ឯកឧត្តម ចាយ បូរិន ណែនាំដល់អ្នកសង្កេតការណ៍បោះឆ្នោតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ គោរពក្រមសីលធម៌__ ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង ប្រាប់តំណាងរាស្រ្តថា គោរពស្រឡាញ់ការលះបង់​ សម្តេច ហ៊ុន សែន ក្នុងបុព្វហេតុជាតិ​ និងពលរដ្ឋ__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩កក្កដាអោយបានគ្រប់គ្នា__ សេចក្តីជូនដំណឹង រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨__ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់! ៕


ទំព័រមុខ » គណៈកម្មការទី៣ » សកម្មភាព » គណៈកម្មការទី៣នៃរដ្ឋសភាចុះសិក្សាស្វែងយល់ពីការងារថែរក្សាបរិស្ថាននៅខេត្តព្រះសីហនុ
គណៈកម្មការទី៣នៃរដ្ឋសភាចុះសិក្សាស្វែងយល់ពីការងារថែរក្សាបរិស្ថាននៅខេត្តព្រះសីហនុ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/24/2017 12:43:29 AM )

បន្ទាប់ពីបញ្ចប់បេសកកម្មនៅខេត្តកោះកុង គណៈប្រតិភូគណៈកម្មការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ​ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ុល ហំម ប្រធានគណៈកម្មការ បានអញ្ជើញបន្តដំណើរទៅកាន់ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បី សិក្សាស្វែងយល់ពីការងារថែរក្សាបរិស្ថាននៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះបន្តទៀត។

នៅក្នុងជំនួបពិភាក្សាការងារ នៅឯសាលាខេត្តជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរពាក់ព័ន្ធ នឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ ឯកឧត្តម ឈិន សេងងួន អភិបាលស្តីទី ខេត្តព្រះសីហនុ បានជម្រាបជូន គណៈកម្មការរដ្ឋសភា ពីសមិទ្ធផលសំខាន់ៗជាច្រើន ដែលរដ្ឋបាលខេត្តព្រះសីហនុសម្រេច បាន ពិសេសលើការងារគ្រប់គ្រងបរិស្ថានក្នុងក្រុងព្រះសីហនុ។

ឯកឧត្តមអភិបាលស្តីទីខេត្តបានបន្តថា ដោយខេត្តព្រះសីហនុជាខេត្តមានសក្ដានុពលបម្រើដល់វិស័យ​​ទេស​ចរណ៍ ដូច្នេះខេត្តមានការយកចិត្តទុកដាក់ ជាខ្លាំងលើការងារថែរក្សាបរិស្ថាន ការគ្រប់គ្រងសំរាម និងកាកសំណល់ចេញពីរោងចក្រ ព្រមទាំងកាកសំណល់ទីផ្សារ ដោយបានធ្វើការដឹកសំរាម ចេញទៅទីលានចាក់សំរាមជាប្រចាំ។ ឯកឧត្តម ឈិន សេងងួន បន្តថា ទោះបីជាខេត្តបានខិតខំយ៉ាងនេះហើយក្ដី ក៏ខេត្តនៅជួបការលំបាកខ្លះដែរ ដោយហេតុថា ក្រុមហ៊ុនស៊ិនទ្រី ពុំទាន់បានពង្រីកខ្លួន ក្នុងការដឹកសំរាម ឲ្យបានទូលំទូលាយ ទូទាំងខេត្តនៅឡើយទេ ដូចជានៅស្រុកសឹ្ទងហាវ ស្រុកព្រៃនប់ និងស្រុកកំពង់សិលាជាដើម សំរាមត្រូវបានប្រមូល និងដឹកជញ្ជូនចេញបានតែមួយចំនួនប៉ុណ្ណោះ ហើយសំរាមដែលនៅសេសសល់ត្រូវ បានគ្រប់គ្រងជាលក្ខណៈគ្រួសារ និងសហគមន៍ ដោយសំអាត និងកប់នៅនឹងកន្លែងតែម្ដង។

ឯកឧត្តមអភិបាលស្តីទីខេត្តព្រះសីហនុបានបន្ថែមថា អាជ្ញាធរខេត្តក៏បានបង្កើតយុទ្ធនាការ សំអាតអនា​ម័យបរិស្ថាន ជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ជាប្រចាំ ដោយបានចុះណែនាំដល់អាជីវករ ឱ្យទុកដាក់និងវេចខ្ចប់សំរាមតាមតូបនីមួយៗឲ្យបានត្រឹមត្រូវ។ ម៉្យាងទៀត ខេត្តតែងបានចុះពិនិត្យពីការ បំពុលបរិស្ថាន នៅតាមបណ្តារោងចក្រនានា ដោយត្រួតពិនិត្យ ទៅលើកាកសំណល់រឹង-រាវ ក្នុងគោលដៅពង្រឹងដល់ការទុកដាក់សំរាម និងបញ្ចេញ កាកសំណល់រឹង-រាវ ឲ្យបានត្រឹមត្រូវចៀសវាងមានការប៉ះពាល់ដល់បរិស្ថាន។

បន្ទាប់ពីបានស្ដាប់ នូវការរាយការណ៍យ៉ាងក្បោះក្បាយរបស់អាជ្ញាធរ ក៏ដូចជាមន្ទីរពាក់ព័ន្ធក្នុងខេត្តព្រះសីហនុរួចមក ឯកឧត្តម ប៉ុល​ ហំមប្រធាន គណៈកម្មការទី៣នៃរដ្ឋសភា បានមានប្រសាសន៍កោតសរសើរ​ ចំពោះ​អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង បំពេញការងារដោយ បានធ្វើការផ្សព្វផ្សាយពន្យល់និងបំផុសគំនិតប្រជាពលរដ្ឋឲ្យបាន​យល់​ដឹងអំពីការថែរក្សាបរិស្ថាន ឲ្យចេះសំអាតអនាម័យ ទុកដាក់និងការវេចខ្ចប់សំរាម ឲ្យបានត្រឹមត្រូវ។

បន្ទាប់មក ឯកឧត្តម ប៉ុល ហំម និងគណៈប្រតិភូក៏បានចុះពិនិត្យមើលស្ថានីយ៍ច្រោះសំអាតទឹកកាកសំណល់ និងចុះមើលទីតាំងដុតសំរាមដែលស្ថិត នៅតំបន់ទំនប់រលកនៃក្រុងព្រះសីហនុផងដែរ។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន