សមាជិករដ្ឋសភាកម្ពុជា ចូលរួមជាមួយសភា រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ មកពី២៨ប្រទេស ដើម្បីដោះស្រាយបញ្ហាមនុស្សចាស់__ អគ្គលេខាធិការដ្ឋានរដ្ឋសភាប្រជុំត្រៀមរៀបចំកិច្ចប្រជុំក្រុមបប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី__ គណៈកម្មការជំនាញរដ្ឋសភាជំរុញអាជ្ញាធរខេត្តប៉ៃលិន យកចិត្តទុកដាក់ពលរដ្ឋក្រីក្រ និងមន្រ្តីចូលនិវត្តន៍__ មន្រ្តីជាន់ខ្ពស់សភា១២ប្រទេស ចែករំលែកនិងអភិវឌ្ឍន៍ចំណេះដឹង កិច្ចការស្រាវជ្រាវ និងបណ្ណាល័យនៅប្រទេសប៉ូឡូញ__ សម្តេចប្រធានរដ្ឋសភាទទួលជួបសវនាការជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ត្រៀមរៀបចំសិក្ខាសាលារួមគ្នាលើកទី៧ ក្នុងខែមីនាខាងមុខនៅកម្ពុជា
គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ត្រៀមរៀបចំសិក្ខាសាលារួមគ្នាលើកទី៧ ក្នុងខែមីនាខាងមុខនៅកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/20/2017 1:25:54 AM )

គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការ បានដឹកនាំ កិច្ចប្រជុំត្រៀមសម្រាប់ការរៀបចំសិក្ខាសាលារួមគ្នាលើកទី៧ ស្តីពី “បទពិសោធន៍ក្នុងការតាមដានត្រួតពិនិត្យ និងការគ្រប់គ្រងការវិនិយោគសាធារណៈ” ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  ឯកឧត្តម អ៊ុក សារ៉ាវុធ អគ្គសវនកររងនៃអាជ្ញាធរ សវនកម្មជាតិ ដោយ​បានរៀបចំធ្វើនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា ។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះ គឺដើម្បីត្រួតពិនិត្យឡើងវិញនូវខ្លឹមសារ ប្រធានបទនៃសិក្ខាសាលាក៏ដូចជា ការរៀបចំកន្លែងប្រជុំ និងមានការអញ្ជើញចូលរួមពីគណៈប្រតិភូសភាប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ព្រមទាំងស្ថាប័នពាក់ព័ន្ធចូលរួម ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរសវនកម្មជាតិ ធនាគារពិភពលោក និងបណ្តាស្ថាប័នមួយចំនួនទៀត។

ឯកឧត្តមបណ្ឌិតរដ្ឋបានបន្តថា សិក្ខាសាលានេះ មានកិច្ចប្រជុំសំខាន់ៗចំនួន៤ រួមមាន៖
១-ការលើកកម្ពស់តួនាទីត្រួតពិនិត្យរបស់សភាលើការគ្រប់គ្រងការវិនិយោគសាធារណៈ
២-អភិបាលកិច្ចល្អជាកត្តាគន្លឹះក្នុងការគ្រប់គ្រងថវិកាជាតិ (និងការវិនិយោគសាធារណៈ)
៣-អភិបាលកិច្ចល្អនិងការគ្រប់គ្រងថវិកាជាតិ ការចែករំលែកបទពិសោធន៍ និងមេរៀនអំពីតួនាទីរបស់សភាក្នុងវដ្តថវិកា
៤-ការពិនិត្យឡើងវិញពីលទ្ធផលនៃសិក្ខាសាលារួមគ្នាលើកទី៦ នៅទីក្រុងដាណាង ប្រទេសវៀតណាម និងផែនការសកម្មភាព នៃកិច្ចសហប្រតិបត្តិការ នាពេលអនាគត។

ឯកឧត្តមបណ្ឌិតរដ្ឋ បានមានប្រសាសន៍ទៀតថា សិក្ខាសាលានាពេលនោះ រៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែកចំណេះដឹង និងផ្លាស់ប្ដូរ បទពិសោធន៍ ពីគ្នាទៅវិញទៅមក លើបទពិសោធន៍ ក្នុងការតាមដានត្រួតពិនិត្យ និងការគ្រប់គ្រង ការវិនិយោគសាធារណៈ តាមរយៈការពង្រឹង អភិបាលកិច្ចល្អ អោយមានតម្លាភាព គណនេយ្យភាពប្រកបដោយសុភវិនិច្ឆ័យ។

សូមបញ្ជាក់ថា យោងតាមកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរួមគ្នា ដែលបានចុះហត្ថលេខា ​នៅទីក្រុងដាណាង ប្រទេសវៀតណាម កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥កន្លងទៅ បានឯកភាពគ្នាតាមលក្ខណៈប្ដូរវេន ឲ្យគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភាកម្ពុជាទទួលធ្វើ ជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលារួមគ្នាលើកទី៧ នៅក្នុងឆ្នាំ២០១៧នេះ។

អត្ថបទនិងរូបភាពនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh