សមាជិករដ្ឋសភាកម្ពុជា ចូលរួមជាមួយសភា រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ មកពី២៨ប្រទេស ដើម្បីដោះស្រាយបញ្ហាមនុស្សចាស់__ អគ្គលេខាធិការដ្ឋានរដ្ឋសភាប្រជុំត្រៀមរៀបចំកិច្ចប្រជុំក្រុមបប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី__ គណៈកម្មការជំនាញរដ្ឋសភាជំរុញអាជ្ញាធរខេត្តប៉ៃលិន យកចិត្តទុកដាក់ពលរដ្ឋក្រីក្រ និងមន្រ្តីចូលនិវត្តន៍__ មន្រ្តីជាន់ខ្ពស់សភា១២ប្រទេស ចែករំលែកនិងអភិវឌ្ឍន៍ចំណេះដឹង កិច្ចការស្រាវជ្រាវ និងបណ្ណាល័យនៅប្រទេសប៉ូឡូញ__ សម្តេចប្រធានរដ្ឋសភាទទួលជួបសវនាការជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាទទួលយកសេចក្តីស្នើវិសោធនកម្មច្បាប់ចំនួនពីរមកពិនិត្យនិងសិក្សា
រដ្ឋសភាទទួលយកសេចក្តីស្នើវិសោធនកម្មច្បាប់ចំនួនពីរមកពិនិត្យនិងសិក្សា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/13/2017 12:24:21 AM )

ក្នុងកិច្ចប្រជុំ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តទទួលយកសំណើសុំធ្វើវិសោធនកម្មច្បាប់ចំនួនពីរ ប្រ​គល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យ និងសិក្សា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាព្រឹកនេះ។ សេចក្តីស្នើវិសោធនកម្មច្បាប់ ទំាងពីរ ដែលគណៈកម្មាធិការអចិន្ត្រៃយ៍ បានអនុម័តទទួលយកមកសិក្សានេះមាន ទី១គឺសេចក្តីស្នើច្បាប់ ស្តីពីវិ​សោធនកម្មច្បាប់ ស្តីពីលក្ខន្តិកៈ​មន្រ្តី រាជការ នៃក្រុម​នីតិប្បញ្ញត្តិ និង ទី២សេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ​។

សេចក្តីស្នើវិសោធនកម្មច្បាប់ទំាងពីរនេះ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រគល់ជូនគណៈកម្មការនីតិកម្មនិងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យ និងសិក្សា ដោយសហការជាមួយ គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាវិញពីលទ្ធផល៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh