ថ្ងៃ ព្រហស្បត្តិ៏ ទី 30 ខែ មិនា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាកម្ពុជាស្វាគមន៍ចំពោះគណៈប្រតិភូប្រទេសឡាវ មីយ៉ាន់ម៉ា និងវៀតណាម សម្រាប់ការចូលរួមសិក្ខាសាលារួមគ្នា លើកទី៧ របស់គណៈកម្មការទទួលបន្ទុកសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម
សភាកម្ពុជាស្វាគមន៍ចំពោះគណៈប្រតិភូប្រទេសឡាវ មីយ៉ាន់ម៉ា និងវៀតណាម សម្រាប់ការចូលរួមសិក្ខាសាលារួមគ្នា លើកទី៧ របស់គណៈកម្មការទទួលបន្ទុកសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/12/2017 6:57:17 AM )

សភានៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំសិក្ខាសាលារួមគ្នាលើកទី៧ ស្តីពី “បទពិសោធន៍ក្នុងការតាមដានត្រួតពិនិត្យ និង ការគ្រប់គ្រងការវិនិយោគសាធារណៈ” រវាងគណៈកម្មការទទួលបន្ទុកសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្មនៃរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម និងមានការអញ្ជើញ ចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរសវនកម្មនៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។

មកដល់រសៀលថ្ងៃទី១២​ ខែមីនា ឆ្នាំ២០១៧នេះ គណៈប្រតិ​ភូ ដែលជាថ្នាក់ដឹកនាំគណៈកម្មការទទួលបន្ទុកសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា កម្ពុជា ឡាវ និងវៀតណាម ព្រមទាំងស្ថាប័នពាក់ព័ន្ធ និងគណៈប្រតិភូ អាជ្ញាធរសវនកម្ម នៃប្រទេសមីយ៉ាន់ម៉ា ដែលនឹងត្រូវចូលរួមក្នុង អង្គសិក្ខាសាលានេះ  បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា រួចរាល់អស់ហើយ ។

នៅវេលាល្ងាចថ្ងៃទី១២ ខែមីនានេះដែរ ក្នុងនាមគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភាកម្ពុជា ឯកឧត្ដម សុន ឆ័យ អនុប្រធានគណៈកម្មការ បានអញ្ជើញរៀបចំពិធីទទួលទានអាហារស្វាគមន៍ចំពោះគណៈប្រតិភូទាំងអស់ នៅសណ្ឋាគារសុខាភ្នំពេញផងដែរ។

សូមជម្រាបជូនថា ពិធីបើកអង្គសិក្ខាសាលារួមគ្នាលើកទី៧ជាផ្លូវការ នឹងប្រារព្ធធ្វើ នៅព្រឹកថ្ងៃទី១៣ ខែមីនាស្អែកនេះ ចាប់ពីម៉ោង៨ព្រឹកទៅ ដោយមាន ការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

អត្ថបទនិងរូបភាពនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh