ថ្ងៃ សៅរ៌ ទី 29 ខែ មេសា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ជំរុញអាជ្ញាធរឃុំ ក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង អនុវត្តកម្មវិធីកែទម្រង់ស៊ីជម្រៅ​របស់រដ្ឋាភិបាលឲ្យបានជោគជ័យ
ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ជំរុញអាជ្ញាធរឃុំ ក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង អនុវត្តកម្មវិធីកែទម្រង់ស៊ីជម្រៅ​របស់រដ្ឋាភិបាលឲ្យបានជោគជ័យ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/20/2017 2:58:54 AM )

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភា និង ជាអ្នកតំណាងរាស្រ្តមណ្ឌល ខេត្តព្រៃវែង បានជំរុញមេឃុំអ្នកលឿង ព្រែកខ្សាយ "ខ" ព្រែកខ្សាយ "ក" ឃុំបន្លិចប្រាសាទ និងឃុំប៉ាប៉ោង នៃស្រុកពាមរក៍ ខេត្តព្រៃវែង ត្រូវខិតខំ​អនុវត្ត​កម្មវិធី​នយោបាយរបស់​រាជរដ្ឋាភិបាល ឲ្យ​មានប្រសិទ្ធិភាព​ល្អ​បន្ថែមទៀត ក្នុងការបម្រើប្រ​ជាពលរដ្ឋឲ្យបានល្អនៅគ្រប់កាលៈទេសៈ។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានដឹកនាំក្រុមការងារ ចុះសិក្សាស្វែងយល់ ពីសុខទុក្ខពលរដ្ឋនៅក្នុងឃុំមួយចំនួន របស់ស្រុកពាមរក៍ ខេត្តព្រៃវែង នាចុងសប្តាហ៍ថ្ងៃទី២១ និង២២ ខែមករា ឆ្នាំ២០១៧ នេះ ដោយក្នុងនោះ ឯកឧត្តម និងសហការី បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំឃុំបន្លិច ប្រាសាទ ឃុំប៉ាប៉ោង ឃុំព្រែកខ្សាយ "ខ" ព្រែកខ្សាយ "ក" ឃុំអ្នកលឿង ក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង ផង​ដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋ ​បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំឃុំទាំងអស់ ត្រូវធ្វើជា​គំរូ​ល្អរបស់ពលរដ្ឋ និងខិតខំអនុវត្តកម្មវិធី
នយោបាយរបស់ រាជរដ្ឋាភិបាលឲ្យបានសម្រេច ក្នុងការបម្រើពលរដ្ឋនៅថ្នាក់មូលដ្ឋាន ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណរបស់​រាជរដ្ឋាភិបាល ដែលកំពុងធ្វើការកែទម្រង់ ស៊ីជម្រៅលើអភិបាលកិច្ច​ល្អ ដែលមាន​មុំសំខាន់ៗចំនួន៤​គឺ ប្រយុទ្ធប្រឆាំងអំពើពុករលួយ កែទម្រង់​ប្រព័ន្ធយុត្តិធម៌ កែទម្រង់​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ និង​កែទម្រង់​ប្រព័ន្ធ​កងកម្លាំងប្រដាប់អាវុធនោះ​។

ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីការបោះឆ្នោត បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លំាង ក្នុងការកសាង អភិវឌ្ឍន៍ប្រទេសជាតិ ពិសេសការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ដល់ការរស់នៅរបស់ពលរដ្ឋ។ ឯកឧត្តបណ្ឌិតរដ្ឋ ជាម យៀប បាន លើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានកំពុងកសាងផ្លូវ សាលារៀន មន្ទីរពេទ្យ ប្រឡាយទឹក ជូនពលរដ្ឋ នៅពាសពេញប្រទេស។

 

ឯកឧត្តមតំណាងរាស្រ្តបានកោតសរសើរចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរទំាងអស់ ដែលបានបម្រើពលរដ្ឋនាពេលកន្លងមក និងបានស្នើដល់​មេឃុំទំាងអស់យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការអ​ភិ​វឌ្ឍ​ភូមិឃុំរបស់ខ្លួន និងដោះស្រាយបញ្ហាប្រឈមទាំងឡាយរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យបានទាន់ពេលវេលា៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh