គណៈកម្មាធិការគ្រឿងឥស្សរិយយសរដ្ឋសភា ប្រជុំរៀបចំស្នើសុំផ្តល់គ្រឿងឥស្សរិយយសជូនតំណាងរាស្រ្ត នីតិកាលទី៥__ ឯកឧត្ដម ឈាង វុន៖ សភាកម្ពុជា ឡាវ វៀតណាម នឹងរួមគ្នាជំរុញដល់រដ្ឋាភិបាលប្រទេសទាំងបី បន្តអភិវឌ្ឍន៍តំបន់ត្រីកោណប្រទេសទាំងបីកម្ពុជា ឡាវ និងវៀតណាម អោយមានការរីកចម្រើនឡើង__ អង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ ជម្រាបជូនសមាជិករដ្ឋសភាអំពីការព្រួយបារម្ភរបស់ខ្លួន ចំពោះការបំពានសិទ្ធិរបស់កុមារ និងស្នើសុំឲ្យជួយការពារកុមារនៅប្រទេសកម្ពុជា__ គណៈប្រតិភូគណៈកម្មការទី៧នៃរដ្ឋសភា បន្តបេសកកម្មនៅខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ពីវិស័យដែលពាក់ព័ន្ធនឹងជំនាញរបស់គណៈកម្មការ ៕


ទំព័រមុខ » គណៈកម្មការទី៦ » សកម្មភាព » គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ពិនិត្យសិក្សាលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា
គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ពិនិត្យសិក្សាលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/24/2017 12:44:39 AM )

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានដឹកនាំកិច្ច​ប្រជុំ ពិភាក្សាការងារ​ជា​មួយ​ ឯក​ឧត្តម​អនុប្រធាន និងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្នុង​គណៈកម្មការ ដើម្បីពិនិត្យ​សិក្សា​ស្រាវជ្រាវ លើសេចក្តីស្នើ​វិសោធនកម្មជំពូកទី១២ថ្មី ប្រការ៤៨ថ្មី (បី)​ នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា  ។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍ថា  ​យោងតាមការសម្រេច នៅក្នុង​កិច្ច​ប្រជុំរបស់គណៈកម្មា​ធិការ​​​អចិន្ត្រៃយ៍រដ្ឋសភា កាលពី​ព្រឹកថ្ងៃ ទី២៣ ខែមករា ឆ្នាំ២០១៧នេះ ​ បាន​ប្រគល់ភារកិច្ច ឲ្យ​គណៈ​កម្មការនីតិកម្ម និងយុត្តិធម៌ ពិនិត្យ សិក្សា លើ​សេច​ក្តី​ស្នើធ្វើ​វិសោធនកម្មបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា ទៅតាមសំណើរបស់តំណាងរាស្រ្ត​ហត្ថលេខី​ចំនួន​៥២រូប ដែលបានស្នើសុំធ្វើវិសោធនកម្ម ត្រង់ជំពូក​ទី​១២ថ្មី ប្រការ៤៨ថ្មី(បី) នៃបទបញ្ជា​ផ្ទៃក្នុងនៃរដ្ឋសភា។ ឯកឧត្តមបណ្ឌិត មានប្រសាសន៍ទៀតថា តាមការ​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ យល់ឃើញថា សំណើសុំធ្វើ​វិសោធន​កម្ម​បទ​បញ្ជាផ្ទៃ​ក្នុងនៃរដ្ឋសភា របស់តំណាងរាស្រ្តហត្ថលេខីទាំង៥២រូប គឺធ្វើឡើងស្រប​តាម​​រដ្ឋធម្មនុញ្ញ និង​ច្បាប់ជាធរមាន ។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍បន្ថែមថា យោងទៅតាម​បរិបទនយោបាយ និង​ឆ្លងតាមការអនុវត្តជាក់ស្តែងឃើញថា បទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា នៅមានចន្លោះ​ប្រហោង និងបញ្ហា​ប្រឈម​មួយចំនួន ដែលមិនបានបម្រើផលប្រយោជន៍​ប្រជាជន និង​ប្រយោជន៍សង្គមជាតិ  មិនតែប៉ុណ្ណោះ វាបាន​បណ្តាល​ឲ្យមានផលប៉ះពាល់ដល់​ច្បាប់ជា​ធរមាន និងធ្វើឲ្យប៉ះពាល់ ដល់គោលការណ៍នៃ​ការបែងចែក​អំណាច ជាពិសេស​អំណាច​​នីតិប្រតិបតិ្ត និងអំណាចតុលាការ​។

ក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍ថា សេចក្តីស្នើវិសោធន​កម្ម​បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានេះ ស្របតាមបែបបទ និងនីតិវិធី។ ដូចនេះ​គណៈកម្មការ សម្រេចនឹងបញ្ជូន សេចក្តីស្នើធ្វើវិសោធនកម្មនេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភា​ ដើម្បីពិនិត្យ សម្រេច ដាក់បញ្ចូលក្នុងរបៀបវារៈ សម័យប្រជុំរដ្ឋសភាជា​វិសាមញ្ញ ធ្វើការពិភាក្សា និងអនុម័តនាពេលខាងមុខ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh