ឯកឧត្តម ចាយ បូរិន ណែនាំដល់អ្នកសង្កេតការណ៍បោះឆ្នោតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ គោរពក្រមសីលធម៌__ ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង ប្រាប់តំណាងរាស្រ្តថា គោរពស្រឡាញ់ការលះបង់​ សម្តេច ហ៊ុន សែន ក្នុងបុព្វហេតុជាតិ​ និងពលរដ្ឋ__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩កក្កដាអោយបានគ្រប់គ្នា__ សេចក្តីជូនដំណឹង រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨__ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់! ៕


ទំព័រមុខ » គណៈកម្មការទី៦ » សកម្មភាព » គណៈកម្មការរដ្ឋសភាសម្រេចបញ្ជូនសេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា
គណៈកម្មការរដ្ឋសភាសម្រេចបញ្ជូនសេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/3/2017 2:49:25 AM )

នៅក្នុងកិច្ចប្រជុំអន្តរគណៈកម្មការនៃរដ្ឋសភា ជាមួយតំណាង តំណាងរាស្ត្រហត្ថលេខីនៃសេចក្តីស្នើ​វិសោធនកម្មច្បាប់ ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុម នីតិប្បញ្ញត្តិ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧នេះ នៅវិមានរដ្ឋសភា គណៈកម្មការជំនាញទាំងពីរនៃរដ្ឋសភាគឺ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការ និងគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការ បានសម្រេចឯកភាពគ្នា បញ្ជូនសេចក្តីស្នើ​វិសោធនកម្មច្បាប់ ស្តីពីលក្ខន្តិកៈមន្រ្តីរាជការ នៃក្រុមនីតិប្បញ្ញត្តិទៅ គណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភា ​​ដើម្បីពិនិត្យដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា ធ្វើការពិភាក្សា និងអនុម័តនាពេលខាងមុខ។

ឯកឧត្តម ហ៊ូ ស្រីុ តាងនាម ឯកឧត្ដមបណ្ឌិតរដ្ឋ ជាម យៀប តំណាង តំណាងរាស្ត្រហត្ថលេខី បានធ្វើការបកស្រាយពន្យល់ពីហេតុផល ដែលនាំឲ្យ មានការស្នើសុំធ្វើវិសោធនកម្មនៃច្បាប់ស្ដីពីលក្ខន្តិកៈមន្រ្តីរាជការ​នៃក្រុមនីតិប្បញ្ញត្តិនេះ គឺដើម្បីឲ្យមន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិមាន រដ្ឋសភា ព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញ ទទួលបាននូវ អត្ថប្រយោជន៍នានា ពីការខិតខំ បំពេញការងាររបស់ខ្លួន ឲ្យមានភាពសមស្រប ជាមួយនឹង មន្រ្តីនៃមុខងារ សាធារណៈរបស់ស្ថាប័ននីតិប្រតិបត្តិដែរ។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍ថា សេចក្តីស្នើ​វិសោធនកម្មច្បាប់នេះ ពិតជាបានរួមចំណែក ក្នុងការលើកទឹកចិត្ត ចំពោះមន្រ្តីរាជការ នៃក្រុមនីតិប្បញ្ញត្តិ ដែលបានខិតខំបំពេញការងារជូនរដ្ឋសភា ព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញពិតប្រាកដមែន។ ​តាមការពិនិត្យលើខ្លឹមសារនៃការស្នើ សុំធ្វើវិសោធនកម្មនេះ គឺមានគោលបំណង អនុវត្តឲ្យស្របតាម ការធ្វើកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ រដ្ឋបាលសាធារណៈរបស់ រាជរដ្ឋាភិបាល ដែលបានរៀបចំក្របខ័ណ្ឌ ឋានន្តរសក្ដិ និងថ្នាក់ថ្មី សម្រាប់មន្ត្រីរាជការរបស់ខ្លួនតាំងពីឆ្នាំ២០១៥មកម្ល៉េះ ។

សេច​ក្តី​ស្នើធ្វើ​វិសោធនកម្មច្បាប់ ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិ គឺធ្វើឡើងទៅតាមសំណើ​របស់តំណាងរាស្រ្ត​ហត្ថលេខី​ចំនួន​២៩រូប ដែល មាន ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ជាប្រធាន បានចុះហត្ថលេខាស្នើសុំធ្វើវិសោធនកម្មច្បាប់នេះ តាមរយៈលិខិតចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន