គណៈប្រតិភូសភាកម្ពុជា បានជម្រាបសហភាពអន្តរសភាពីដំណើរប្រជាធិបតេយ្យនិងការរីកចម្រើនរបស់កម្ពុជា__ ក្រសួងមុខងារសាធារណៈ ជម្រាបរដ្ឋសភាថាកំណែទម្រង់ប្រាក់បៀវត្សរ៍មន្រ្តីរាជការ ជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនរបស់ក្រសួង__ ឯកឧត្តម ឡេង ប៉េឡុង ជំរុញមន្រ្តីត្រៀមរៀបចំកិច្ចប្រជុំប្រចំាឆ្នាំ APPF នៅដើមឆ្នាំ២០១៩ ខិតខំបំពេញការងារឲ្យបានជោគជ័យ__ ហ្សឺណែវ ស្វីស៖ លោកជំទាវ ឃួន សុដារី កំពុងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០៣ និងមហាសន្និបាតលើកទី១៣៩__ ថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភា ព្រមទាំងមន្រ្តី អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ__ លោកជំទាវ ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា ដឹកនាំគណៈប្រតិភូសភាកម្ពុជា ទៅចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) នៅប្រទេសស្វីស__ សេចក្តីប្រកាសព័ត៌មាន ស្តីពីគណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អញ្ជើញចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស__ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ជំរុញការត្រៀមរៀបចំកិច្ចប្រជុំ APPF លើកទី២៧ ឲ្យទទួលខុសត្រូវខ្ពស់ ដើម្បីមុខមាត់ប្រទេសជាតិ__ រដូវភ្ជុំ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ កាន់បិណ្ឌវេនទី១១ និង១២ នៅស្រុកកំណើត__ លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អញ្ជើញកាន់បិណ្ឌទី១២ នៅវត្តប្រជុំនទី (ក្រពើហា) ក្រុងតាខ្មៅ ខេត្តកណ្តាល ៕


ទំព័រមុខ » គណៈកម្មការទី១ » សកម្មភាព » ក្រុមអង្គការសង្គមស៊ីវិល សិក្សាស្វែងយល់ពីលទ្ធផលការងាររបស់គណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋសភា
ក្រុមអង្គការសង្គមស៊ីវិល សិក្សាស្វែងយល់ពីលទ្ធផលការងាររបស់គណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/22/2017 8:25:01 PM )

ក្រុមអង្គការ សង្គមស៊ីវិលមួយក្រុម ដឹកនាំដោយ វេទិកាអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGO Forum) បានចូលជួបពិភាក្សា ការងារជាមួយ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៅវិមានរដ្ឋសភា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។

លោកបណ្ឌិត តឹក វណ្ណារ៉ា បានលើកឡើងថា គណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋសភា មានតួនាទីសំខាន់ក្នុងការទទួលពាក្យបណ្តឹង ឬលិខិតអន្តរាគមន៍ នានាពីពលរដ្ឋ ដូចករណីទំនាស់ដីធ្លីជាដើម។ “យើងខ្ញុំជាក្រុមអង្គការ ចង់ដឹងពីលទ្ធផលការងារ ដែលគណៈកម្មការសម្រេចបាន នៅក្នុងឆ្នាំ២០១៦ មកនេះ” នេះជាការបញ្ជាក់របស់ លោក តឹក វណ្ណារ៉ា

ឯកឧត្ដម អេង ឆៃអ៊ាង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា បានស្វាគមន៍ចំពោះការ ចូលរួមក្នុងសកម្មភាពជួយសង្គមរបស់អង្គការទំាងអស់នាពេលកន្លងមក និងទៅថ្ងៃអនាគត។ ឯកឧត្តមបានលើកឡើងថា រយៈពេល១ឆ្នាំកន្លងមកនេះ គណៈកម្មការបានធ្វើអន្តរាគមន៍ និងសម្របសម្រួលបណ្តឹងជូនប្រជាពលរដ្ឋបានទាន់ពេលវេលាជាច្រើនករណីទៅតាមនីតិវិធីរបស់រដ្ឋសភា។

ឯកឧត្ដមបានគូសបញ្ជាក់ថា ក្នុងនាមប្រធានគណៈកម្មការ ឯកឧត្ដមតែងតែ លើកឡើងនូវសំណូមពរ បញ្ហា និងកង្វល់របស់ពលរដ្ឋ ទៅកាន់ស្ថាប័ន ពាក់ព័ន្ធនានា តាមរយៈសម្តេចប្រធានរដ្ឋសភា។ ឯកឧត្ដម​ អេង ឆៃអ៊ាង បានសម្តែងក្តីរីករាយ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាអង្គការ សង្គមស៊ីវិលបន្តទៀត៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន