ថ្ងៃ ចន្ទ ទី 27 ខែ មិនា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាសម្រេចឲ្យមានការពិនិត្យសិក្សាសំណើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ត្រង់ចំនុចនិយាយពីតួនាទី ភារកិច្ច ថ្នាក់ដឹកនាំតំណាងរាស្រ្ត ដែលមានអាសនៈក្នុងរដ្ឋសភា
រដ្ឋសភាសម្រេចឲ្យមានការពិនិត្យសិក្សាសំណើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ត្រង់ចំនុចនិយាយពីតួនាទី ភារកិច្ច ថ្នាក់ដឹកនាំតំណាងរាស្រ្ត ដែលមានអាសនៈក្នុងរដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/22/2017 10:27:53 PM )

នៅទីបំផុត គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចឲ្យមានការពិនិត្យ និងសិក្សាលើសេចក្តីស្នើវិសោធនកម្មជំពូកទី១២ថ្មី ប្រការ៤៨ថ្មី(បី) នៃ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដែលនិយាយអំពីតួនាទី និងភារកិច្ច ថ្នាក់ដឹកនាំតំណាងរាស្រ្ត ដែលមានអាសនៈក្នុងរដ្ឋសភា តាមសំណើរបស់តំណាងរាស្រ្ត ហត្ថលេខីចំនួន៥០រូប នៅក្នុងកិច្ចប្រជុំរបស់ខ្លួននាព្រឹកថ្ងៃ​ទី២៣ ខែមករា ​ឆ្នាំ២០១៧នេះ។

ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាព​ញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា អង្គប្រជុំបាន សម្រេចប្រគល់ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យ និងសិក្សាស្រាវជ្រាវលើសំណើវិសោធនកម្មនេះ ហើយរាយការណ៍ពីលទ្ធផល ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

សូមជម្រាបថា នៅក្នុងជំពូកទី១២ថ្មី ប្រការ៤៨ថ្មី(បី) នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា គឺនិយាយអំពីតួនាទី និងភារកិច្ច ថ្នាក់ដឹកនាំតំណាងរាស្រ្ត និង ប្រធានក្រុមតំណាងរាស្រ្ត ដែលមានអាសនៈនៅក្នុងរដ្ឋសភា៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh