ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ដឹកនាំកិច្ចប្រជុំពិនិត្យការងារសម្រាប់ត្រៀមរៀបចំសិកា្ខសាលារួមគ្នាលើកទី៧ របស់គណៈកម្មការសេដ្ឋកិច្ចនៃរដ្ឋសភា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម
ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ដឹកនាំកិច្ចប្រជុំពិនិត្យការងារសម្រាប់ត្រៀមរៀបចំសិកា្ខសាលារួមគ្នាលើកទី៧ របស់គណៈកម្មការសេដ្ឋកិច្ចនៃរដ្ឋសភា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/7/2017 1:25:12 AM )

នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដោយមានការចូលរួមពី ឯកឧត្តមអនុប្រធាន លោកជំទាវលេខាធិការ ឯកឧត្តមជាសមាជិកគណៈកម្មការ និងលោក លោកស្រី បណ្តាផ្នែក ពាក់ព័ន្ធ បានប្រជុំត្រួតពិនិត្យចុងក្រោយ លើការងារមួយចំនួន ក្នុងការត្រៀមរៀបចំសិក្ខាសាលារួមគ្នាលើកទី៧ ស្តីពី “បទពិសោធន៍ក្នុងការតាមដាន ត្រួតពិនិត្យថវិកាជាតិនិងការគ្រប់គ្រងការវិនិយោគសាធារណៈ” ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅ រាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះ គឺដើម្បីត្រួតពិនិត្យឡើងវិញ នៅរាល់ការងារទាំងឡាយ គ្រប់ផ្នែកជាលើក ចុងក្រោយ ដើម្បីត្រៀមរៀបចំ សិក្ខាសាលារួមគ្នាលើកទី៧ ស្តីពី “បទពិសោធន៍ ក្នុងការតាមដាន ត្រួតពិនិត្យ ថវិកាជាតិ និងការគ្រប់គ្រងការវិនិយោគ សាធារណៈ” អោយទទួលបានជោគជ័យ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ក៏បានស្ដាប់សេចក្ដីរាយការណ៍ ពីលទ្ធផលការងារ ដែលផ្នែកនីមួយៗបានបំពេញដោយ ឯកឧត្តមបណ្ឌិតរដ្ឋ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ជូនដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានធ្វើកិច្ចសហប្រតិបត្តិការល្អក្នុងការ ត្រៀមរៀបចំសិក្ខាសាលាលើកទី៧របស់គណៈកម្មការសេដ្ឋកិច្ចនៃរដ្ឋសភាកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដែលរដ្ឋសភាកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខ ដើម្បីអោយទទួលបានជោគជ័យ ។

ឯកឧត្តមបណ្ឌិតរដ្ឋ ក៏បានមានប្រសាសន៍ណែនាំបន្ថែម ឲ្យគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវមានការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញការងាររបស់ខ្លួន ដូចដែលមានចែងនៅក្នុងលិខិតបង្គាប់ការរបស់ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh