សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨__ សារលិខិតរំលែកទុក្ខ ជូនចំពោះ ឯកឧត្តម ស្រ៊ុន តារា និងក្រុមគ្រួសារ__ សារលិខិតរំលែកទុក្ខ ជូនចំពោះ ឯកឧត្តម ស្រ៊ុន តារា និងក្រុមគ្រួសារ__ ថ្នាក់ដឹកនាំ និងមន្រ្តីអង្គការមនុស្សធម៌ People for Care Learning ស្វែងយល់ពីតួនាទីភារកិច្ចរដ្ឋសភា__ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េស្នើសុំសម្តេចប្រធានរដ្ឋសភាគំាទ្រគោលនយោបាយអាស៊ីខាងត្បូងរបស់ខ្លួន__ រដ្ឋសភាផ្តើមប្រជុំពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រាខ្លះ នៃរដ្ឋធម្មនុញ្ញ __ សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ថ្ងៃពុធ​ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភា និងវិទ្យាស្ថានសភាកម្ពុជា បើកវគ្គបណ្តុះបណ្តាល ជំនាញប្រាស្រ័យឆ្លើយឆ្លងសភា ដល់មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា
អគ្គលេខាធិការដ្ឋានរដ្ឋសភា និងវិទ្យាស្ថានសភាកម្ពុជា បើកវគ្គបណ្តុះបណ្តាល ជំនាញប្រាស្រ័យឆ្លើយឆ្លងសភា ដល់មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/1/2017 2:31:13 AM )

នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា  អគ្គលេខាធិការដ្ឋានរដ្ឋសភា សហការជាមួយ វិទ្យាស្ថានសភាកម្ពុជា បានរៀបចំបើកវគ្គ បណ្តុះបណ្តាល ស្តីពី "ជំនាញប្រាស្រ័យឆ្លើយឆ្លងសភា" ដល់មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបម្រើការ នៅតាមទីស្នាក់ការមណ្ឌលតំណាង រាស្ត្ររាជធានីខេត្ត និងមន្ត្រីនៃនាយកដ្ឋានព័ត៌មានសរុបចំនួន៣២រូប ។

លោកស្រី Jan Taylor ជាគ្រូឧទេ្ទសនាម មកពីវិទ្យាស្ថានសភាកម្ពុជា បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះមានចំនួន៦វគ្គជាបន្តបន្ទាប់គ្នា។ ក្នុងមួយវគ្គ មានរយៈពេល៣ថ្ងៃ ដែលវគ្គចុងក្រោយនឹងបញ្ចប់នៅអំឡុងដើមខែឧសភា ឆ្នាំ២០១៧ខាងមុខ។

លោកស្រីបន្តថា វគ្គបណ្ដុះបណ្ដាលនេះ នឹងឆ្លុះបញ្ចាំងអំពីចំណុចនានាទាក់ទងនឹងការប្រាស្រ័យឆ្លើយឆ្លង ដែលយើងពុំបានចាប់អារម្មណ៍។ ស្វែងយល់ អំពីមូលហេតុ ដែលពេលខ្លះបណ្តាលឲ្យដំណើរការប្រាស្រ័យឆ្លើយឆ្លងមិនទទួលបានជោគជ័យ។

លោកស្រីបន្ថែមថា វគ្គនេះនឹងរួមចំណែក ពង្រឹងសមត្ថភាពមន្ត្រី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ឲ្យកាន់តែល្អប្រសើរ លើជំនាញនៃការប្រាស្រ័យ ឆ្លើយឆ្លងដែលស្របទៅនឹងបរិបទជាក់ស្តែងរបស់សភា។

ជាងនេះទៅទៀត នឹងជួយឲ្យមន្ត្រីមានជំនាញ ក្នុងការងារទំនាក់ទំនងសាធារណៈ រួមមាន កិច្ចជំនួបពិភាក្សាជាមួយប្រជាពលរដ្ឋ ឬវេទិកាពិគ្រោះ យោបល់ជាសាធារណៈជាដើម ។

លោកស្រី Jan Taylor មានសង្ឃឹមជឿជាក់ថា សិក្ខាកាមទាំងអស់ ដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ នឹងយកចំណេះដឹងដែលទទួលបានទៅ បម្រើការងារជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា និងតំណាងរាស្ត្រឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលដំបូងនេះ គឺផ្ដោតលើជំនាញមូលដ្ឋាន ដែលសិក្ខាកាមទាំងអស់នឹងបានយល់ដឹងបន្ថែម នូវគោលការណ៍ជាមូលដ្ឋាន នៃការប្រាស្រ័យឆ្លើយឆ្លងល្អ។

តួនាទីនៃការប្រាស្រ័យឆ្លើយឆ្លង និងការប្រាស្រ័យទាក់ទង ជាមួយប្រជាពលរដ្ឋ នៅក្នុងសកម្មភាពរបស់សភា។ ការរៀបចំយុទ្ធសាស្ត្រ និងផែនការ ពាក់ព័ន្ធសម្រាប់ការប្រាស្រ័យឆ្លើយឆ្លង។ ចំណែកឯ៥វគ្គបន្តបន្ទាប់ទៀត គឺវគ្គជំនាញឯកទេសផ្នែកខាងការងារព័ត៌មាន ដែលផ្ដល់ជូនសម្រាប់តែមន្ត្រី នៃនាយកដ្ឋានព័ត៌មានប៉ុណ្ណោះ។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh