វិទ្យាស្ថានសភាកម្ពុជាប្រគល់វិញ្ញាបនបត្រ និងបើកថ្នាក់ភាសាអង់គ្លេសវគ្គបន្ត សម្រាប់មន្ត្រីអគ្គលេខាធិការដ្ឋានសភាទាំងពីរ__ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅឆ្នាំ២០១៩__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភា​ លើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ​ ៧កើត​ ខែបឋមាសាឍ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២ ត្រូវនឹងថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ២០១៨__ រដ្ឋសភាប្រជុំពិភាក្សាសេចក្តីព្រាងច្បាប់ចំនួនពីរទាក់ទងនឹងការបង្កើតថាមពលអគ្គិសនីនៅកម្ពុជា__ ឯកឧត្តម ឈាង វុន អំពាវនាវដល់ប្រជាពលរដ្ឋ​ ប្រើប្រាស់សិទ្ធិអំណាចខ្លួនជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត ៕


ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » ឯកឧត្តម ឈាង វុន ជួយជំរុញការដោះស្រាយបញ្ហាពលរដ្ឋដែលចាញ់បោកក្រុមហ៊ុន EBC
ឯកឧត្តម ឈាង វុន ជួយជំរុញការដោះស្រាយបញ្ហាពលរដ្ឋដែលចាញ់បោកក្រុមហ៊ុន EBC
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/27/2017 3:08:41 AM )

មានប្រជាពលរដ្ឋ​​ប្រមាណ១០០​នាក់​ បានធ្វើដំណើរមកដល់មុខវិមានរដ្ឋសភា នៅ​ព្រឹកថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដើម្បីដាក់ញ្ញត្តិសុំអន្តរាគមន៍ពី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា ក្នុងការដោះស្រាយ​ទារ​សំណង​ពី​ក្រុមហ៊ុន​មួយ​ឈ្មោះ Empire Big Capital Limited ហៅកាត់ ថា (EBC)។ ក្រុមហ៊ុន​នេះ ត្រូវបានពលរដ្ឋចោទថា បានបោក​ប្រាក់របស់ពួកគាត់​អស់​ជាច្រើនម៉ឺនដុល្លារ និងមានជនរងគ្រោះរាប់រយនាក់។

បន្ទាប់ពីពលរដ្ឋបានធ្វើដំណើរមកដល់មុខវិមានរដ្ឋសភាភ្លាម ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានចេញទៅជួបប្រជាពលរដ្ឋ និងទទួលញ្ញត្តិពីពលរដ្ឋ ដើម្បីចាត់ការតាមនីតិវិធីរបស់រដ្ឋសភា ជូនប្រជាពលរដ្ឋ រងគ្រោះ។

ឯកឧត្តមបានសម្តែងការសោកស្តាយជាមួយពលរដ្ឋ និងបានហួសចិត្តដែលមានក្រុមហ៊ុន បានធ្វើការបោកប្រាស់ប្រជាពលរដ្ឋដូច្នេះ។ ឯកឧត្តមប្រធាន គណៈកម្មការ និងជាតំណាងរាស្រ្ត មណ្ឌលខេត្តបាត់ដំបង បានសន្យាថា នឹងបញ្ជូនលិខិត របស់ប្រជាពលរដ្ឋនេះ ទៅជូនថ្នាក់ដឹកនាំរដ្ឋសភា និង រាជរដ្ឋាភិបាល តាមនីតិវិធីរបស់រដ្ឋសភា។

សូមជម្រាបថា ក្នុង​ចំណោមប្រជា​ពលរដ្ឋ​ប្រមាណ​១០០​នាក់ ដែលបានធ្វើដំណើរមកដល់មុខវិមានរដ្ឋសភា​នេះ ពួកគាត់មក​ពីខេត្តផ្សេងៗគ្នា មានអ្នក រស់នៅភ្នំពេញ ខេត្ត​កណ្ដាល ស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ សៀមរាប បាត់ដំបង និង​ខេត្ត​តាកែវ ជាដើម។

ប្រជាពលរដ្ឋបានចោទ​ក្រុមហ៊ុន(EBC)​ថា បាន​បោក​​ប្រាក់របស់ពួកគាត់ ក្រោមរូបភាព​ ចូលរួមដាក់​​ទុនរកស៊ីជាមួយក្រុមហ៊ុន ដោយក្រុមហ៊ុននេះ បាន​សន្យា​ថានឹងផ្ដល់​ផល​ចំណេញ១០​%​ក្នុងមួយ​ខែដល់ពលរដ្ឋ និង​ផ្ដល់​ប្រាក់​ដើម​មក​វិញ ក្នុង​រយៈពេល​១៨ខែ​ក្រោយ។ ប្រជាពលរដ្ឋបានបង់ប្រាក់ទៅឲ្យ ក្រុមហ៊ុន Empire Big Capital Limited នេះ កាលពីឆ្នាំ​២០១៣​ ប៉ុន្តែក្រុមហ៊ុននេះ មិនបានគោរពតាមអ្វីដែលបានសន្យានោះឡើយ។

ប្រាក់ដែលក្រុមហ៊ុនបានប្រមូលពីពលរដ្ឋ មានចំនួនសរុបប្រមាណជា៧៩០.៤០០ដុល្លារ។ ក្រៅពីបានមកដាក់ញ្ញត្តិនៅរដ្ឋសភា ប្រជាពលរដ្ឋរងគ្រោះ ទំាងអស់ ក៏បានបន្តធ្វើដំណើរទៅដាក់ញ្ញត្តិនៅក្រសួងមហាផ្ទៃផងដែរ ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន