ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » កម្មកររោងចក្រកាត់ដេរនៅសង្កាត់ក្បាលកោះស្នើសុំ សម្តេចប្រធានរដ្ឋសភាជួយអន្តរាគមន៍រឿងបើកប្រាក់ខែយឺត
កម្មកររោងចក្រកាត់ដេរនៅសង្កាត់ក្បាលកោះស្នើសុំ សម្តេចប្រធានរដ្ឋសភាជួយអន្តរាគមន៍រឿងបើកប្រាក់ខែយឺត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/13/2017 7:19:42 AM )

ដោយសារតែ រោងចក្របើកប្រាក់យឺត ក្រុមកម្មករកម្មការិនី ប្រមាណជាង១០០នាក់ មកពីក្រុមហ៊ុន រោងចក្រចំនួន៣គឺ ក្រុមហ៊ុនប៉ាដា ក្រុមហ៊ុនក្បាលកោះ ក្រុមហ៊ុនថបវើល ដែលមានទីតាំងស្ថិតនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បាននាំគ្នាធ្វើដំណើរមកកាន់ វិមានរដ្ឋសភា ដើម្បីដាក់ញ្ញត្តិសុំអន្តរាគមន៍ពី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជួយដោះស្រាយបញ្ហានេះដល់ពួកគាត់ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ​។
 

ក្រុមកម្មករបាននិយាយថា រោងចក្រទំាងបីខាងលើ មានថៅកែតែម្នាក់។ ពួកគាត់ធ្វើការទាមទារឲ្យថៅកែក្រុមហ៊ុន បើកប្រាក់បៀរវត្សរ៍ដល់ពួកគាត់ ឲ្យបានឆាប់ៗនេះ ពីព្រោះប្រាក់ខែពួកគាត់ បានខកខានមិនបានបើក តំាងពីខែធ្នូឆ្នាំ២០១៦មក។ កម្មករនិយាយថា ការខកខានមិនបើកប្រាក់ខែ ជាទៀងទាត់ បានធ្វើឲ្យពួកគាត់ ជួបការលំបាកជាច្រើន ពីព្រោះថាប្រាក់ឈ្នួលប្រចំាខែរបស់កម្មករ គឺសម្រាប់ចាយវាយប្រចំាថ្ងៃ សម្រាប់បង់ថ្លៃជួល បន្ទប់ ថ្លៃទឹកភ្លើង និងត្រូវផ្ញើទៅគ្រួសារជាដើម។
 

តំណាងកម្មករត្រូវបានអនុញ្ញាតយកញ្ញត្តិដាក់ជូន គណៈកម្មការសិទ្ធមនុស្សនិងទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh