គណៈកម្មាធិការក្រុមប្រឹក្សានយោបាយប្រជាជនចិន ក្រុងសៀងហៃ សន្យាថានឹងជំរុញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា__ អគ្គលេខាធិការដ្ឋានរដ្ឋសភាស្នើសុំភាគីវៀតណាមចែករំលែកបទពិសោធន៍ក្នុងការរៀបចំកិច្ចប្រជុំប្រចំាឆ្នាំ APPF__ សភាកម្ពុជាអះអាងថា នឹងខិតខំបន្តជំរុញលើកកម្ពស់ប្រសិទ្ធភាពAPPF ក្នុងការកសាង ថែរក្សាសុខសន្តិភាព និងស្ថេរភាព តំបន់និងពិភពលោក__ រដ្ឋសភាដាក់ឲ្យពិគ្រោះយោបល់ជាលក្ខណៈអន្តរជាតិលើសេចក្តីព្រាង “ក្រមសីលធម៌របស់តំណាងរាស្រ្ត”__ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ទទួលជួបគណៈប្រតិភូសភាឥណ្ឌូនេស៊ី ដើម្បីពិភាក្សាគ្នាអំពីដំណើរការរៀបចំសេចក្ដីព្រាងក្រមសីលធម៌របស់តំណាងរាស្រ្ត__ លិខិតអបអរសាទរ សូមគោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា__ លិខិតអបអរសាទរ សូមគោរពជូន ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា__ លិខិតអបអរសាទរ សូមគោរពជូន ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា__ សេចក្តីជូនដំណឹង ស្តីពីដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា__ ឯកឧត្តម សុខ សូកាន៖ ដើម្បីការពារសន្តិភាព ប្រជាធិបតេយ្យ ពលរដ្ឋត្រូវចូលរួមបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៦ ខាងមុខនេះ__ ក្នុងឱកាសចូលឆ្នាំថ្មី សមាជិករដ្ឋសភា មន្រ្តីរាជការ បួងសួងសូមសម្តេចប្រធានរដ្ឋសភា មានសុខភាពល្អ ជន្មាយុយឺនយូរ ដើម្បីដឹកនាំស្ថាប័ននីតិប្បញ្ញត្តិបន្តទៀត__ សារលិខិតជូនពរ ផ្ញើជូន បងប្អូនជនរួមជាតិ​ ក្នុងឱកាដបុណ្យចូលឆ្នាំខ្មែរ​ ប្រពៃណីជាតិ ឆ្នាំច​ សំរឹទ្ធិស័ក​ ពុទ្ធសករាជ​ ២៥៦២ ៕


ទំព័រមុខ » គណៈកម្មការទី៨ » សកម្មភាព » គណៈកម្មការទទួលបន្ទុកវិស័យសុខាភិបាលនៃរដ្ឋសភា ជំរុញឲ្យអាជ្ញាធរខេត្តព្រៃវែងពង្រឹងវិស័យសុខាភិបាល
គណៈកម្មការទទួលបន្ទុកវិស័យសុខាភិបាលនៃរដ្ឋសភា ជំរុញឲ្យអាជ្ញាធរខេត្តព្រៃវែងពង្រឹងវិស័យសុខាភិបាល
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/11/2017 7:17:07 PM )

ប្រធានស្តីទីគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ឯកឧត្តម ប៉ាល់ សំអឿន បានជំរុញដល់អាជ្ញាធរខេត្តព្រៃវែង ពិសេសមន្ទីរសុខាភិបាលខេត្ត យកចិត្តទុកដាក់ទទួលព្យាបាលជំងឺជូនពលរដ្ឋឲ្យមានប្រសិទ្ធិភាព ទាន់ពេលវេលា ដោយមិនត្រូវគិតប្រាក់ជាធំនោះទេ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានស្នើដល់អាជ្ញាធរ ត្រូវត្រួតពិនិត្យកន្លែងព្យាបាលជំងឺឯកជនដែល​ពុំទាន់មានលក្ខណៈគ្រប់គ្រាន់ ពោលគឺគ្មានច្បាប់អនុញ្ញាត ឲ្យទៅបំពេញបែបបទតាមលក្ខន្តិកៈ ដែលច្បាប់កំណត់ ដើម្បីធានាដល់ការព្យាបាលដល់ ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់។

​ឯកឧត្តម ប៉ាល់ សំអឿន បានលើកឡើងបែបនេះ នៅក្នុងឱកាសដែល ឯកឧត្តម បានដឹកនាំប្រតិភូគណៈកម្មការ ចុះបំពេញបេសកកម្មនៅខេត្តព្រៃវែង ក្នុងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ ដើម្បីសិក្សាស្វែងយល់លើវិស័យការងារ ដែលគណៈកម្មការទទួលបន្ទុក ហើយបានជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្តព្រៃវែង។

​ឯកឧត្តម ឡុង ថាត អភិបាលខេត្តស្តីទី បានគំាទ្រការលើកឡើងរបស់ ឯកឧត្តមប្រធានស្តីទីគណៈកម្មការ និងបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរពាក់ព័ន្ធទំាងអស់ បានកំពុងយកចិត្តទុកដាក់ជាខ្លំាងក្នុងការផ្តល់សេវាសាធារណៈជូនដល់ពលរដ្ឋ ក្នុងនោះមានសេវាសុខាភិបាលនេះមួយដែរ។

ឯកឧត្តមអភិបាលខេត្តស្តីទី ក៏បានរាយការណ៍ជូនប្រតិភូរដ្ឋសភា អំពីសកម្មភាពការងារ និងលទ្ធផលដែលខេត្តសម្រេចបាន ក្នុងនោះចំពោះវិស័យ សុខាភិបាល ឯកឧត្តមបានឲ្យដឹងថាខេត្តព្រៃវែង មានមន្ទីរពេទ្យខេត្តចំនួន០១ មន្ទីរពេទ្យបង្អែកស្រុកចំនួន១២ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ចំនួន១២ មណ្ឌលសុខភាពចំនួន១១៣ ប៉ុស្តិ៍សុខភាពចំនួន០៥។ ចំណែកកន្លែងព្យាបាលឯកជនមានចំនួន៧៩៨កន្លែង។

ឯកឧត្តមបានមានប្រសាសន៍ឲ្យដឹងថា ខេត្តព្រៃវែងបានរៀបចំការគ្រប់គ្រង លើសេវាឯកជនស្របច្បាប់ចំនួន៦៤៥កន្លែង និងលុបបំបាត់ឱសថស្ថាន ដែលមិនស្របច្បាប់ បានចំនួន៧០៨កន្លែង។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានឲ្យដឹងដែរថា នៅក្នុងខេត្តព្រៃវែង មានប្រជាពលរដ្ឋធ្វើ ចំណាកស្រុក ដែលត្រូវសង្ស័យធ្វើឡើង តាមរយៈមេខ្យល់មានចំនួន៩០៣នាក់ នៅក្នុងនោះមានស្រ្តី៦០៣ និងបានត្រូវជួយសង្គ្រោះ ឲ្យត្រឡប់មក ស្រុកវិញបានចំនួន៨៧នាក់ ក្នុងនោះស្ត្រី៣៧នាក់។

​សូមជម្រាបថា ប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានកំពុងបំពេញបេសកកម្ម នៅតាមខេត្តមួយចំនួន មានខេត្តព្រៃវែង ខេត្តស្វាយរៀង ដើម្បីសិក្សាស្វែងយល់ពីវិស័យការងារ ដែលគណៈកម្មការ ទទួលបន្ទុក ដោយត្រូវជួបពិភា​ក្សា​ការងារជាមួយអាជ្ញាធរ និងពលរដ្ឋផងដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh គេហទំព័រ www.national-assembly.org.kh, www.nac.org.kh