ឯកឧត្តម ចាយ បូរិន ណែនាំដល់អ្នកសង្កេតការណ៍បោះឆ្នោតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ គោរពក្រមសីលធម៌__ ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង ប្រាប់តំណាងរាស្រ្តថា គោរពស្រឡាញ់ការលះបង់​ សម្តេច ហ៊ុន សែន ក្នុងបុព្វហេតុជាតិ​ និងពលរដ្ឋ__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩កក្កដាអោយបានគ្រប់គ្នា__ សេចក្តីជូនដំណឹង រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨__ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់! ៕


ទំព័រមុខ » គណៈកម្មការទី៣ » សកម្មភាព » តាមរយៈវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសហ្វីជី សភាកម្ពុជាបង្ហាញអន្តរជាតិឲ្យ​ឃើញថា កម្ពុជាបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការស្វែងរកសុខសន្តិភាពជូន ប្រជាជាតិលើសកលលោក
តាមរយៈវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសហ្វីជី សភាកម្ពុជាបង្ហាញអន្តរជាតិឲ្យ​ឃើញថា កម្ពុជាបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការស្វែងរកសុខសន្តិភាពជូន ប្រជាជាតិលើសកលលោក
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/20/2017 2:55:56 AM )

កិច្ចប្រជុំប្រចំាឆ្នាំលើកទី២៥ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកហៅកាត់ថា(APPF) ដែលប្រារព្ធធ្វើ​នៅ​សា​ធារ​ណរដ្ឋ​ហ្វីជី ពីថ្ងៃទី១២បានបិទបញ្ចប់នៅ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ហើយនៅរសៀល​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ ​គណៈប្រតិភូសភាកម្ពុជា បានទៅចូលរួមកិច្ចប្រជុំ​នេះ បានធ្វើមាតុភូមិ​​និវត្តន៍​​​ មកដល់ព្រះរាជាណាចក្រកម្ពុជា​វិញ ដោយ​​​សុវត្ថិភាព និងបានពាំនាំ នូវជោគជ័យ​យ៉ាងច្រើន ​សម្រាប់វិស័យការទូតសភាកម្ពុជា នៅ​លើឆាក អន្តរជាតិ​។

ជាលទ្ធផល​នៅក្នុងកិច្ចប្រជុំប្រចំាឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ពីថ្ងៃទី១២ ដល់​ថ្ងៃ​ទី១៨ ខែមករា ឆ្នាំ​២០១៧នេះ គណៈប្រតិភូសភាកម្ពុជាបាន ចូលរួមយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍ជា​អន្តរជាតិ​​នេះ ក្នុងនោះគណៈប្រតិភូសភាកម្ពុជាដែលដឹកនាំដោយ ឯកឧត្តម ឈាង វុន បានចូលរួម​កិច្ចប្រជុំ សំខាន់ៗនៃវេទិកាអន្តរសភាមួយនេះរួមមាន បានចូលរួម​កិច្ចប្រជុំគណៈកម្មការប្រតិបត្តិ កិច្ចប្រជុំ​ពេញ​អង្គ ចូលរួម​កិច្ច​ប្រជុំ​សមា​ជិក​សភាជាស្ត្រី ចូលរួម​កិច្ចប្រជុំគណៈកម្មាធិការ​រៀប​ចំសេ​ច​ក្តីព្រាង​សេច​ក្តី​សម្រេច ចូលរួមកិច្ច​ប្រជុំ​ក្រុមសភា​តំបន់​អាស៊ីអាគ្នេយ៍ ហើយនៅចុងបញ្ចប់ ឯកឧត្តម ឈាង វុន ប្រធាន​​គណៈ​ប្រតិភូសភាកម្ពុជា និងប្រធានប្រតិភូនៃសមាជិក(APPF) ផ្សេងទៀត បានចុះ​ហត្ថលេខា លើ​សេច​ក្តីប្រ​កាស​រួម របស់វេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិក ក្នុង​ពេលបិទកិច្ចប្រជុំ​ទៀតផង។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ជាស្ថាប័នអន្តរសភាមួយ ដែលបានបង្កើតឡើង ដើម្បីជំរុញ​កិច្ច​​សហ​ប្រតិបត្តិការ រវាងប្រទេសនៅក្នុងតំបន់ ឲ្យកាន់តែមាន ភាពប្រសើរឡើង ក្នុងចក្ខុវិស័យដើម្បី​ជំរុញ​​សន្តិ​ភាព សេរីភាព ប្រជាធិបតេយ្យ និងវិបុលភាព។ កិច្ចប្រជុំប្រចំាឆ្នាំលើកទី២៥(APPF) នា​ពេល​នេះ​មាន​​ប្រធានបទថា “ភាព​ជា​ដៃ​​គូសភា​សម្រាប់សន្តិភាព និងសន្តិសុខ គោលដៅអភិវឌ្ឍន៍​ប្រ​កប​​ដោយចីរ​ភាព២០១៦”។

គណៈប្រតិភូសភាកម្ពុជាក៏បានឡើងធ្វើបទអន្តរាគមន៍ និងចែករំលែកបទពិសោធន៍​នៅ​ក្នុង​កិច្ចប្រជុំ​​ ដែល​ជជែកពីសមភាពយេនឌ័រ និងការផ្តល់អំណាច ជូនស្រ្តី និងកុមារ បញ្ហា​សន្តិភាព​ និង​សន្តិសុខ ​នៅក្នុ​ងតំបន់អាស៊ីប៉ាស៊ីហ្វិក និងសហគមន៍អន្តរជាតិ ការកាត់បន្ថយភាពក្រីក្រ ជាភាពជោគជ័យ​នៃ​គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីឈានទៅរក ការសម្រេចបាន​របៀបវារៈឆ្នាំ២០៣០ ​និង​ការ​ចាត់វិធានការជាបន្ទាន់ ក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុផងដែរ​។

ក្រៅពីបានចូលរួមកិច្ចប្រជុំជាផ្លូវការជាច្រើន នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកនេះហើយ គណៈ​ប្រ​តិភូ​សភាកម្ពុជា បានឆ្លៀតពេល ជួបពិភា​ក្សាការ​ងារ​​ជាមួយ​តំ​ណាង​ប្រធានស្តីទី(APPF) ដែលជា​គណៈ​ប្រតិភូសភាប្រទេសជប៉ុន និងបានជួបពិភាក្សាការងារជា​មួយគណៈ​ប្រតិភូ​សភាកា​ណាដាផង​ដែរ​ ។​

តាមរយៈសកម្មភាពរបស់គណៈប្រតិភូសភាកម្ពុជា នៅក្នុងកិច្ចប្រជុំ​ប្រចាំឆ្នាំលើកទី២៥ នៃវេទិកាសភា​តំបន់អាស៊ី-ប៉ាស៊ីហ្វិកនាពេលនេះ បានបង្ហាញ ឲ្យឃើញថា សភាកម្ពុជាបានចូលរួមចំណែកយ៉ាង​សកម្មភាព នៅក្នុងការស្វែងរកសុខសន្តិភាព ជូនប្រជាជាតិនៅក្នុងតំបន់ក៏ដូចជានៅលើពិភពលោក។ សភា​កម្ពុជាបាន​កំពុង​ពង្រឹ​ង​ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយសភា​ប្រទេសដទៃ​​ទៀត​​ជា​​លក្ខណៈ​ទ្វេភាគី និងពហុភាគី៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន