្រួតពិនិត្យរបស់សភាលើថវិកាជាតិ និងការគ្រប់គ្រងការវិនិយោគសាធារណៈ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/13/2017 3:03:48 AM )

បន្ទាប់ពីប្រារព្ធបើកជាផ្លូវការ សិក្ខាសាលារួមគ្នាលើកទី៧ រវាងគណៈកម្មការទទួលបន្ទុកសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្ម នៃរដ្ឋសភា កម្ពុជា ឡាវ និងវៀតណាម រួចមកនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ដដែលនេះ គណៈប្រតិភូសភា និងតំណាងមកពីស្ថាប័នពាក់ព័ន្ធ មានដូចជាក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរសវនកម្ម នៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ក៏បានបន្តប្រជុំពិភាក្សាគ្នាអំពីការលើកកម្ពស់តួនាទី ត្រួតពិនិត្យរបស់សភាលើថវិកាជាតិ និងការគ្រប់គ្រងការវិនិយោគសាធារណៈជាបន្តទៀត។

កិច្ចប្រជុំនាពេលនេះ ជាកិច្ចប្រជុំលើកទី១ ដែលមាន ឯកឧត្ដម ង្វៀន ដឹកហៃ (Nguyen Duc Hai) ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ និងថវិកា នៃរដ្ឋសភាវៀតណាម ជាអ្នកដឹកនាំកិច្ចប្រជុំ។

នៅក្នុងបទអន្តរាគមន៍ របស់គណៈប្រតិភូ នៃប្រទេសនីមួយៗ សុទ្ធតែបានលើកឡើង ពីសារៈសំខាន់របស់សភា ក្នុងមុខងារជាអ្នកតាមដាន ត្រួតពិនិត្យ ដំណើរការងាររបស់រដ្ឋាភិបាល ពិសេសលើបញ្ហាការប្រើប្រាស់ថវិកា និងការវិនិយោគសាធារណៈ។

ឯកឧត្ដម ង្វៀន ដឹកហៃ (Nguyen Duc Hai) ជាប្រធានកិច្ចប្រជុំ បានមានប្រសាសន៍ថា គណៈកម្មការសភា ដែលមកចូលរួមកិច្ចប្រជុំនាពេលនេះ ទោះបីមានឈ្មោះមិនដូចគ្នាទាំងស្រុងក្ដី តែយើងមានតួនាទីដូចគ្នា ក្នុងនាមជាអ្នកតាមដាន ត្រួតពិនិត្យបញ្ហាសំខាន់ គឺផ្នែកថវិកា និងការវិនិយោគ សាធារណៈរបស់ប្រទេស។ ឯកឧត្ដមបន្តថា ប្រសិនបើការគ្រប់គ្រងថវិកា ក៏ដូចជាការគ្រប់គ្រងការវិនិយោគមិនបានត្រឹមត្រូវទេ វានឹងមានផលប៉ះពាល់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាមិនខាន។

នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការលើកជាសំណួរ និងចម្លើយយ៉ាងផុលផុស ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ពីគ្នាទៅវិញទៅមក របស់គណៈប្រតិភូនៃ ប្រទេសនីមួយៗផងដែរ។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន