ថ្ងៃ សៅរ៌ ទី 29 ខែ មេសា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការប្រឆាំងអំពើពុករលួយរដ្ឋសភា ទៅសិក្សាស្វែងយល់ពីការអនុវត្តច្បាប់ប្រឆំាងអំពើពុករលួយ នៅប្រទេសម៉ាឡេស៊ី
គណៈកម្មការប្រឆាំងអំពើពុករលួយរដ្ឋសភា ទៅសិក្សាស្វែងយល់ពីការអនុវត្តច្បាប់ប្រឆំាងអំពើពុករលួយ នៅប្រទេសម៉ាឡេស៊ី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/23/2017 6:43:40 PM )

គណៈប្រតិភូគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំង​អំពើពុករលួយ នៃរដ្ឋសភាកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ច សិក្សាស្វែងយល់ ពីវិស័យ​ការ​ងារ ដែលជាការទទួលបន្ទុក របស់គណៈកម្មការ ពិសេសកិច្ចការប្រឆំាងអំពើពុករលួយ នៅប្រទេសម៉ាឡេស៊ី ពី​ថ្ងៃទី២២ ដល់​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ។

មុនការចេញដំណើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ហូរ វ៉ាន់ ​​ប្រធានគណៈប្រតិភូ និងជាប្រធានគណៈកម្មការអង្កេត បោសសំអាត និង ប្រឆំាងអំពើពុករលួយនៃរដ្ឋសភា បានមានប្រសាសន៍​ឲ្យ​ដឹងថា ដំណើរបំពេញបេ​ស​កកម្ម នៅក្រៅប្រទេសនាពេលនេះ គឺដើម្បីដកស្រង់ បទ ពិសោធន៍ និង​ធ្វើការស្រាវជ្រាវពីការប្រយុទ្ធប្រឆាំង អំពើពុករលួយរបស់ប្រទេសម៉ាឡេស៊ី​។ ជាពិសេសគណៈប្រតិភូនឹង សិក្សាពីការអនុវត្តច្បាប់ ប្រឆំាង អំពើពុករលួយ នៅក្នុងប្រទេសម៉ាឡេស៊ីនេះ រវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh