ទំព័រមុខ
»
ព័ត៌មាន
»
»
រដ្ឋសភានឹងពិភាក្សាអនុម័តសំណើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និយាយពីថ្នាក់ដឹកនាំ ប្រធានក្រុមតំណាងរាស្រ្ត មានអាសនៈក្នុងរដ្ឋសភា នៅថ្ងៃទី៣១ មករា
រដ្ឋសភានឹងពិភាក្សាអនុម័តសំណើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និយាយពីថ្នាក់ដឹកនាំ ប្រធានក្រុមតំណាងរាស្រ្ត មានអាសនៈក្នុងរដ្ឋសភា នៅថ្ងៃទី៣១ មករា
|
រៀបរៀងដោយ ៖
NA1472
នៅថ្ងៃទី (1/25/2017 8:56:33 PM
) |
|
|
រដ្ឋសភានឹងបើកសម័យប្រជុំ រដ្ឋសភាជាវិសាមញ្ញ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីពិភាក្សា និងអនុម័ត សេចក្តីស្នើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ត្រង់ជំពូកទី១២ថ្មី ប្រការ៤៨ថ្មី(បី) នេះបើតាម លទ្ធផលកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ។
ជំពូកទី១២ថ្មី ប្រការ៤៨ថ្មី(បី) នៃបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា និយាយអំពីតួនាទី និងភារកិច្ច ថ្នាក់ដឹកនាំតំណាងរាស្រ្ត និងប្រធានក្រុមតំណាងរាស្រ្ត នៃគណបក្សនយោបាយ ដែលមានអាសនៈក្នុងរដ្ឋសភា។ តំណាងរាស្រ្តចំនួន៥២រូប បានចុះហត្ថលេខា ស្នើសុំវិសោធនកម្មនេះ។ សំណើនេះត្រូវបាន គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានពិនិត្យសិក្សាឃើញថា មានទម្រង់ច្បាប់ត្រឹមត្រូវ និងបានស្នើសុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនេះ។
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែមករានេះ។ ក្រៅពីបានអនុម័តរបៀបវារៈ និងកំណត់កាលបរិច្ឆេទ សម្រាប់សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញហើយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានអនុម័ត សមាសភាពលេខាធិការ៣រូប សម្រាប់សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៥ នោះផងដែរ។
សមាសភាពលេខាធិការទំាងបីរូប ដែលបានអនុម័តសម្រេចមាន ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម ស សុខា និង ឯកឧត្តម ជា ប៉ូច៕
ព័ត៌មាននិងរូបភាពដោយនាយកដ្ឋានព័ត៌មាន
   
|
|
វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរសព័្ទ លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh គេហទំព័រ www.national-assembly.org.kh, www.nac.org.kh